www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម 

ភាព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​របស់​លោក​អ្នក អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន ។ កត្តា​ដ៏​សំខាន់​មួយ គឺ​ការ​សហការ​ជាមួយ​នឹង​ធនាគារ​មួយ​ដែល​លោក​អ្នក​អាច​ជឿ​ទុក​ចិត្ត​យ៉ាង​ពេញ​លេញ​គ្រប់​ពេល​វេលា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ជួយ​អាជីវកម្ម​របស់​លោក​អ្នក តាម​រយៈ​បណ្ដាញ​សាខា​ដ៏​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិជ្ជា​លំដាប់​ថ្នាក់​ពិភពលោក ។

គោល​បំណង​របស់​យើង​ខ្ញុំ គឺ​ផ្គត់ផ្គង់​នូវ​សេវា​ហិរញ្ញវត្ថុ​គ្រប់​ផ្នែក​ទាំង​អស់ ជាមួយ​នឹង​ដំណោះស្រាយ​ដ៏​ឈ្លាស​វៃ និង​ឆាប់​រហ័ស​សម្រាប់​បំពេញ​តាម​តម្រូវ​ការ​នៃ​ក្រុមហ៊ុន​របស់​លោកអ្នក ។

ឥឡូវ​នេះ​ធនាគារ​អេស៊ីលីដា​បម្រើ​សេវា​ហិរញ្ញប្បទាន​ដូច​ខាង​ក្រោម ៖

សេវា Documentary Collection

សេវា​លិខិត​ឥណទាន

សេវា​លិខិត​ឥណទាន គឺ​ជា​កិច្ចសន្យា​ឯកតោភាគី​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​អេស៊ីលីដា យោង​លើ​សំណើរ​សុំ​របស់​អ្នក​នាំ​ចូល (អ្នក​ទិញ) ធានា​លើ​ការ​ទូទាត់​ថ្លៃ​ទំនិញ​ដ៏​ត្រឹមត្រូវ​មួយ​ដល់​អ្នក​លក់ ប្រសិន​បើ​គាត់​អាច​បំពេញ​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដែល​មាន​ចែង​ក្នុង​លិខិត​ឥណទាន ហើយ​ការ​ធានា​អះអាង​នេះ ធ្វើ​ឡើង​តាម​រយៈ​ធនាគារ​របស់​អ្នក​នាំ​ចេញ ឬ​អ្នក​លក់ ។ សេវា​លិខិត​ឥណទាន​មាន​ពីរ​ប្រភេទ​គឺ ៖

សេវា​លិខិត​ធានា

ដើម្បី​ប្រតិបត្តិការ​មុខ​ជំនួញ​មាន​ទំហំ​ធំ ឬ​គ្រោង​ការ​ដែល​មាន​តម្លៃ​ថ្លៃ លោក​អ្នក​ចាំ​បាច់​ត្រូវ​មាន​លិខិត​ធានា ។ ដោយ​យោង​ទៅ​តាម​គោល​បំណង និង​តម្រូវ​ការ​ផ្សេងៗ​ជា​ច្រើន ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវា​លិខិត​ធានា​ជា​ច្រើន​ប្រភេទ ដែល​លោក​អ្នក​អាច​ប្រើបាស់​ដើម្បី​បំពេញ​តម្រូវ​ការ​ទាំង​នោះ ។

contact_supportដើម្បី​ប្រើប្រាស់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម លោកអ្នក​ត្រូវ​មាន​គណនី​មួយ​​ជា​មួយ​ធនាគារ​អេស៊ីលីដា ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក!

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៤៩លាននាក់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ