navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextសេវាអេស៊ីលីដាអ៊ីខុមមើស
សេវាអេស៊ីលីដាអ៊ីខុមមើស
ជម្រើសដ៏ងាយស្រួល និងមានសុវត្ថិភាព សម្រាប់លក់ទំនិញ-សេវាកម្ម តាមប្រព័ន្ធអ៊ីនធើណែត ។
សេវាអេស៊ីលីដាអ៊ីខុមមើស សម្រាប់ផ្តល់មធ្យោបាយឱ្យក្រុមហ៊ុន/អង្គភាព (ពាណិជ្ជករ) អាចលក់ទំនិញ-សេវាកម្មតាមប្រព័ន្ធអ៊ីនធើណែត (Online Shopping) និងអនុញ្ញាតឱ្យអតិថិជនដែលជាម្ចាស់ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន អាចបញ្ជាទិញ និងទូទាត់បានភ្លាមៗ តាមប្រព័ន្ធធនាគារអេឡិចត្រូនិក ។
សេវានេះផ្តល់ជូនដល់ក្រុមហ៊ុន/អង្គភាពផ្គត់ផ្គង់ទំនិញ-សេវាកម្មគ្រប់ប្រភេទ និងឱ្យអតិថិជនធ្វើការទិញ និងទូទាត់បានយ៉ាងរហ័សប្រកបដោយសុវត្ថិភាពខ្ពស់ តាមតម្រូវការគ្រប់ពេលវេលា និងគ្រប់ទីកន្លែងពាសពេញពិភពលោក ។
អត្ថប្រយោជន៍របស់ពាណិជ្ជករដែលជាម្ចាស់វេបសាយលក់ទំនិញ/សេវាកម្ម
- មានកេរ្តិ៍ឈ្មោះល្អ និងទទួលស្គាល់ពីអតិថិជនគ្រប់ទិសទី តាមរយៈការលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណែត និងទូទាត់តាមប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន ។
- បង្កើនបរិមាណនៃការលក់ផលិតផល-សេវាកម្ម ឱ្យកាន់តែទូលំទូលាយ ។
- បម្រើសេវារហ័ស និងកាត់បន្ថយពេលវេលាលើការទទួលសាច់ប្រាក់ ។
- មានបំពាក់ប្រព័ន្ធសុវត្ថិភាព នៅលើវេបសាយលក់ទំនិញ ដែលមានសុវត្ថិភាពខ្ពស់ចៀសវាងការលួចបន្លំផ្សេងៗ ។
- អាចត្រួតពិនិត្យរបាយការណ៍ និងតាមដានការបង់ប្រាក់បានភ្លាមៗនៅក្នុងប្រព័ន្ធអេស៊ីលីដាអ៊ីខុមមើស ។
- ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ក្រុមហ៊ុន/អង្គភាព ក្នុងការបញ្ជាទិញ/ទូទាត់ថ្លៃទំនិញពីចម្ងាយ ដោយមិនចាំបាច់ធ្វើដំណើរទៅហាងទំនិញ ហើយបានទទួលទំនិញនៅតាមអាសយដ្ឋានរបស់ខ្លួន ។
សូមពិនិត្យមើលតារាងដៃគូ ទីនេះ!
លក្ខណៈសម្បត្តិរបស់ពាណិជ្ជករដែលជាម្ចាស់វេបសាយលក់ទំនិញ/សេវាកម្ម
ដើម្បីអាចប្រើប្រាស់សេវាអេស៊ីលីដាអ៊ីខុមមើស ពាណិជ្ជករដែលជាម្ចាស់វេបសាយលក់ទំនិញ/សេវាកម្មត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម ៖
- មានគណនីជាមួយធនាគារអេស៊ីលីដា ។
- មានវេបសាយសម្រាប់លក់ទំនិញ ឬសេវាកម្ម ។
- មានឈ្មោះ និងពាណិជ្ជសញ្ញា (Logo) របស់ក្រុមហ៊ុន/អង្គភាព ។
- មានរូបភាពទំនិញ និងលក្ខណៈពិសេសរបស់ទំនិញ ឬសេវាកម្មដែលសម្រាប់លក់ជូនអតិថិជន ។
- ត្រូវចេញវិក្កយបត្រអេឡិចត្រូនិកជូនអតិថិជន ។
- មាននីតិវិធីប្រគល់ទំនិញច្បាស់លាស់ ដូចជា របៀប/ពេលវេលាប្រគល់ទំនិញ ប្រទេស/តំបន់ដែលអាចដឹកជញ្ជូនទំនិញដល់ឬមិនដល់ ។ល។
សូមពិនិត្យមើលតារាងដៃគូ ទីនេះ!
ការដាក់ពាក្យស្នើសុំសេវាអេស៊ីលីដាអ៊ីខុមមើស
អតិថិជនដែលជាពាណិជ្ជករត្រូវអញ្ជើញមកការិយាល័យសាខារបស់ធនាគារអេស៊ីលីដា ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវ ៖ ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី នាយក ភាគហ៊ុនិក ឬដៃគូ, អនុស្សរណៈ និងលក្ខន្តិកៈ, វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម, លិខិតអនុញ្ញាតអាជីវកម្មឬឱ្យដំណើរការអង្គភាព ។ល។
រូបិយប័ណ្ណ
ទូទាត់ជារូបិយប័ណ្ណដុល្លារអាមេរិក ។ ករណីប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទានរបស់អតិថិជន បោះផ្សាយជារូបិយប័ណ្ណផ្សេង ប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់អន្តរជាតិរបស់ស្ថាប័ននៃប័ណ្ណនោះ ។ល។
អត្ថប្រយោជន៍របស់ម្ចាស់ប័ណ្ណ
- ងាយស្រួលទិញទំនិញ និងមានសុវត្ថិភាពខ្ពស់ក្នុងការទូទាត់ តាមរយៈវេបសាយដែលលក់ទំនិញជាច្រើនប្រភេទ គ្រប់ពេលវេលា ។
- ចំណេញពេលវេលា ដោយធ្វើការបញ្ជាទិញទំនិញតាមរយៈវេបសាយ គឺពុំចាំបាច់ទៅកាន់ហាងលក់ទំនិញ និងទទួលបានទំនិញដល់ទីកន្លែង ។
- អាចទូទាត់ថ្លៃទំនិញតាមរយៈប័ណ្ណឥណពន្ធ/ប័ណ្ណឥណទាន ដោយប្រើប្រាស់ព័ត៌មានប័ណ្ណ និងមិនចាំបាច់បង្ហាញប័ណ្ណដល់អ្នកលក់ ។
ប្រភេទនៃការទូទាត់
ការទូទាត់ដោយប្រើប័ណ្ណ ៖ លោកអ្នកអាចប្រើប័ណ្ណដូចខាងក្រោម ដើម្បីទូទាត់នៅតាមដៃគូរបស់ធនាគារ អេស៊ីលីដា ដែលប្រើប្រាស់ប្រព័ន្ធអេស៊ីលីដាអ៊ីខុមមើស ។





សំគាល់ ៖
- One Time Password (OTP): ជាលេខសម្ងាត់ដែលបង្កើតឡើងដោយ Hard/Soft Token ឬដោយប្រព័ន្ធផ្ញើទៅកាន់លេខទូរស័ព្ទដៃរបស់អតិថិជនដែលបានចុះឈ្មោះ ។ លេខសម្ងាត់នេះប្រើបានតែម្តងគត់ ហើយត្រូវអស់សុពលភាពប្រើប្រាស់ក្រោយរយៈពេល ៦០វិនាទី និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ចងចាំនោះទេ ។ លោកអ្នកត្រូវបញ្ចូលលេខសម្ងាត់នេះនៅពេលធ្វើប្រតិបត្តិការទូទាត់ ។
- Hard/Soft Token គឺជាឧបករណ៍ ឬកម្មវិធីដែលដំឡើងនៅក្នុងទូរស័ព្ទរបស់លោកអ្នក សម្រាប់បង្កើតលេខសម្ងាត់ដោយស្វ័យប្រវត្តិ (One Time Password) ដើម្បីបញ្ជាក់ប្រតិបត្តិការរបស់លោកអ្នក ។
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។