របៀបប្រើម៉ាស៊ីន POS
-
ទូទាត់តាមមធ្យោបាយ Contactless
-
ស្កេនទូទាត់តាម KHQR ជាមួយអេស៊ីស៊ូភើអេប ឬពីអេបគ្រប់ធនាគារ។
-
ស្កេនទូទាត់តាម QR របស់ WeChat
-
Tip Adjust
សម្រាប់បន្ថែម ប្រាក់ធីប (Tip) លើវិក្កយបត្រនោះ
-
Settlement
ម្ចាស់ហាងត្រូវចុច Settlement ដើម្បីឱ្យលុយចូលក្នុងគណនី គ្រប់ប្រតិបត្តិការ ឬអាចចុច Settle សរុបប្រចាំថ្ងៃ ឬរយៈពេលណាមួយ។
លោកអ្នកក៏អាចស្នើធនាគារ ដើម្បីកំណត់ប្រព័ន្ធឱ្យ Settle ដោយស្វ័យប្រវត្តិក៏បាន។
-
Refund
សម្រាប់ឱ្យម្ចាស់ហាងអាចបញ្ចូនទឹកប្រាក់ដែលបានទូទាត់រួច ត្រឡប់ទៅម្ចាស់ប័ណ្ណវិញដោយខ្លួនឯង នូវចំនួនទឹកប្រាក់ណាមួយ ឬទាំងអស់។
-
Void
សម្រាប់លុបប្រតិបត្តិការដែលបានធ្វើរួចភ្លាមៗ ដែលមិនទាន់បានចុចទូទាត់ (Settle) និងក្នុងថ្ងៃតែមួយ។
ករណីនេះពាណិជ្ជករយល់ថាខ្លួនបានធ្វើប្រតិបត្តិការខុសទឹកប្រាក់ ឬមិនត្រឹមត្រូវណាមួយ អាចលុបវិញបាន (Void) និងឱ្យអតិថិជនធ្វើប្រតិបត្តិការម្តងទៀត។
-
Pre-Authorize & Pre-Authorize Complete
សម្រាប់បង្ខាំងទឹកប្រាក់ & ទូទាត់ប្រាក់ដែលបានបង្ខាំងនៅលើប័ណ្ណ។
ទឹកប្រាក់បង្ខាំងនេះ ធនាគារមិនអាចទូទាត់ជូនបានទេ បើសិនជាម្ចាស់ប័ណ្ណមិនបានធ្វើប្រតិបត្តិការ Pre-Authorize Complete
-
Key Enter
សម្រាប់ទូទាត់ដោយមិនចាំបាច់មានប័ណ្ណ ដោយបញ្ចូលលេខប័ណ្ណ ថ្ងៃផុតកំណត់ និងលេខ CVV
ធនាគារ អេស៊ីលីដា បើកមុខងារនេះ ជូនពាណិជ្ជករដែលទូទាត់ជាមួយវេបសាយផ្លូវការមួយចំនួនប៉ុណ្ណោះ។
-
Print
សម្រាប់បោះពុម្ព (Print) វិក្កយបត្រ ឬរបាយការណ៍ផ្សេងៗតាមតម្រូវការជាក់ស្តែង។