navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextសេវាអេស៊ីលីដាអ៊ីនធើណែត
សេវាអេស៊ីលីដាអ៊ីនធើណែត
អេស៊ីលីដាអ៊ីនធើណែត ជាប្រព័ន្ធបច្ចេកវិជ្ជាទំនើប ផ្តល់ជូនលោកអ្នកក្នុងការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈកុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត បានតាមតម្រូវការ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ ។
អត្ថប្រយោជន៍
- កាត់បន្ថយចំណាយ ចំណេញពេលវេលា ដោយលោកអ្នកមិនចាំបាច់ធ្វើដំណើរមកកាន់ធនាគារអេស៊ីលីដា ។
- ងាយស្រួលក្នុងការផ្ទេរប្រាក់ ឬទូទាត់ផ្សេងៗ ប្រកបដោយសុវត្ថិភាពខ្ពស់ ។
- កាត់បន្ថយហានិភ័យផ្សេងៗទាក់ទងនឹងការដាក់ប្រាក់តាមខ្លួនក្នុងការទូទាត់ និងការរាប់ប្រាក់ជាដើម ។
- មានឱកាសប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារអេស៊ីលីដា ។
ប្រភេទប្រាក់
ប្រភេទប្រាក់ដែលប្រើនៅក្នុងសេវាអេស៊ីលីដាអ៊ីនធើណែត មានប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត និងប្រាក់យ៉េនជប៉ុន ។ ករណីប្រតិបត្តិការទូទាត់ជាប្រភេទប្រាក់ផ្សេងពីប្រាក់ដើមរបស់គណនី នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដា នៅពេលទូទាត់នោះ ។
ភាសា
នៅក្នុងប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត គ្រប់ម៉ឺនុយ (Menu) មានជាភាសាខ្មែរ អង់គ្លេស និងចិន ប៉ុន្តែការបញ្ចូលព័ត៌មានឬទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធ ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំ ចំនួនទឹកប្រាក់ តួលេខនិងទិន្នន័យផ្សេងៗ ត្រូវបញ្ចូលជាភាសាអង់គ្លេស ។
លក្ខណសម្បត្តិអតិថិជនដែលប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត សម្រាប់ភ្ជាប់គណនីឯកត្តជន (គណនីផ្ទាល់ខ្លួន និងគណនីរួម)
- ត្រូវមានអាយុយ៉ាងតិច ១៥ឆ្នាំ ឡើងទៅ
- ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារផ្សេងៗដែលមានបិទរូបថតនិងមានសុពលភាព
- ត្រូវមានគណនីជាមួយធនាគារអេស៊ីលីដា (គណនីចរន្ត គណនីបញ្ញើសំចៃ ឬគណនីបញ្ញើតាមតម្រូវការ)
- ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន (Laptop ឬ Desktop) ដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត
- ត្រូវមានទូរស័ព្ទដៃ និងលេខទូរស័ព្ទ ព្រមទាំងមានអាសយដ្ឋានអ៊ីម៉ែល (E-mail) ផ្ទាល់ខ្លួន
សេវាធនាគារដែលអាចធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត
- សេវាទូទាត់
- សេវាទូទាត់វិក្កយបត្រភ្លើង ទឹក ទូរស័ព្ទ អ៊ីនធើណែត សាលារៀន ។ល។
- សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- សេវាបញ្ជាអចិន្ត្រៃយ៍ថេរ
- សេវាបើកប្រាក់បៀវត្ស
- សេវាទូទាត់ជាកញ្ចប់
- សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់
- សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
- សេវាផ្ទេរប្រាក់ក្នុងរង្វង់ធនាគារអេស៊ីលីដា (រវាងគណនីម្ចាស់តែមួយ ឬម្ចាស់ផ្សេងគ្នា)
- ផ្ទេរប្រាក់ទៅអ្នកទទួលគ្មានគណនី (តាមរយៈលេខទូរស័ព្ទ ឬលិខិតសម្គាល់អត្តសញ្ញាណ)
- សេវាផ្ទេរប្រាក់ពីធនាគារអេស៊ីលីដា ទៅធនាគារផ្សេងនៅក្នុងប្រទេស
- សេវាផ្ទេរប្រាក់ពីធនាគារអេស៊ីលីដា ទៅធនាគារផ្សេងនៅក្រៅប្រទេស
- ពិនិត្យមើលព័ត៌មានធនាគារ
- ពិនិត្យមើលអត្រាប្តូរប្រាក់
- ពិនិត្យមើលព័ត៌មានគណនីបញ្ញើសន្សំ (សមតុល្យគណនី របាយការណ៍គណនី របាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ និងរបាយការណ៍មូលប្បទានប័ត្រ)
- ប្រតិបត្តិការស្នើសុំប្រើប្រាស់ផលិតផល-សេវាកម្ម
- សេវាបញ្ញើ-សន្សំ និងសេវាចាត់ចែងសាច់ប្រាក់
- ស្នើសុំដាក់ប្រាក់បញ្ញើមានកាលកំណត់
- ស្នើសុំបង្ខាំង ឬដោះបង្ខាំងចំនួនទឹកប្រាក់
- ស្នើសុំដំណើរការគណនីគ្មានប្រតិបត្តិការ
- ស្នើសុំបិទគណនី
- ស្នើសុំលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន
- ស្នើសុំអត្រាប្តូរប្រាក់ពិសេសសម្រាប់ប្រតិបត្តិការផ្ទេរប្រាក់
- សេវាមូលប្បទានប័ត្រ
- ស្នើសុំទិញមូលប្បទានប័ត្រ
- ស្នើសុំទិញមូលប្បទានប័ត្រសាច់ប្រាក់
- ស្នើសុំទិញមូលប្បទានប័ត្រធនាគារជាតិ
- ស្នើសុំទិញមូលប្បទានប័ណ្ណ
- ស្នើសុំបញ្ឈប់មូលប្បទានប័ត្រ
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាឥណទាន
- ស្នើសុំឥណទានគ្រប់ប្រភេទ
- ស្នើសុំបង់ផ្តាច់ឥណទានមុនកាលកំណត់
ដើម្បីចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- សូមអញ្ជើញទៅកាន់សាខារបស់ធនាគារអេស៊ីលីដា ណាមួយដែលនៅជិតលោកអ្នក
- ភ្ជាប់មកជាមួយនូវឯកសារដែលបានបញ្ជាក់នៅខាងលើ
- បើកគណនីជាមួយធនាគារអេស៊ីលីដា (គណនីចរន្ត គណនីបញ្ញើសំចៃ ឬគណនីបញ្ញើតាមតម្រូវការ) ប្រសិនបើលោកអ្នកមិនទាន់មាន
- បំពេញពាក្យស្នើសុំចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- ឬក៏ចុចទីនេះ ដើម្បីបំពេញពាក្យស្នើសុំប្រើសេវាអេស៊ីលីដាអ៊ីនធើណែត
ថ្លៃសេវា និងទំហំប្រតិបត្តិការ
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។