www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextឥណទាន BNPL

ឥណទាន BNPL 

ACLEDA Photo

ផ្តល់ភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការទូទាត់សាច់ប្រាក់ភ្លាមៗ! ឥណទាន BNPL (Buy Now Pay Later) ជាសេវាឥណទានឌីជីថល សម្រាប់ប្រើទិញទំនិញ ឬសេវាកម្មជាមុន ជាមួយដៃគូអេស៊ីលីដា តាមរយៈអេស៊ីស៊ូភើអេប ហើយទូទាត់សងធនាគារ នៅពេលក្រោយ។

ឥណទាននេះផ្តល់ជូនអតិថិជន ដែលប្រើអេស៊ីស៊ូភើអេប ស្កេនទូទាត់តាម QR ជាមួយគ្រប់ដៃគូអាជីវករ ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។

ការអនុម័តឥណទាន មានភាពងាយស្រួល និងសាមញ្ញ ដោយធ្វើឡើងតាមប្រព័ន្ធអេស៊ីស៊ូភើអេប ដោយស្វ័យប្រវត្តិ បានភ្លាមៗ និងមិនមានការរៀបចំឯកសារនោះទេ។

លក្ខណៈពិសេស

តើអតិថិជនអាចធ្វើការទូទាត់ទំនិញ-សេវាកម្ម ដោយប្រើប្រាស់ឥណទាន BNPL នេះនៅពេលណា នៅកន្លែងណាខ្លះ?

អតិថិជនដែលប្រើប្រាស់អេស៊ីស៊ូភើអេបទាំងអស់ អាចធ្វើការទូទាត់ទំនិញ-សេវាកម្មគ្រប់ពេល ដោយប្រើប្រាស់ឥណទាន BNPL ស្កេន KHQR គ្រប់ដៃគូអាជីវករទាំងអស់ នៅទូទាំងប្រទេស។

លក្ខខណ្ឌតម្រូវ

  • អតិថិជនត្រូវមានប្រតិបត្តិការ លើគណនីធនាគារ (គណនីបញ្ញើ-សន្សំ) ដែលបានភ្ជាប់លើអេស៊ីលីដាម៉ូបាល យ៉ាងតិច ៦ខែចុងក្រោយជាប់ៗគ្នា ដូចជា៖
    • ផ្ទេរប្រាក់
    • បង់វិក្កយបត្រ
    • បញ្ចូលលុយទូរសព្ទ
    • ស្កេនទូទាត់តាម QR
  • មានអាយុចាប់ពី ១៨ឆ្នាំ (គិតត្រឹមថ្ងៃស្នើឥណទាន)
  • ឯកសារអត្តសញ្ញាណដែលដាក់នៅធនាគារ ត្រូវនៅមានសុពលភាព
  • អតិថិជនត្រូវយល់ព្រមតាមលក្ខខណ្ឌ និងកិច្ចសន្យាឥណទាន BNPL

ចង់ដឹងខ្ញុំអាចខ្ចីឥណទាន BNPL បានប៉ុន្មាន?

  1. បើកកម្មវិធីអេស៊ីស៊ូភើអេប
  2. ចុចម៉ឺនុយ "ប្រាក់កម្ចី"
  3. សូម​ស្កេន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ឬ​បញ្ចូល​លេខ​សម្ងាត់
  4. ជ្រើសរើស "វាយតម្លៃឥណទានតាមប្រព័ន្ធឌីជីថល"
  5. លោកអ្នកនឹងឃើញទឹកប្រាក់ដែលអាចខ្ចីបាន

របៀបទូទាត់ ដោយប្រើឥណទាន BNPL

  1. បើកកម្មវិធីអេស៊ីស៊ូភើអេប
  2. ចុចម៉ឺនុយ "ទូទាត់តាម QR" ដើម្បីស្កេន KHQR របស់អាជីវករ
  3. ជ្រើសរើសគណនីកាត់ប្រាក់ (គណនីធនាគារ) និងបញ្ចូលថ្លៃទំនិញសរុប (ចាប់ពី ៥០ដុល្លារ ឬ ២០ម៉ឺនរៀល ឡើងទៅ)
  4. ចុចប៊ូតុង "បង់រំលស់"
  5. ចុចប៊ូតុង "បន្ត" សម្រាប់បញ្ជាក់ការទូទាត់ដោយប្រើឥណទាន BNPL
  6. បញ្ចូលទឹកប្រាក់ចូលរួម ហើយប្រព័ន្ធនឹងបង្ហាញទឹកប្រាក់កម្ចីដោយស្វ័យប្រវត្តិ
  7. ជ្រើសរើសរយៈពេលខ្ចី (ចាប់ពី១ខែ ដល់១៨ខែ)
  8. អាន និងយល់ព្រមតាមលក្ខខណ្ឌ រួចចុចប៊ូតុង "យល់ព្រម"
  9. ពិនិត្យមើលព័ត៌មានឥណទាន និងការទូទាត់
  10. ចុចប៊ូតុង "បញ្ជាក់"
contact_supportសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស ឬទាក់ទងទូរសព្ទលេខ (បម្រើ២៤ម៉ោង)៖ ០១៥ ៩៩៩ ២៣៣, ០២៣ ៩៩៤ ៤៤៤។ សូមអរគុណ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៥,០៣លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៧៤៧ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖