www.acledabank.com.kh

navigate_nextផលិតផល និង​សេវា

ផលិតផល និង​សេវា

ប្រសិន​បើ​លោក​អ្នក​កំពុង​ស្វែង​រក​ឥណទាន ឬ​រក​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​មួយ ដើម្បី​បើក​គណនី​សន្សំ នោះ ធនាគារ​អេស៊ីលីដា សក្តិសម​បំផុត​សម្រាប់​លោក​អ្នក ព្រោះ​យើង​ខ្ញុំ​មាន​ផលិតផល និង​សេវា​ជា​ច្រើន​ ដែល​នឹង​បំពេញ​នូវ​តម្រូវ​ការ​ផ្ទាល់​របស់​លោក​អ្នក ។ ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ​សន្សំ យើង​ខ្ញុំ​មាន​បម្រើ​សេវា​ប័ណ្ណ សេវាឌីជីថល សេវា​ផ្ទេរ​ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ចាត់ចែង​សាច់ប្រាក់​ជា​ច្រើន​មុខ​ទៀត ។ មិន​តែ​ប៉ុណ្ណោះ បុគ្គលិក​ជំនាញ​របស់​យើង​ខ្ញុំ​កំពុង​ជួយ​ផ្តល់​ការ​ប្រឹក្សា​ដល់​អតិថិជន​ជា​ច្រើន ដូច​រូប​លោក​អ្នក និង​មុខ​ជំនួញ​របស់​លោក​អ្នក​ផង​ដែរ ។

ជាមួយ​នឹង​ផលិតផល និង​សេវា​ធនាគារ​ដ៏​សំបូរ​បែប យើង​នៅ​មាន​ប្រព័ន្ធ​បច្ចេកវិជ្ជា​កម្រិត​ពិភពលោក មាន​បណ្ដាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស និង​មាន​ធនាគារ​ដៃគូ​នៅ​ពាស​ពេញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​ល្អ​ឥត​ខ្ចោះ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​លោក​អ្នក ។

យើង​ខ្ញុំ​នឹង​កែ​ច្នៃ​ផលិតផល និង​សេវា ដើម្បី​សម្រប​ទៅ​នឹង​តម្រូវ​ការ​ផ្ទាល់​របស់​លោក​អ្នក ។ សូម​អនុញ្ញាត​ឱ្យ​យើង​ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ក្រុមហ៊ុន​លោក​អ្នក​ចង់​បាន ហើយ​យើង​ខ្ញុំ​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​ជាមួយគ្នា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​លើ​​ផលិតផល និង​សេវា​របស់​យើង​ខ្ញុំ​នៅ​ខាង​ក្រោម ៖

ឯកត្តជន 

ក្រុមហ៊ុន 

ប័ណ្ណ 

ឌីជីថល 

ព័ត៌មានផលិតផល និងសេវាកម្មថ្មីៗ

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,០៨លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖