www.acledabank.com.kh

navigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៦២៥,៥២ ប៊ីលានរៀល កើនឡើងចំនួន ៥៤,២៨​ ប៊ីលានរៀល ស្មើនឹង ៩,៥០% ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី២ ឆ្នាំ២០២០ និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៥១,១០ ប៊ីលានរៀល ដែលកើនឡើងចំនួន ២៧,២៨ ប៊ីលានរៀល ស្មើនឹង ២២,០៤% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៩,៦៤ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣,១៤ទ្រីលានរៀល ស្មើនឹង ១១,៨៤% និងមូលធនសរុបចំនួន ៤,៧៩ ទ្រីលានរៀល កើនឡើងចំនួន ៣៧៧,៩៣ ប៊ីលានរៀល ស្មើនឹង ៨,៥៧% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២០។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖

  1. ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,២៣%
  2. ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥២%
  3. ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩១%
  4. ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,២១%
  5. ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៦,១៧%
  6. ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩២,០៩%
  7. ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**):​ ២,៥០%
  8. អនុបាតសាធនភាព: ២៤,៩៣%
  9. អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៧០,៤៩%
  10. ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៨៦ នាក់

(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

​ចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ

(**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣

attachment ឯកសារ​ភ្ជាប់

វិញ្ញាបនបត្រ​ចុះ​បញ្ជី​មូលបត្រ

ធនាគារ​ពាណិជ្ជ​ទី១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ