www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខាតបន្ត សប្រហែស

- បទពាក្យ៩ បែបជាប់ទង -
១- ហានិភ័យ ន័យវិបត្តិ ស្កាត់ទប់មុន
  ថែទ្រព្យធន គន់ពិនិត្យ គិតការពារ
  ជួសជុលកែ ថែបន្ត ល្អអគារ
  ការមិនជា គ្រាដាច់ភ្លើង យើងងងឹត ។
២- បែកទុយោ ជោរធ្លុះធ្លាយ ងាយលេចទឹក
  ហូរគគ្រឹក នឹកមិនដល់ ខ្វល់មិនជិត
  ចរន្តឆ្លង ហ្មងសេវា ការអន់ពិត
  គាប់ពិនិត្យ គិតប្រយ័ត្ន ស្កាត់ខូចខាត ។
៣- បង់ទាំងទ្រព្យ ជាប់រវល់ ពុលទុក្ខា
  ជ្រួលឆ្លេឆ្លា ការមិនគាប់ ជាប់កំហាត
  ហានិភ័យ ន័យចែងចារ ការមិនស្អាត
  ថ្លោះធ្លោយប្លាត ខាតបន្ត សប្រហែស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖