navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ
សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ
សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាស្នើសុំរបាយការណ៍ព័ត៌មានឥណទានរបស់អតិថិជន នៅក្នុងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអតិថិជនធ្លាប់បានខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។
របាយការណ៍នេះមានបង្ហាញនូវប្រវត្តិនៃការខ្ចីប្រាក់ និងការសងប្រាក់របស់អតិថិជន ជាមួយនឹងគ្រឹះស្ថានធនាគារ ឬស្ថាប័នហិរញ្ញវត្ថុណាមួយ ។
ហេតុអ្វីបានជាខ្ញុំត្រូវពិនិត្យសុខភាពហិរញ្ញវត្ថុ ?
បានជាលោកអ្នកត្រូវពិនិត្យសុខភាពហិរញ្ញវត្ថុ (ស្នើសុំរបាយការណ៍ព័ត៌មានឥណទាន) ដោយសារវាជាការចាំបាច់ក្នុងការតាមដានឱ្យបានទៀតទាត់ នូវស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់លោកអ្នក ៖
- វិភាគពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន និងសមត្ថភាពក្នុងការទូទាត់ មុនពេលដែលលោកអ្នកស្នើសុំឥណទានថ្មី ។
- បញ្ជាក់ និងផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានកម្ចីរបស់លោកអ្នក ដែលមាននៅក្នុងប្រព័ន្ធរបាយការណ៍ឥណទាន របស់ CBC ។
- អាចដាក់ពាក្យស្នើសុំទៅ CBC ដើម្បីកែតម្រូវព័ត៌មានរបស់លោកអ្នកក្នុងប្រព័ន្ធរបាយការណ៍ឥណទាន ។
តើខ្ញុំអាចស្នើសុំពិនិត្យសុខភាពហិរញ្ញវត្ថុ នៅសាខាណាខ្លះរបស់ធនាគារ អេស៊ីលីដា ?
បច្ចុប្បន្ន លោកអ្នកអាចដាក់ពាក្យស្នើសុំពិនិត្យសុខភាពហិរញ្ញវត្ថុ (ស្នើសុំរបាយការណ៍ព័ត៌មានឥណទាន) របស់លោកអ្នក នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ដូចជាខាងក្រោម ៖
- រាជធានីភ្នំពេញ
- ការិយាល័យកណ្តាល
- សាខាបឹងត្របែក
- សាខាចំការដូង
- សាខាច្បារអំពៅ
- សាខាចោមចៅ
- សាខាជ្រោយចង្វារ
- សាខាដូនពេញ
- សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)
- សាខាក្រុងភ្នំពេញ
- សាខាផ្សារដើមថ្កូវ
- សាខាផ្សារតូច
- សាខាពោធិ៍ចិនតុង
- សាខាព្រែកព្នៅ
- សាខាពោធិ៍សែនជ័យ (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ)
- សាខាទី១ ឫស្សីកែវ
- សាខាសែនសុខ (ផ្សារអ៊ីអន)
- សាខាសុធារស (ផ្សារអ៊ីអន)
- សាខាស្ទឹងមានជ័យ
- សាខាទួលគោក
- សាខាវិមានចតុមុខ
- ខេត្តកណ្តាល
- ខេត្តសៀមរាប
- ខេត្តកំពង់ស្ពឺ
- ខេត្តតាកែវ
- ខេត្តបាត់ដំបង
- ខេត្តបន្ទាយមានជ័យ
- ខេត្តកំពង់ចាម
- ខេត្តកំពង់ឆ្នាំង
- ខេត្តកំពង់ធំ
- ខេត្តកំពត
- ខេត្តកោះកុង
- ខេត្តក្រចេះ
- ខេត្តមណ្ឌលគិរី
- ខេត្តឧត្តរមានជ័យ
- ខេត្តប៉ៃលិន
- ខេត្តព្រះសីហនុ
- ខេត្តព្រះវិហារ
- ខេត្តព្រៃវែង
- ខេត្តពោធិ៍សាត់
- ខេត្តរតនគិរី
- ខេត្តស្ទឹងត្រែង
- ខេត្តស្វាយរៀង
- ខេត្តត្បូងឃ្មុំ
តើមានឯកសារតម្រូវអ្វីខ្លះ សម្រាប់ការពិនិត្យសុខភាពហិរញ្ញវត្ថុ ?
សូមលោកអ្នកអញ្ជើញមកសាខារបស់ធនាគារ អេស៊ីលីដា ដែលបានបញ្ជាក់ខាងលើ ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ច្បាប់ដើមនិងមានសុពលភាព ដើម្បីស្នើសុំរបាយការណ៍ព័ត៌មានឥណទាន ។