navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
មធ្យោបាយសាងអំណាច
- បទពាក្យ៧ -
១- | តូចទាបគួរប្រឹងឱ្យខ្ពង់ខ្ពស់ | សាងអំណាចយសល្អប្រពៃ |
| នាទីកិច្ចការចាត់ចែងវៃ | ខ្វះខាតលកលៃថ្លៃបវរ ។ |
|
២- | កៀកកិតចូលជិតអ្នកចេះដឹង | គួរតែខំប្រឹងរៀនបន្ត |
| គោរពត្រងត្រាប់ស្តាប់ឱ្យល្អ | សាងចិត្តស្មោះសរគិតពិចារណ៍ ។ |
|
៣- | សាកសួរឱ្យអស់សព្វចម្ងល់ | ចេះច្បាប់ដិតដល់សព្វកិច្ចការ |
| ទប់ស្កាត់ភ្លេចភ្លាំងត្រូវកត់ត្រា | សម្រេចផែនការពិតមានយស ។ |
|
៤- | ចង់ខ្ពស់ចង់ធំកុំស្មើចាស់ | វិកលផ្តេសផ្តាសខូចកេរ្តិ៍ឈ្មោះ |
| ស្តែងឫកឱ្យធំយល់ថាខ្ពស់ | តម្កើងខ្លួនហួសអាប់រាសី ។ |
|