www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខ្លួនពឹងខ្លួន

- បទពាក្យ៩ បែបជាប់ទង -
១- ធាតុជាមេ ទ្វេរហ័ស ចាស់មានខ្លឹម
  ពេលតម្រឹម ត្រឹមត្រូវម៉ោង តោងទៀងទាត់
  គ្រប់វេលា ជារហូត ស្រូតមិនភ្លាត់
  ថ្លៃមុខមាត់ ធាត់ធំការ ផ្សារនាទី ។
២- ខ្លួនពឹងខ្លួន ក្បួនព្រះចែង ថ្លែងអប់រំ
  អ្នកតូចធំ ជុំជឿជិត ពិតសម្ភី
  ចាំគេជួយ ព្រួយមិនហើយ ត្រើយនាទី
  ប្រឹងម្នាម្នី ស៊ីតាមប៉ង ឆ្លងដល់ត្រើយ ។
៣- យឺតដំណើរ ដើរអ៊ីតអ៊ាក ងាកឡេះឡោះ
  ខូចខ្ចាយខ្ចោះ អស់ទំនុក ទុក្ខមិនស្បើយ
  ពឹងពាក់គេ ទ្វេទាក់ទិន មិនល្ហែល្ហើយ
  ខ្វះពូកខ្នើយ កើយដុំថ្ម ក្រមិនគិត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖