www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextប័ណ្ណnavigate_nextប័ណ្ណឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន

ប័ណ្ណឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន 

4.6
Rating Score
79 Ratings

សេវាល្អមធ្យម
01-11-2023 03:11:33
Good
29-01-2023 11:01:38
Good
12-09-2022 03:09:34
ចង់មានប័ណ្ណប្រើប្រាស់ផ្ទាល់ខ្នួន
21-11-2020 05:11:38
Very Good
01-11-2020 07:11:12
  • 1
  • 2
  • 3
  • »

ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន គឺ​ជា​ប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ដើម្បី​ផ្តល់​ជូន​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម ព្រម​ទាំង​អាច​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ឬ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីខុមមើស លើស​ពី​សមតុល្យ​ទឹក​ប្រាក់​ដែល​មាន​ជាក់​ស្តែង​ក្នុង​គណនី ។

អតិថិជន​ត្រូវ​បង់​ការ​ប្រាក់​លើ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ដក​លើស (សមតុល្យ​អវិជ្ជមាន) តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ធនាគារ ។

ប្រតិបត្តិការ​ប័ណ្ណ

  • ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប ។
  • ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ អេស៊ីលីដា ឡាវ ។
  • ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ដាក់​ប្រាក់ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ និង​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ។ល។

ប្រភេទ​ប្រាក់

ប្រភេទ​ប្រាក់​សម្រាប់​ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​បាត ។ ក្នុង​ករណី​អតិថិជន​ដក​ប្រាក់ ឬ​ទូទាត់ជា​មួយ​ប្រភេទ​ប្រាក់​ផ្សេង​ពី​ប្រភេទ​ប្រាក់​របស់​ប័ណ្ណ នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ពេល​ទូទាត់​នោះ ។

ទំហំប្រតិបត្តិការ និង​ថ្លៃ​សេវា 

បរិយាយ ទំហំ​ប្រតិបត្តិការ ថ្លៃសេវា (គិត​ជា​ដុល្លារ​អាមេរិក)
ចេញប័ណ្ណ - មិនគិត​ថ្លៃ
ចំនួន​ប្រតិបត្តិការ ទាំង​អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​អ៊ីខុមមើស ២៥ ដង -
ថ្លៃសេវា​ប្រចាំ​ឆ្នាំ -
ដក​ប្រាក់​តាម​អេធីអឹម​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា ៥.០០០$ មិនគិត​ថ្លៃ
ដក​ប្រាក់​តាម​អេធីអឹម​អេស៊ីលីដា ក្នុង​ប្រទេស​ឡាវ រហូត​ដល់ ១.៥០០$
ធំជាង ១.៥០០$ ដល់ ៥.០០០$
ទូទាត់​វិក្កយបត្រ តាម​អេធីអឹម​អេស៊ីលីដា មិន​កំណត់ ០,២៥
បញ្ចូលប្រាក់​ទូរស័ព្ទ តាម​អេធីអឹម​អេស៊ីលីដា មិន​កំណត់ មិន​គិត​ថ្លៃ
ផ្ទេរ​ប្រាក់​រវាង​គណនី​ធនាគារ អេស៊ីលីដា តាម​អេធីអឹម​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា ២.៥០០$ ឬ ១០.០០០.០០០៛ មិន​គិត​ថ្លៃ
ទូទាត់​តាម​ម៉ាស៊ីន​ឆូត​​កាត អេស៊ីលីដា ១០.០០០$ មិន​គិត​ថ្លៃ
ស្នើសុំ​ប័ណ្ណ​ថ្មី - មិន​គិត​ថ្លៃ
warningថ្លៃសេវា និង​ទំហំ​ប្រតិបត្តិការ ខាង​លើ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

លក្ខណ​សម្បត្តិ​អតិថិជន

ដើម្បី​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន លោក​អ្នក​ត្រូវ​មាន ៖

​ប័ណ្ណរបស់​ធនាគារ អេស៊ីលីដា (ប័ណ្ណ CSS) អាច​ប្រើ​ជា​មួយ​អេធីអឹម ឬ POS របស់​ស្ថាប័នផ្សេង 

ឈ្មោះ​ស្ថាប័ន អេធីអឹម POS
ធនាគារ​បាងកក សាខា​ភ្នំពេញ   done
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក done  
ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី done done

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៥២លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ