www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextសេវា​អេស៊ីលីដា​អ៊ីនធើណែត

សេវា​អេស៊ីលីដាអ៊ីនធើណែត 

4.2
Rating Score
43 Ratings

លឿន​
21-03-2020 04:03:46
ACLEDA Photo

អេស៊ីលីដា​អ៊ីនធើណែត ជា​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប ផ្តល់​ជូន​លោកអ្នក​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត បាន​តាម​តម្រូវការ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ប្រកប​ដោយ​ភាពងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់ ។

អត្ថប្រយោជន៍

ប្រភេទ​ប្រាក់

ប្រភេទ​ប្រាក់​ដែល​ប្រើ​នៅ​ក្នុង​សេវា​អេស៊ីលីដា​អ៊ីនធើណែត ដូចគ្នានឹងប្រភេទប្រាក់គណនីរបស់អតិថិជន ដែលភ្ជាប់សេវានេះ។ ករណី​ប្រតិបត្តិការ​ទូទាត់​ជា​ប្រភេទ​ប្រាក់​ផ្សេង​ពី​ប្រាក់​ដើម​របស់​គណនី នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា នៅ​ពេល​ទូទាត់​នោះ ។

ភាសា

នៅ​ក្នុង​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត គ្រប់​ម៉ឺនុយ (Menu) មាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ប៉ុន្តែ​ការ​បញ្ចូល​ព័ត៌មាន​ឬ​ទិន្នន័យ​អតិថិជន​ទៅ​ក្នុង​ប្រព័ន្ធ ដូចជា ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ ចំនួន​ទឹក​ប្រាក់ តួលេខ​និង​ទិន្នន័យ​ផ្សេងៗ ត្រូវ​បញ្ចូល​ជា​ភាសា​អង់គ្លេស ។

លក្ខណ​សម្បត្តិ​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត សម្រាប់​ភ្ជាប់​គណនី​ឯកត្តជន (គណនី​ផ្ទាល់​ខ្លួន និង​គណនី​រួម)

  • ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៥ឆ្នាំ ឡើងទៅ
  • ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ញាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​ផ្សេងៗ​ដែល​មាន​បិទ​រូបថត​និង​មាន​សុពលភាព
  • ត្រូវ​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ)
  • ត្រូវ​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន (Laptop ឬ Desktop) ដែល​​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត
  • ត្រូវ​មាន​ទូរស័ព្ទ​ដៃ និង​លេខ​ទូរស័ព្ទ​ ព្រមទាំង​មាន​អាសយដ្ឋាន​អ៊ីម៉ែល (E-mail) ផ្ទាល់​ខ្លួន

សេវា​ធនាគារ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត

សេវា​ទូទាត់

ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្លៃសេវា និងទំហំប្រតិបត្តិការ

contact_supportសម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៥៤លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ