www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

នឹកពុកម៉ែ ខែបុណ្យភ្ជុំ

- បទពាក្យ៩ បែបជាប់ទង -
១- នឹកពុកម៉ែ ខែបុណ្យភ្ជុំ ពុំស្រាកស្រាន្ត
  ឧទ្ទិសឋាន បានដល់សង្ឃ ត្រង់ម៉ែពុក
  វេរកុសល ផលធនធាន មានគ្រប់មុខ
  ជូនម៉ែពុក ទុក្ខកូនស្បើយ ល្ហើយអារម្មណ៍ ។
២- ឆាខ្ញីចៀន មានខត្រី ល្អីអន្សម
  ម្ជូរដាក់ម្អម ថ្នមចង្ហាន់ កាន់យួរផ្សំ
  នំបញ្ចុក បុកក្រសាំង អាំងងៀតដំ
  តាមក្រឹត្យក្រម ខំធ្វើបុណ្យ សុន្ទរទាន ។
៣- ឧទ្ទិសផល ដល់ដូនតា សារជូនញាតិ
  ចែកឋានឃ្លាត បៀតបែរមក យកផលមាន
  បុណ្យសាងផល សល់គុណគាប់ ភ្ជាប់ជាយាន
  ភោគផលទាន មានរួចគ្រោះ ព្រោះសទ្ធា ។
៤- សង្ឃសូត្រសព្ទ ស្តាប់ផ្ចិតផ្ចង់ ស្រង់ខ្លឹមសារ
  អនិច្ចា សាររលឹក នឹកគ្រប់គ្រា
  ធ្លាប់រួមរស់ គ្រោះក្រខ្សត់ អត់វេទនា
  សុខវេលា គ្រាជួបជុំ ពុំជួបទៀត ។
ជំនួយស្មារតី : នឹកគុណមាតា បិតា គ្រួសារ និងសាច់ញាតិ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖