របៀបដំណើរការប័ណ្ណ ឬ PayBand

1. សូមបញ្ចូលប័ណ្ណ ឬក៏ដាក់ PayBand ឬប័ណ្ណថ្មី ប៉ះសញ្ញា Contactless

2. ជ្រើសរើសភាសា

3. បញ្ចូលលេខ OTP ដែលបានផ្ញើចូលទូរសព្ទរបស់លោកអ្នក តាមរយៈ
- Push Notification: ករណីលោកអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល
- SMS: ករណីលោកអ្នកមិនមានអេស៊ីលីដាម៉ូបាល

- 4. បញ្ចូលលេខសម្ងាត់ថ្មី ចំនួន៦ខ្ទង់ សម្រាប់ប្រើប្រាស់ជាមួយប័ណ្ណ ឬ PayBand
- 5. ចុចប៊ូតុង "ចុចត្រង់នេះដើម្បីបន្ត"

6. បញ្ចូលលេខសម្ងាត់ថ្មីនេះម្តងទៀត ដើម្បីបញ្ជាក់

7. ដំណើរការប័ណ្ណ ឬ PayBand បានជោគជ័យ។ លោកអ្នកអាចប្រើប័ណ្ណ ឬ PayBand ជាមួយលេខសម្ងាត់ថ្មីនេះ

8. សូមយកប័ណ្ណរបស់លោកអ្នក ពីអេធីអឹម (ករណីបញ្ចូលប័ណ្ណ)