navigate_nextផលិតផល និងសេវាnavigate_nextប័ណ្ណnavigate_nextប័ណ្ណវីសាអេស៊ីលីដា
ប័ណ្ណវីសាអេស៊ីលីដា
ប័ណ្ណឥណទាន |
ប័ណ្ណឥណពន្ធ |
ប័ណ្ណឥណទានមាស |
ប័ណ្ណឥណពន្ធមាស |
ប័ណ្ណឥណទានប្លាទីន |
ប័ណ្ណឥណពន្ធប្លាទីន |
ជម្រើសដ៏ឆ្លាត ក្នុងការទូទាត់ជាលក្ខណៈអន្តរជាតិ។ ប័ណ្ណវីសាអេស៊ីលីដា ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត និងទទួលស្គាល់ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS) ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន ។ ប័ណ្ណវីសាអេស៊ីលីដា ផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដែលមានបិទស្លាកសញ្ញា VISA ឬ VISA Plus នៅទូទាំងប្រទេស និងពាសពេញពិភពលោក ។
ប័ណ្ណវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ និងទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធើណែត (e-commerce) ។
ប័ណ្ណវីសាអេស៊ីលីដា មានពីរប្រភេទ គឺ ៖
- ប័ណ្ណឥណទានវីសាអេស៊ីលីដា៖ អាចធ្វើប្រតិបត្តិការបាន តាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ អេស៊ីលីដា ។
- ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា៖ គ្រប់ប្រតិបត្តិការតាមរយៈប័ណ្ណនេះ ត្រូវកាត់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅធនាគារ អេស៊ីលីដា ។
របៀបស្នើសុំប្រើប្រាស់ប័ណ្ណ
- សូមអញ្ជើញទៅកាន់សាខាធនាគារអេស៊ីលីដា ណាមួយដែលនៅជិតលោកអ្នក ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវ (សម្រាប់ប័ណ្ណឥណទាន)
- បន្ទាប់មកបំពេញពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឥណទានវីសាអេស៊ីលីដា ដែលផ្តល់ជូន ឬក៏ចុចទីនេះដើម្បីទាញយកពាក្យស្នើសុំ
- ឬក៏ដាក់ពាក្យស្នើសុំតាម អេស៊ីលីដាម៉ូបាល ឬតាមរយៈ ពាក្យស្នើសុំប័ណ្ណអេស៊ីលីដា នេះ
អត្ថប្រយោជន៍
- អាចទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាតនៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ទាំងក្នុង និងក្រៅប្រទេស
- លោកអ្នកអាចទិញ និងទូទាត់ថ្លៃទំនិញបានភ្លាមៗ និងមិនគិតការប្រាក់ (សម្រាប់ប័ណ្ណឥណទាន) ប្រសិនបើលោកអ្នកទូទាត់ប្រាក់សងមកធនាគារវិញមិនឱ្យហួសថ្ងៃកំណត់
- អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនអេធីអឹមទាំងអស់ ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុង និងក្រៅប្រទេស គ្រប់ពេលវេលា
- អាចបញ្ជាទិញតាមប្រព័ន្ធអ៊ីនធើណែតបានដូចជា ទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ ជាដើម
- ផ្ទេរប្រាក់ពី ទៅ ប័ណ្ណវីសាធនាគារផ្សេងនៅក្នុងប្រទេសកម្ពុជា តាមម៉ាស៊ីនអេធីអឹម ឬអេស៊ីលីដាម៉ូបាល (វីសាឌារិច) បានរហូតដល់ ២.៥០០ដុល្លារ ក្នុងមួយថ្ងៃ។
- មានសុវត្ថិភាព និងងាយស្រួលជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ
- អាចប្រើប្រាស់បានគ្រប់ទីកន្លែង ពាសពេញពិភពលោក និងមានច្បាប់ការពារដល់អ្នកប្រើប្រាស់
- ចំណេញពេលវេលា និង មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ និងទូទាត់ចំណាយផ្សេងៗ
អត្ថប្រយោជន៍ពិសេសរបស់ប័ណ្ណវីសាប្លាទីន
ធានារ៉ាប់រងលើការធ្វើដំណើរ
- ទទួលបានការធានារ៉ាប់រង លើការធ្វើដំណើរទូទាំងពិភពលោក ចំនួន២លើកក្នុងមួយឆ្នាំ ដែលមានចំនួនទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ២៥០.០០០ដុល្លារ និងអត្ថប្រយោជន៍ជាច្រើនទៀតពីដៃគូ (ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ) ។
- នៅរៀងរាល់មុនពេលធ្វើដំណើរទៅក្រៅប្រទេស អតិថិជនត្រូវផ្ញើលិខិតឆ្លងដែន សំបុត្រយន្តហោះ និងលេខទូរស័ព្ទមកកាន់អ៊ីម៉ែល samayta@forteinsurance.com ឱ្យបានមុនបីថ្ងៃនៃថ្ងៃធ្វើការ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ ០៧៨ ៥៥៥ ២២៣ ។
លក្ខណៈសម្គាល់ទូទៅ
- អក្សរបោះពុម្ពលើប័ណ្ណ ចារិកជាអក្សរផុស
- លេខប័ណ្ណ ១៦ខ្ទង់
- ជាប័ណ្ណ VISA Plus ដែលបានរចនាតាមបទដ្ឋាន និងស្លាកសញ្ញាធនាគារ អេស៊ីលីដា និងស្ថាប័នវីសា
- មានឈ្មោះអ្នកប្រើប្រាស់ជាភាសាអង់គ្លេស
- មានកាលបរិច្ឆេទផុតកំណត់
- ផ្នែកខាងមុខប័ណ្ណមានបង្កប់ EMV Chip និងខាងខ្នងប័ណ្ណមានឆ្នូតម៉ាញ៉េទិក ដែលជាប្រព័ន្ធការពារសុវត្ថិភាព និងការពារចំពោះការក្លែងបន្លំផ្សេងៗ
ប្រភេទប្រាក់
ប្រភេទជាប្រាក់ដុល្លារអាមេរិក ។ ករណីលោកអ្នកធ្វើប្រតិបត្តិការដកប្រាក់ ឬទូទាត់ជាប្រាក់ផ្សេងៗ តាមរយៈប័ណ្ណវីសាអេស៊ីលីដា ប្រព័ន្ធនឹងប្តូរប្រាក់ទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់វីសា នៅពេលទូទាត់នោះ ។
ឯកសារតម្រូវ (សម្រាប់ប័ណ្ណឥណទាន)
- ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
- ត្រូវមានឯកសារអត្តសញ្ញាណដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណផ្សេងទៀត ដែលមានសុពលភាព
- ត្រូវមានទីលំនៅផ្ទាល់ខ្លួន ឬអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អាគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)
- ឬក្នុងករណីមិនដាក់បញ្ចាំ ត្រូវមានប្រាក់បៀវត្ស ឬប្រាក់ចំណូលទៀងទាត់ និងមានកេរ្តិ៍ឈ្មោះល្អ ឬប្រវត្តិសងឥណទានល្អ និងមានអ្នកធានា
ថ្លៃសេវា និងទំហំប្រតិបត្តិការ
ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
ថ្លៃសេវាសម្រាប់ប័ណ្ណមួយ (ដុល្លារអាមេរិក) | ប័ណ្ណធម្មតា | ប័ណ្ណមាស | ប័ណ្ណប្លាទីន |
---|---|---|---|
ចេញប័ណ្ណ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
ថ្លៃសេវាប្រចាំឆ្នាំ | |||
ប័ណ្ណឥណពន្ធ | ៦ | ៦៦ | ២៥០ (i) |
ប័ណ្ណឥណទាន | ១២ (i) | ២៤ (i) | ២៥០ (i) |
ដកប្រាក់តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសកម្ពុជា | |||
ប័ណ្ណឥណពន្ធ | មិនគិតថ្លៃ | មិនគិតថ្លៃ (ii) | មិនគិតថ្លៃ (ii) |
ប័ណ្ណឥណទាន | ១ | ២ | ៣ |
បញ្ចូលទឹកប្រាក់ទូរសព្ទ តាមអេធីអឹមអេស៊ីលីដា | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
ផ្ទេរប្រាក់រវាងគណនីធនាគារ អេស៊ីលីដា តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសកម្ពុជា | |||
ប័ណ្ណឥណពន្ធ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
ប័ណ្ណឥណទាន | មិនមាន | មិនមាន | មិនមាន |
ផ្ទេរប្រាក់ទៅប័ណ្ណវីសាធនាគារផ្សេង ក្នុងនិងក្រៅប្រទេស | ៤,៥០ | ៤,៥០ | ៤,៥០ |
ដកប្រាក់តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសឡាវ | ២ (iii) | ២ (iii) | ២ (iii) |
ដកប្រាក់ តាមអេធីអឹមធនាគារផ្សេង ក្នុងប្រទេសកម្ពុជា | ៤ | ៤ | ៤ |
ដកប្រាក់ តាមម៉ាស៊ីន POS ធនាគារផ្សេង ក្នុងប្រទេសកម្ពុជា | ៤ | ៤+០,៥% | ៤+០,៥% |
ដកប្រាក់ តាមអេធីអឹម ឬ POS ធនាគារផ្សេង នៅក្រៅប្រទេស | ៤+១% | ៤+១% | ៤+១% |
ប្តូរប័ណ្ណថ្មី (បាត់ ឬខូចមុនថ្ងៃផុតកំណត់) | ៦ | ៦ | ៦ |
ប្រតិបត្តិការបង្វែរសាច់ប្រាក់ (ទូទាត់នៅក្រៅប្រទេស) | ២,៦០% | ២,៦០% | ២,៦០% |
i. រួមបញ្ចូលទាំងសេវាផ្ញើសារជូនដំណឹងរបស់ប្រតិបត្តិការប័ណ្ណ។
ii. គិតថ្លៃ ០,០៥% លើចំនួនប្រាក់ដែលដកលើសពី ១០.០០០ដុល្លារ។
iii. គិតថ្លៃ ៤ដុល្លារ សម្រាប់ការដកប្រាក់ពីអេធីអឹមអេស៊ីលីដាឡាវ លើសពី ៦.០០០ដុល្លារ (សម្រាប់ប័ណ្ណឥណពន្ធធម្មតា), លើសពី ១០.០០០ដុល្លារ (សម្រាប់ប័ណ្ណឥណពន្ធ មាស វើល ឬប្លាទីន) និង ១.៥០០ដុល្លារ (សម្រាប់ប័ណ្ណឥណទាន)។
ចំពោះប្រតិបត្តិការលើ ATM/POS របស់ធនាគារផ្សេង ត្រូវអនុវត្តតាមការកំណត់របស់ធនាគារផ្សេង។
- One Time Password (OTP): ជាលេខសម្ងាត់ដែលប្រើបានតែម្តងគត់ ហើយត្រូវអស់សុពលភាពប្រើប្រាស់ក្រោយរយៈពេល ៦០វិនាទី និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ចងចាំនោះទេ ។ លោកអ្នកត្រូវបញ្ចូលលេខសម្ងាត់នេះនៅពេលធ្វើប្រតិបត្តិការទូទាត់ជាមួយវេបសាយដែលមានសញ្ញា "Verified by VISA" ។
- SMS Token: លេខសម្ងាត់ (OTP) ត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដៃរបស់អតិថិជនដែលបានចុះឈ្មោះប្រើប្រាស់ប័ណ្ណ ។ អតិថិជនត្រូវជូនដំណឹងមកធនាគារនៅពេលមានការកែប្រែលេខទូរស័ព្ទរបស់ពួកគាត់ ។
- Soft Token: លេខសម្ងាត់ត្រូវបានបង្ហាញដោយកម្មវិធីដែលបានបញ្ចូលនៅក្នុងទូរស័ព្ទដៃរបស់អតិថិជននៅពេលចុះឈ្មោះ ។
- Hard Token: ជាឧបករណ៍ប្រើសម្រាប់បង្ហាញលេខ OTP ។