www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

សាងមង្គល

- បទពាក្យ៧ -
១- ស្មុគស្មាញឈឺចាប់ក្តៅក្រហាយ រករឿងអត់បាយដេកមិនសុខ
  ប្រមូលហេតុផលកក្តៅក្តុក បង្កស្មាញស្មុគពេញអង្គប្រាណ ។
២- ពីនេះពីនោះមិនបានការ ងងឹតអន្ធការសព្វទីឋាន
  យល់ឃើញដូចម្តេចហាថាបាន ស្តីគ្មានមូលដ្ឋាននាំអំពល់ ។
៣- ស្អប់ខឹងប្រឹងស្តីឱ្យធូរគិត បាត់បង់អស់មិត្តដ្បិតមិនយល់
  អ្នករួមរស់រងអាប់មង្គល រួមគ្នាវិលវល់កើតជម្លោះ ។
៤- សាងចិត្តឱ្យស្ងប់ចប់អំពល់ ប្រយោជន៍និមលមានស័ក្តិយស
  អត់ធន់ជាស្ពានឈានផុតគ្រោះ សុខសាន្តបានរស់សាងមង្គល ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖