www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextប័ណ្ណnavigate_nextប័ណ្ណឡេឌីម៉ាស្ទ័រកាត

ប័ណ្ណឡេឌីម៉ាស្ទ័រកាត 


ប័ណ្ណឥណពន្ធ

ប័ណ្ណឥណទាន

ប័ណ្ណ​ឡេឌីម៉ាស្ទ័រកាត របស់ធនាគារ ​អេស៊ីលីដា ត្រូវ​បាន​បង្កើត​ស្រប​តាម​បទដ្ឋាន​ទាន់​សម័យ​បំផុត និង​ទទួល​ស្គាល់​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​នៃ​ឧស្សាហកម្ម​ប័ណ្ណ​ទូទាត់ (PCI DSS) ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន។ ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ចំណាយ​ផ្សេងៗ តាមម៉ាស៊ីន​ឆូតកាត ឬ​ដក​សាច់ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម ដែល​មាន​បិទ​ស្លាក​សញ្ញា Mastercard នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក។

ប័ណ្ណឡេឌីនេះ ជា​ជម្រើស​ដ៏​ប្រសើរ​មួយ និង​​ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce)។

ប័ណ្ណ​ឡេឌីម៉ាស្ទ័រកាត មាន​ពីរ​ប្រភេទ គឺ​៖

របៀប​ស្នើ​សុំ​ប្រើប្រាស់ប័ណ្ណ

អត្ថប្រយោជន៍

ការផ្តល់ជូនពិសេសពីប័ណ្ណម៉ាស្ទ័រកាត
warningសម្រាប់​ប័ណ្ណ​ឥណទាន ការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវា​កម្ម គឺ​មិន​គិត​ការ​ប្រាក់​រហូត​ដល់​ថ្ងៃ​ទី១២ នៃ​ខែ​នីមួយៗ ក្នុង​ករណី​​លោក​អ្នក​សង​ប្រាក់​ទាំងអស់​មិន​ឱ្យ​ហួស​ថ្ងៃ​ផុត​កំណត់​សង​ប្រាក់​នេះ ។ បើ​មិន​​ដូច្នេះ​ទេ ការ​ប្រាក់​នឹង​ត្រូវ​គិត​ជា​ធម្មតា ចាប់​ពី​ថ្ងៃប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​នោះ​ត​ទៅ ។

លក្ខណៈ​សម្គាល់​ទូទៅ

ប្រភេទប្រាក់

ប្រភេទ​ជា​ប្រាក់​ដុល្លារ​អាមេរិក ។ ករណី​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ ឬ​ទូទាត់​ជា​​ប្រាក់​ផ្សេងៗ តាមរយៈ​ប័ណ្ណ​ឡេឌីនេះ ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​​ស្ថាប័ន Mastercard នៅ​ពេល​​ទូទាត់​នោះ ។

ឯកសារ​តម្រូវ (សម្រាប់​ប័ណ្ណ​ឥណទាន) 

  • ជា​នីតិជន ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ
  • ត្រូវ​មាន​ឯកសារ​អត្តសញ្ញាណ​ដូចជា ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ​ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេង​ទៀត ដែល​មាន​សុពលភាព
  • ត្រូវ​មាន​ទី​លំនៅ​ផ្ទាល់​ខ្លួន ឬ​អាសយដ្ឋាន​ទំនាក់ទំនង​ច្បាស់លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
  • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា (ដី អាគារ ឬ​ប្រាក់​បញ្ញើ ឬ​លិខិត​ធានា ។ល។)
  • ឬ​ក្នុង​ករណី​មិន​ដាក់​បញ្ចាំ ត្រូវ​មាន​ប្រាក់​បៀវត្ស ឬ​ប្រាក់​ចំណូល​ទៀងទាត់ និង​មាន​កេរ្តិ៍​​ឈ្មោះ​ល្អ ឬ​ប្រវត្តិ​សង​​ឥណទាន​ល្អ និង​មាន​អ្នក​ធានា

ថ្លៃសេវា និងទំហំប្រតិបត្តិការ 

ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

ថ្លៃ​សេវា​សម្រាប់​ប័ណ្ណ​មួយ (ដុល្លារ​អាមេរិក) ប័ណ្ណ​ធម្មតា
ចេញប័ណ្ណ មិនគិតថ្លៃ
ថ្លៃសេវា​ប្រចាំ​ឆ្នាំ  
ប័ណ្ណ​ឥណពន្ធ
ប័ណ្ណ​ឥណទាន ១២ (i)
ដក​ប្រាក់​តាម​អេធីអឹម​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា  
ប័ណ្ណ​ឥណពន្ធ មិនគិតថ្លៃ
ប័ណ្ណឥណទាន
បញ្ចូល​ទឹក​ប្រាក់​ទូរសព្ទ តាម​អេធីអឹម​អេស៊ីលីដា មិនគិតថ្លៃ
ផ្ទេរ​ប្រាក់​រវាង​គណនី​ធនាគារ អេស៊ីលីដា តាម​អេធីអឹម​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា  
ប័ណ្ណ​ឥណពន្ធ មិនគិតថ្លៃ
ប័ណ្ណឥណទាន មិនមាន
ផ្ទេរ​ប្រាក់​ទៅ​ប័ណ្ណម៉ាស្ទ័រកាត​ធនាគារ​ផ្សេង​ទូទាំង​ពិភព​លោក ៤,៥០
ដក​ប្រាក់​តាម​អេធីអឹម​អេស៊ីលីដា ក្នុង​ប្រទេស​ឡាវ  (ii)
ដក​ប្រាក់ តាម​អេធីអឹម ឬ POS ធនាគារ​ផ្សេង ក្នុង​ប្រទេស​កម្ពុជា
ដក​ប្រាក់ តាម​អេធីអឹម ឬ POS ធនាគារ​ផ្សេង នៅ​ក្រៅ​ប្រទេស ៤+១%
ប្តូរ​ប័ណ្ណ​ថ្មី (បាត់ ឬ​ខូច​មុន​ថ្ងៃ​ផុត​កំណត់)
ប្រតិបត្តិការបង្វែរសាច់ប្រាក់ (ទូទាត់នៅក្រៅប្រទេស) ២,៦០%

i. រួម​បញ្ចូល​ទាំង​សេវា​ផ្ញើសារ​ជូន​ដំណឹង​របស់​ប្រតិបត្តិការ​ប័ណ្ណ។
ii. គិត​ថ្លៃ ៤ដុល្លារ សម្រាប់​ការ​ដក​ប្រាក់​ពី​អេធីអឹម​អេស៊ីលីដា​ឡាវ លើស​ពី ៦.០០០ដុល្លារ (សម្រាប់​ប័ណ្ណ​ឥណពន្ធ) និង ១.៥០០ដុល្លារ (សម្រាប់​ប័ណ្ណ​ឥណទាន)។
ចំពោះប្រតិបត្តិការលើ ATM/POS របស់ធនាគារផ្សេង ត្រូវអនុវត្តតាមការកំណត់របស់ធនាគារផ្សេង។

warningថ្លៃសេវា និងទំហំ​ប្រតិបត្តិការ​ ខាង​លើ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំគាល់ ៖ 

  1. One Time Password (OTP): ជា​លេខ​សម្ងាត់​ដែល​ប្រើ​បាន​តែ​ម្តង​គត់ ហើយ​ត្រូវ​អស់​សុពលភាព​ប្រើ​ប្រាស់​ក្រោយ​រយៈ​ពេល ៦០វិនាទី និង​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចង​ចាំ​នោះ​ទេ ។ លោកអ្នក​ត្រូវ​បញ្ចូល​លេខ​សម្ងាត់​នេះ​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ជា​មួយ​វេបសាយ​ដែល​មាន​សញ្ញា "Mastercard SecureCode" ។
  2. SMS Token: លេខ​សម្ងាត់ (OTP) ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ប័ណ្ណ ។ អតិថិជន​ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​នៅ​ពេល​មាន​ការ​កែប្រែ​លេខ​ទូរស័ព្ទ​របស់​ពួក​គាត់ ។
  3. Soft Token: លេខ​សម្ងាត់​ត្រូវ​បាន​បង្ហាញ​ដោយ​កម្មវិធី​ដែល​បាន​បញ្ចូល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​នៅ​ពេល​ចុះ​ឈ្មោះ ។
  4. Hard Token: ជា​ឧបករណ៍​ប្រើ​សម្រាប់​បង្ហាញ​លេខ OTP ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១៩លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៦៨៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖