www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់ និង​វិញ្ញាបនបត្រ​ពី Western Union

ពានរង្វាន់ និង​វិញ្ញាបនបត្រ​ពី Western Union

ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ២០០៩

នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​វិញ្ញាបនបត្រ​ពីរ និង​ពានរង្វាន់​មួយ សម្រាប់​ឆ្នាំ២០០៨ ពី Western Union ។ វិញ្ញាបនបត្រ និង​ពានរង្វាន់​នេះ បាន​ប្រគល់​ជូន​សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ និង​ទីតាំង​ល្អ​បំផុត ដែល​បាន​បម្រើសេវាផ្ទេរ​ប្រាក់​ពី​បរទេស​មាន​ការ​កើន​ឡើង ។

នេះ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ធនាគារ​អេស៊ីលីដា ទទួល​បាន​វិញ្ញាបនបត្រ និង​ពានរង្វាន់​ពី​ Western Union សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង និង​បន្ត​ការរីកចម្រើន​ថែម​ទៀត ។ នាពេល​ថ្មីៗ​នេះ​ផងដែរ ធនាគារ​អេស៊ីលីដា​បាន​ទទួល​ពានរង្វាន់​ពីរ សម្រាប់​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​ឥតខ្ចោះ ពី Western Union Club 500 ។

Western Union ផ្តល់​ជូន​នូវ​មធ្យោបាយ​យ៉ាង​ងាយ​ស្រួល​បំផុត​សម្រាប់​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ ក្នុង​ការផ្ទេរប្រាក់ ជាង ១៥០ឆ្នាំ​មក​ហើយ និង​មាន​បណ្តាញ​ប្រតិបត្តិការ​ស្ទើរ​តែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ពិភពលោក ។ ក្នុង​នាម​ជា​​អ្នក​វិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុ ក្រុមហ៊ុន Western Union បាន​ក្លាយ​ទៅ​ជា​​អ្នក​ឈាន​មុខ​គេ​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ជា​សាកល​លោក ជាមួយ​នឹង​ទីតាំង​ជាង ៣៧៥.០០០កន្លែង នៅ​ក្នុង ២០០ប្រទេស ។

ពានរង្វាន់​សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ
ពានរង្វាន់​សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ
វិញ្ញាបនបត្រ​សរសើរ​សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ
វិញ្ញាបនបត្រ​សរសើរ​សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ
ទីតាំង​ល្អ​បំផុត ដែល​បាន​ប្រើ​សេវាផ្ទេរ​ប្រាក់​ពី​បរទេស​មាន​ការ​កើន​ឡើង
ទីតាំង​ល្អ​បំផុត ដែល​បាន​ប្រើ​សេវាផ្ទេរ​ប្រាក់​ពី​បរទេស​មាន​ការ​កើន​ឡើង

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៩៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖