www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឯកត្តជនnavigate_nextសេវា​បញ្ញើ-សន្សំ

សេវា​បញ្ញើ-សន្សំ 

វិនិយោគ​សាច់ប្រាក់​របស់​លោកអ្នក​ជា​មួយ​ធនាគារ​អេស៊ីលីដា ជា​ប្រភព​ចំណូល​បន្ថែម។ ប្រាក់​របស់​លោកអ្នក​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​លោកអ្នក​សម្រេច​ក្តី​ប្រាថ្នា​និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់។ លោក​អ្នក​អាច​ជ្រើសរើស​ប្រភេទ​គណនី​សន្សំ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា បាន​តាម​តម្រូវការ។

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ បាន​គ្រប់​ពេល​វេលា។

សំណើបើកគណនី

មូលហេតុ​ចម្បង​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ធនាគារ​អេស៊ីលីដា ជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​ទ្រព្យសម្បត្តិ​របស់​លោក​អ្នក រួម​មាន ៖

សេវា​បញ្ញើ-សន្សំ

បច្ចុប្បន្ន​នេះ​សេវា​បញ្ញើ-សន្សំ របស់​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ដូចមាន​រៀបរាប់​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម ៖

លក្ខខណ្ឌ​តម្រូវ

សេវា​នេះ​សម្រាប់​ផ្តល់​ជូន​ដល់​ជន​គ្រប់​រូប​ដែល​ជា​នីតិជន និង​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដូចជា ៖ អ្នក​ប្រកប​របរ​រកស៊ី​ផ្សេងៗ ស្ត្រី​មេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ល។ អង្គភាព​នានា​ដែល​ជា​នីតិបុគ្គល ដូចជា ៖ ក្រុមហ៊ុន អង្គការ គម្រោង​អភិវឌ្ឍន៍​នានា មន្ទីរ ក្រសួង​នានា​របស់​រាជរដ្ឋាភិបាល ។ល។ អាច​បើក​គណនី​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​បើក​ក្នុង​នាម​អង្គភាព​នានា​បាន ។

  • ចំពោះ​ជនជាតិ​ខ្មែរ អតិថិជន​ត្រូវ​មាន​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ខាង​ក្រោម ៖
    • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ
    • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ ឬ
    • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​មេគ្រួសារ) ឬ
    • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​សមាជិក​គ្រួសារ) ឬ​សៀវភៅ​ស្នាក់​នៅ ដោយ​ត្រូវ​ភ្ជាប់​ឯកសារ​ផ្សេងៗ​ដែល​មាន​រូបថត ដូចជា អត្តសញ្ញាណប័ណ្ណ​មន្ត្រី​រាជការ ឬអត្តសញ្ញាណប័ណ្ណ​ការងារ ឬ​ប័ណ្ណ​បើកបរ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​សិស្ស-និស្សិត ជា​ដើម
  • ចំពោះ​ជន​ជាតិ​បរទេស អតិថិជន​ត្រូវ​មាន ៖
    • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ
    • អាសយដ្ឋាន​ពិត​ប្រាដក​ដែល​អាច​ទាក់ទង​បាន​នៅ​កម្ពុជា ដោយ​មាន​បញ្ជាក់​ទីលំនៅ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់ពី​ថ្នាក់​មាន​សមត្ថកិច្ច​របស់​ស្ថាប័ន​កំពុង​បម្រើ​ការងារ ឬ​កិច្ចសន្យា​ការងារ ឬ​កិច្ចសន្យា​អាជីវកម្ម​ជា​មួយ​ដៃគូ​ជំនួញ​នៅ​កម្ពុជា ឬ​លិខិត​បញ្ជា​បេសកកម្ម​ពី​ក្រៅ​ប្រទេស​របស់​ស្ថាប័ន​ដែល​អាច​ទុកចិត្ត​បាន
    • លេខ​ទូរស័ព្ទ ទូរសារ ឬ​អ៊ីម៉ែល ដែល​អាច​ទាក់ទង​បាន

ព័ត៌មាន និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​សម្រាប់​បើក​គណនី​ពី​ក្រៅ​ប្រទេស 

ធនាគារ​អេស៊ីលីដា អនុញ្ញាតឱ្យ​លោក​អ្នក ដែល​រស់​នៅ ឬ​មាន​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​បរទេស អាច​បើក​គណនី​ធ្វើ​ប្រតិបត្តិការ​ដក-ដាក់​ប្រាក់ ឬ​ផ្ទេរ​ប្រាក់ និង​បិទ​គណនី​ពី​ក្រៅ​ប្រទេស ជា​មួយ​ធនាគារ​អេស៊ីលីដា ដោយ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​របស់​ធនាគារ​អេស៊ីលីដា និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

  • អតិថិជន​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​បើក​គណនី (ទម្រង់​បើក​គណនី​ឯកត្តជន និង​គំរូ​ហត្ថលេខា ឬ​ស្នាម​មេដៃ​បើក​គណនី​ឯកត្តជន) រួម​ទាំង​លក្ខខណ្ឌ​ពិសេស​ក្នុង​ការ​ប្រតិបត្តិ​គណនី ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ពី​ក្រៅ​ប្រទេស និង​ភ្ជាប់​មក​ជា​មួយ​នូវ​ច្បាប់​ថត​ចម្លង​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣​ខែ) ។
  • ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​បើក​គណនី និង​ឯកសារ​តម្រូវ​ខាង​លើ ត្រូវ​បញ្ជាក់​ដោយ​សារការី​នៅ​ក្រៅ​ប្រទេស ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ (ករណី​ប្រទេស​គ្មាន​សារការី) និង​ត្រូវ​បញ្ជាក់​បន្ថែម​ដោយ ៖
    • ស្ថានទូត ឬ​ស្ថាន​តំណាង​របស់​អតិថិជន​សាមី ប្រចាំ​នៅ​កម្ពុជា ឬ
    • សារការី​នៅ​ក្នុង​ប្រទេស​កម្ពុជា (ករណី​គ្មាន​ស្ថានទូត) ឬ
    • ធនាគារ​អន្តរការី តាម SWIFT Message MT999 មក​ធនាគារ អេស៊ីលីដា ភីអិលស៊ី

សម្គាល់ ៖ រាល់​ឯកសារ​ដែល​ផ្ញើ​មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​បើក​គណនី​ពី​ក្រៅ​ប្រទេស ត្រូវ​បកប្រែ​ជា​ផ្លូវ​ការ ជា​ភាសា​អង់គ្លេស ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១៥លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២.០៣៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖