www.acledabank.com.kh

navigate_nextវិជ្ជាជីវៈ

វិជ្ជាជីវៈ

ACLEDA Photo

ធនាគារ អេស៊ីលីដា សូម​ស្វាគមន៍​ចំពោះ​បុគ្គលិក​ថ្មី ដែល​នឹង​ចូល​រួម​ចំណែក​នៅ​ក្នុង​ទស្សនៈ និង បេសកកម្ម របស់​ធនាគារ ។ ជា​ការ​ពិត​ដែល​ថា​យើង​ខ្ញុំ​ប្រឹង​ប្រែង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​កម្រិត​អតិបរមា សម្រាប់​ផ្តល់​ជូន​អតិថិជន​ក៏​ដូច​ជា​ភាគហ៊ុនិក​ទាំង​អស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​ធនាគារ​នឹង​មិន​កាត់​បន្ថយ​ខ្ទង់​ចំណាយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ឡើយ ។

ទោះ​បី​ជា​លោក​អ្នក​កំពុង​ប្រាថ្នា​បោះ​ជំហាន​ដំបូង​ក្នុង​អាជីព​ការងារ ឬ​មួយ​ជា​អ្នក​ឯកទេស​ជំនាញ​ដែល​មាន​បទពិសោធន៍​រួច​ស្រាប់​ក៏​ដោយ ​ក៏​ធនាគារ​អេស៊ីលីដា អាច​ណែនាំ​ជូន​លោក​អ្នក​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​ចូល​រួម​បំពេញ​ការងារ​ជា​មួយ​គ្នា​ទូទាំង​បណ្ដាញ​ប្រតិបត្តិការ​ដ៏​ធំ​ទូលាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ជា​ស្ថាប័ន​មួយ​ដែល​ជ្រើស​រើស​និស្សិត​ដែល​បញ្ចប់​កម្រិត​បរិញ្ញាបត្រ ឱ្យ​ចូល​បម្រើ​ការងារ​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លើស​ពី​នេះ​ទៅ​ទៀត កម្មវិធី​ហ្វឹកហ្វឺន​បន្ថែម​មួយ​ចំនួន​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន ។

សូម​អញ្ជើញ​ទស្សនា​ទំព័រ ៖

ធនាគារ​អេស៊ីលីដា កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ភេទស្រី ឬ​ប្រុស មាន​សញ្ជាតិខ្មែរ និង​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​មុខ​តំណែង...

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖