www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខ្មៅខ្មួលខ្មាញ់ ចាញ់ពន្លឺ

- បទពាក្យ៩ បែបជាប់ទង -
១- ប្រឹងលាក់លៀម ស្ងៀមទាំងល្ងង់ លង់មិនសួរ
  ស្តែងឫកជួ សួរខ្លាចថោក បោកធ្វើចេះ
  កាន់តែទាប រាបឫកពា លាចំណេះ
  ខ្លាំងតែកេះ បេះអែបអប ខ្លបខ្លាចខ្លៅ ។
២- គួរកុំអៀន រៀនក្លាហាន បានយល់ដឹង
  ចង់ប្រាជ្ញប្រឹង ដឹងដល់ដាន ថ្កានគោលដៅ
  រឹងជំហរ ឈរមាំមួន ខ្លួនផុតខ្លៅ
  អស់សោកសៅ ខ្មៅខ្មួលខ្មាញ់ ចាញ់ពន្លឺ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖