close

របៀបដកប្រាក់រហ័ស (Quick Cash) តាមលេខកូដ (មិនប្រើប័ណ្ណ)

I. អេស៊ីលីដាម៉ូបាល

  1. 1. បើកកម្មវិធី "អេស៊ីលីដាម៉ូបាល" ស៊ូភើអេប
  2. 2. ជ្រើសរើសម៉ីនុយ "ដកប្រាក់រហ័ស / Quick Cash"
3. បញ្ចូលលេខសម្ងាត់ ស្កេនម្រាមដៃ ឬស្កេនផ្ទៃមុខ
  1. 4. ជ្រើសរើសដកប្រាក់ពីអេធីអឹម ឬដៃគូ
  2. 5. ជ្រើសរើសគណនីដកប្រាក់ចេញ
  3. 6. បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក
  4. 7. ចុចប៊ូតុង "យល់ព្រម"
8. លោកអ្នកនឹងទទួលបានលេខកូដសម្ងាត់មាស ៦ខ្ទង់ សម្រាប់ប្រើដើម្បីដកប្រាក់ (លេខកូដនេះ មានសុពលភាពតែ ២៤ម៉ោង)

II. ដកប្រាក់ពីម៉ាស៊ីនអេធីអឹម

  1. 9. សូមទៅកាន់ ATM រួចចុចលើប៊ូតុងណាមួយ ឬចុចលើ Screen របស់ ATM
  2. 10. ជ្រើសរើសភាសា
11. ជ្រើសរើសម៉ីនុយ "ដកប្រាក់រហ័សតាម លេខកូដ"
  1. 12. បញ្ចូលលេខកូដ ដែលបានបង្កើតលើអេស៊ីលីដាម៉ូបាល
  2. 13. ចុចប៊ូតុង "បាទ/ចាស"
  1. 14. បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក ដូចចំនួនទឹកប្រាក់ដែលបានបង្កើតនៅលើអេស៊ីលីដាម៉ូបាល
  2. 15. ចុចប៊ូតុង "បាទ/ចាស"
16. សូមយកប្រាក់របស់លោកអ្នក ពីអេធីអឹម