www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ របស់ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ របស់ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៦៣៤,១៨ ប៊ីលានរៀល កើនឡើងចំនួន ៤៧,១០ ប៊ីលានរៀល ស្មើនឹង ៨,០២% ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២០ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៧៩,៥៧ ប៊ីលានរៀល ដែលកើនឡើងចំនួន ៤៣,១២ ប៊ីលានរៀល ស្មើនឹង ៣១,៦០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៨,០៨ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៥៨ ទ្រីលានរៀល ស្មើនឹង ៥,៩៧% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៤,៥៩ ទ្រីលានរៀល កើនឡើងចំនួន ១៨២,៤៦ ប៊ីលានរៀល ស្មើនឹង ៤,១៤% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖

(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិក របស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃ ទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

(**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣

ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៧១៤នាក់

attachment ឯកសារ​ភ្ជាប់

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ