www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឯកត្តជនnavigate_nextសេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ

សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ 

ACLEDA Photo

សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ គឺ​ជា​សេវា​ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន​របស់​អតិថិជន នៅ​ក្នុង​ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) តាម​រយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អតិថិជន​ធ្លាប់​បាន​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​នេះ​មាន​បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការ​ខ្ចី​ប្រាក់ និង​ការ​សង​ប្រាក់​របស់​អតិថិជន ជា​មួយ​នឹង​គ្រឹះ​ស្ថាន​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​មួយ ។

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ?

បាន​ជា​លោក​អ្នក​ត្រូវ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ (ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន) ដោយ​សារ​វា​ជា​ការ​ចាំ​បាច់​ក្នុង​ការ​តាម​ដាន​ឱ្យ​បាន​ទៀត​ទាត់ នូវ​ស្ថានភាព​សុខភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក ៖

តើ​ខ្ញុំ​អាច​ស្នើ​សុំ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ យ៉ាងដូចម្តេច?

បច្ចុប្បន្ន លោក​អ្នក​អាច​ស្នើ​សុំ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ (ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន) របស់​លោក​អ្នក នៅ​លើអេស៊ីលីដាម៉ូបាល ឬនៅតាមសាខា​ធនាគារ អេស៊ីលីដា ទូទាំងប្រទេស។

តើ​មាន​ឯកសារ​តម្រូវ​អ្វី​ខ្លះ សម្រាប់​ការ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ?

សូម​លោក​អ្នក​អញ្ជើញ​មក​សាខា​របស់​ធនាគារ អេស៊ីលីដា ដែល​បាន​បញ្ជាក់​ខាង​លើ ដោយ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន ច្បាប់​ដើម​និង​មាន​សុពលភាព ដើម្បី​ស្នើ​សុំ​របាយការណ៍​ព័ត៌មាន​ឥណទាន ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,០៨លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖