www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ផលការងារ ជាយីអ៊ុន

- បទពាក្យ៩ បែបជាប់ទង -
១- ត្រូវរហ័ស ច្បាស់គ្រប់គ្រា នាទីការ
  វៃបញ្ញា ថ្លាអារម្មណ៍ ខំគោរព
  លះទម្រន់ ទន់ជ្រោកជ្រាយ លាយឡំឈប់
  ព្រឹកទល់យប់ ងប់មិងមាំង គាំងគោកការ ។
២- លះទទ្រើក ស៊ើកទុយមុយ រុយរោមអែ
  លះតែវ៉ែ ប្រែរឹងប៉ឹង ប្រឹងប្តេជ្ញា
  ផលការងារ ជាយីអ៊ុន ធនអាត្មា
  កបបញ្ញា ថ្លាអារម្មណ៍ សមតែធ្វើ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ