navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ ៖ ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា នឹងផ្ដល់សេវាសម្បូរបែបបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យមូលបត្រ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ មានការិយាល័យស្ថិតនៅក្នុងអគារការិយាល័យកណ្ដាលរបស់ធនាគារអេស៊ីលីដា នៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក អ៊ិន ចាន់នី បានសំដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះគណៈកម្មការមូលបត្រកម្ពុជា ដែលបានផ្ដល់ទំនុកចិត្ដមកលើធនាគារអេស៊ីលីដា តាមរយៈការផ្ដល់អាជ្ញាប័ណ្ណនេះ ។ លោកបានបន្ថែមទៀតថា ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន និងសាធារណជនទូទៅលើផលិតផល និងសេវាកម្មដែលធនាគារអេស៊ីលីដា កំពុងបម្រើជូនអតិថិជន ធនាគារអេស៊ីលីដា បាននិងកំពុងពង្រីកសក្ដានុពលរបស់ខ្លួនតាមរយៈតួនាទីធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ ដើម្បីជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖
លោក លី ថៃ នាយកប្រតិបត្ដិប្រតិបត្តិការ
អ៊ីម៉ែល ៖