navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextប័ណ្ណនិម្មិត
ប័ណ្ណនិម្មិត
ស្រួលគ្រប់គ្រង ស្រួលទូទាត់ សុវត្ថិភាព។ លោកអ្នកអាចបង្កើត ប័ណ្ណនិម្មិត នេះបានភ្លាមៗ តាមអេស៊ីលីដាម៉ូបាល សម្រាប់ទិញទំនិញ-សេវាកម្មផ្សេងៗតាមអ៊ីខុមមើស ឬអ៊ីនធើណែត (តាមអនឡាញ ទាំងក្នុង និងក្រៅប្រទេស)។
អត្ថប្រយោជន៍
- អាចបញ្ជាទិញទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗ, កក់សំបុត្រយន្តហោះ ឬសណ្ឋាគារ តាមអនឡាញ ។ល។
- ចំណេញពេលវេលា និងកាត់បន្ថយចំណាយ។
- កាត់បន្ថយហានិភ័យផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់។
- ងាយស្រួល និងសុវត្ថិភាព។
- អាចប្រើបានគ្រប់ទីកន្លែង ទូទាំងពិភពលោក។
លក្ខណៈពិសេស
- អតិថិជនអាចបង្កើត "ប័ណ្ណនិម្មិត" (VISA, Mastercard, JCB ឬ UnionPay) ដោយខ្លួនឯង លើអេស៊ីលីដាម៉ូបាល ពីគណនីធនាគារ ជាប្រាក់ដុល្លារអាមេរិក។
- ប័ណ្ណនិម្មិត មានលេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់ (CVV2), និងចំនួនទឹកប្រាក់ ដែលលោកអ្នកបានបង្កើត។
- ប័ណ្ណនិម្មិត មានសុពលភាពប្រើប្រាស់រយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ។
- ប័ណ្ណនិម្មិត របស់ធនាគារ អេស៊ីលីដា បានបន្ថែមមុខងារសុវត្ថិភាពថែមមួយកម្រិតទៀតជូនអតិថិជន ដូច្នេះរាល់ពេលទូទាត់ទំនិញ-សេវាកម្មផ្សេងៗ តាមអនឡាញ (ទាំងក្នុង និងក្រៅប្រទេស) ជាមួយប័ណ្ណនិម្មិត របស់ធនាគារ អេស៊ីលីដា គឺប្រព័ន្ធតម្រូវបញ្ចូលលេខ OTP ដែលបានផ្ញើសារ (SMS) ចូលទូរស័ព្ទរបស់លោកអ្នក។
ថ្លៃសេវា និងទំហំប្រតិបត្តិការ
ប័ណ្ណនិម្មិត (ប្រាក់ដុល្លារ) | ||||
---|---|---|---|---|
បង្កើតប័ណ្ណ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
សេវាប្រចាំឆ្នាំ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
ចំនួនទឹកប្រាក់ក្នុងមួយប័ណ្ណ | ៥.០០០$ | ៥.០០០$ | ៥.០០០$ | ៥.០០០$ |
ទូទាត់អនឡាញក្នុងនិងក្រៅប្រទេស (ក្នុងមួយថ្ងៃ) | ២៥ដង | ២៥ដង | ២៥ដង | ២៥ដង |
គណនីធនាគារមួយអាចបង្កើតបាន | ១០ប័ណ្ណ | ១០ប័ណ្ណ | ១០ប័ណ្ណ | ១០ប័ណ្ណ |
ថ្លៃសេវាបង្វែរសាច់ប្រាក់ (ទូទាត់នៅក្រៅប្រទេស) | ២,៦០% | ២,៦០% | ២,៦០% | ២,៦០% |