navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextម៉ាស៊ីនអេធីអឹម អេស៊ីលីដា
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេង ដូចខាងក្រោម ៖
- ប័ណ្ណអេធីអឹមអេស៊ីលីដា / ប័ណ្ណមាសអេស៊ីលីដា
- ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ប័ណ្ណឥណពន្ធ/ឥណទាន វីសាអេស៊ីលីដា
- ប័ណ្ណឥណពន្ធ/ឥណទាន ម៉ាស្ទ័រកាតអេស៊ីលីដា
- ប័ណ្ណឥណពន្ធចេស៊ីប៊ីអេស៊ីលីដា
- ប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដា
- ប័ណ្ណរបស់ធនាគារផ្សេង ៖ ប័ណ្ណសមាជិក CSS, VISA, Mastercard, Maestro, Cirrus, UnionPay International, JCB, Diners Club, Discover
ធនាគារអេស៊ីលីដា មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេ (ចំនួន ១.៤៩៨គ្រឿង) គ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យធនាគារអេស៊ីលីដា និងនៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានា... ។
ប្រតិបត្តិការ និងថ្លៃសេវា
- ដកប្រាក់ ដោយប្រើប័ណ្ណ និងមិនចាំបាច់ប្រើប័ណ្ណ [1]
- បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- ផ្ទេរប្រាក់
- ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ ឬគណនីភ្ជាប់ក្នុងប័ណ្ណឥណពន្ធតែមួយ
- ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (សម្រាប់តែប័ណ្ណឥណពន្ធ)
- ផ្ទេរប្រាក់ពីប័ណ្ណវីសាអេស៊ីលីដា ទៅប័ណ្ណវីសារបស់ធនាគារផ្សេង ក្នុងប្រទេសបាន ២.៥០០ដុល្លារ
- ផ្ទេរប្រាក់ពីប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា ទៅប័ណ្ណម៉ាស្ទ័រកាតរបស់ធនាគារផ្សេង ទូទាំងពិភពលោកបាន ២.៥០០ដុល្លារ
- ដកប្រាក់ ឬផ្ទេរប្រាក់ ដោយប្រើប័ណ្ណរបស់សមាជិក CSS
- ទូទាត់ប័ណ្ណឥណទាន
- ពិនិត្យមើលសមតុល្យសាច់ប្រាក់
- ពិនិត្យមើលរបាយការណ៍គណនីសង្ខេប
- ប្រតិបត្តិការផ្សេងៗទៀត
ប័ណ្ណដែលអាចប្រើជាមួយអេធីអឹមអេស៊ីលីដា










សំគាល់ ៖
- នៅពេលលោកអ្នកធ្វើប្រតិបត្តិការដកប្រាក់ ប្រាក់ដែលចេញពីម៉ាស៊ីនអេធីអឹម នឹងលេបចូលក្នុងម៉ាស៊ីនវិញ ក្នុងអំឡុងពេល ១០វិនាទី ប្រសិនបើលោកអ្នកមិនបានយកប្រាក់នោះទេ ។ ប្រភេទក្រដាសប្រាក់ដែលនឹងអាចដកបានមាន ១០ដុល្លារ, ២០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ។
- លោកអ្នកអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការ ។ សូមចុចទីនេះ សម្រាប់ទីតាំងម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដា ។
- *** ប្រភេទក្រដាសប្រាក់ដែលអាចដាក់-ដកបានពីម៉ាស៊ីនអេធីអឹម គឺប្រែប្រួលតាមការកំណត់របស់ម៉ាស៊ីននីមួយៗ ។