share
close
close

Share this page on:


Facebook

LinkedIn

Twitter

Telegram

Line

របៀប​ទូទាត់ប្រាក់ តាម TAP TO PAY

verifiedមុខងារទទួលប្រាក់ (PAY ME) នៅលើអេស៊ីលីដាម៉ូបាល បានអភិវឌ្ឍកាន់តែទំនើប ដោយលោកអ្នកគ្រាន់តែដាក់ទូរស័ព្ទប៉ះគ្នា គឺអាចទទួលប្រាក់បានភ្លាមៗ។ មុខងារ TAP TO PAY អាចប្រើបានលើទូរស័ព្ទ Android មាន NFC។

អ្នកទទួលប្រាក់ ត្រូវបង្កើត QR Code នៅក្នុងមុខងារ "ទទួលប្រាក់ / PAY ME" ដូចខាងក្រោម៖

  1. 1. បើកកម្មវិធី "អេស៊ីលីដាម៉ូបាល"
  2. 2. ជ្រើសរើសម៉ឺនុយ "ទទួលប្រាក់"
3. សូម​ស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ឬ​បញ្ចូល​លេខ​សម្ងាត់
  1. 4.1 បំពេញព័ត៌មានទទួលប្រាក់៖
    • ជ្រើសរើសគណនី សម្រាប់ទទួលប្រាក់
    • បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទទួល
    • បញ្ចូលកំណត់សម្គាល់ប្រតិបត្តិការ
  2. 4.2 ចុចប៊ូតុង "យល់ព្រម"
  1. 5. អ្នកបង់ប្រាក់អាច ស្កេន KHQR នេះ ឬដាក់ទូរស័ព្ទប៉ះខ្នងទូរស័ព្ទរបស់អ្នកបង់ប្រាក់
  2. បើលោកអ្នកទទួលប្រាក់ តាម TAP TO PAY នោះលោកអ្នកមិនត្រូវចាកចេញពីផ្ទាំង KHQR នេះ រហូតដល់ទទួលបានប្រាក់

អ្នកបង់ប្រាក់ ត្រូវយកទូរស័ព្ទប៉ះខ្នងទូរស័ព្ទរបស់ អ្នកទទួលប្រាក់ រហូតដល់ឃើញ កម្មវិធីអេស៊ីលីដាម៉ូបាល ដំណើរការស្វ័យប្រវត្តិ។ បន្ទាប់មក អ្នកបង់ប្រាក់ ត្រូវអនុវត្តដូចខាងក្រោម៖

1. សូម​ស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ឬ​បញ្ចូល​លេខ​សម្ងាត់
  1. 2.1 ជ្រើសរើសគណនីកាត់ប្រាក់ចេញ
  2. 2.2 បញ្ចូលកំណត់សម្គាល់
  3. 2.3 ចុចប៊ូតុង "យល់ព្រម"
  1. 3.1 ផ្ទៀងផ្ទាត់ព័ត៌មានបង់ប្រាក់
  2. 3.2 ទាញមកស្តាំដើម្បីទូទាត់
4. ការទូទាត់បានសម្រេច