www.acledabank.com.kh
Profile Photo

លោក រ័ត្ន យូម៉េង, អភិបាល

ជនជាតិ​ខ្មែរ កើត​ក្នុង​ឆ្នាំ១៩៦២ ។ លោក រ័ត្ន យូម៉េង បាន​បម្រើការ​ឱ្យ​អេស៊ីលីដា ចាប់​ពីខែមករា ឆ្នាំ១៩៩៩ ។ ចាប់​ពី​ខែមករា ឆ្នាំ១៩៩៩ ដល់​ខែសីហា ឆ្នាំ២០០៨ លោក​បាន​កាន់​តំណែង​ជា​ច្រើន​ដូចជា ៖ ប្រធាន​គណនេយ្យករ និង​អនុប្រធាន​ហិរញ្ញវត្ថុ (ខែមករា ឆ្នាំ១៩៩៩ ដល់​ខែឧសភា ឆ្នាំ២០០៧), នាយក​នាយកដ្ឋាន​ហិរញ្ញវត្ថុ (ខែមិថុនា ឆ្នាំ២០០៧ ដល់​ខែសីហា ឆ្នាំ២០០៨) និង​ជា​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែកញ្ញា ឆ្នាំ២០០៨ ដល់​ខែឧសភា ឆ្នាំ២០១៥) និង​ជា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែ​មិថុនា ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន) ។

លោក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ក្រុម​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​រតនាភិបាល ដូចជា ៖ នាយកដ្ឋាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ការិយាល័យ​រតនា​ភិបាល ការិយាល័យ​ប្រាក់តម្កល់ និង​អត្រា​ប្តូរ​រូបិយប័ណ្ណ និង​ការិយាល័យ​រតន​ពាណិជ្ជកម្ម ។ លោក​ក៏​ជា​អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាក់ទង​នឹង​ការ​គ្រប់​គ្រង​មូលនិធិ ។

ចាប់​ពី​ឆ្នាំ២០០១ រហូត​ដល់​ខែកញ្ញា ឆ្នាំ២០១៤ លោក​ក៏ជា​អ្នក​តំណាង​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន អេ អេស អេ ដែល​ជា​ភាគហ៊ុនិក​ក្នុង​ស្រុកមួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅខែសីហា ឆ្នាំ២០១៤ លោក​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ វេស្ទើន នៅ​ទីក្រុង​ភ្នំពេញ និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ