www.acledabank.com.kh
keyboard_arrow_left keyboard_arrow_right

navigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextអេស៊ីលីដាម៉ូបាលស៊ូភើអេប

អេស៊ីលីដាម៉ូបាលស៊ូភើអេប 

ធនាគារពិតស្ថិតនៅក្នុងដៃលោកអ្នក!

អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) គឺជាកម្មវិធីទូរសព្ទដែលមានពហុមុខងាររួមគ្នា ផ្តល់នូវសេវាកម្មគាំទ្រសកម្មភាពរស់នៅ។ កម្មវិធីទូរសព្ទពហុមុខងារនេះ រួមបញ្ចូលសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្រើនប្រភេទ ស្ថិតក្នុងថ្នាលតែមួយ ងាយស្រួលប្រើប្រាស់ ឆ្លើយតបគ្រប់តម្រូវការ ទំនើបស៊ីវិល័យ រហ័សទាន់ចិត្ត មានសុវត្ថិភាព ប្រកបដោយទំនុកចិត្តខ្ពស់។

សូម​ទាញ​យក​កម្មវិធី​ អេស៊ីលីដាម៉ូបាល ឥឡូវនេះពី៖
    

អត្ថប្រយោជន៍ 

  • ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដាម៉ូបាល ។
  • កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។
  • កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។
  • អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង, អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។
  • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។
ការផ្តល់ជូនពិសេស

រូបរាង

លោកអ្នកអាចផ្លាស់ប្តូររូបរាងនេះ នៅលើអេស៊ីលីដាម៉ូបាល បានតាមតម្រូវការ។ របៀបប្តូររូបរាង


ប្រាសាទ

ប្រាសាទ

ប្រាសាទ

ប្រាសាទ

ឥស្លាម

ឥស្លាម

វិសាខបូជា

វិសាខបូជា

ចូលឆ្នាំខ្មែរ

ចូលឆ្នាំខ្មែរ

៨មីនា

៨មីនា

ឌីណាមិក

ឌីណាមិក

ឌីណាមិក

លូណា

លូណា

លីននា

លីននា

លីននា

ក្តីស្រលាញ់

ក្តីស្រលាញ់

ទំនើប

ស្តង់ដារ
warningសូម​កុំ​ផ្តល់​លេខ​សម្ងាត់​អេស៊ីលីដា​ម៉ូបាល ទៅ​ឱ្យ​នរណា​ម្នាក់​ឱ្យ​សោះ! បុគ្គលិក​ធនាគារ អេស៊ីលីដា មិន​ដែល​ទាក់ទង​ស្នើសុំ​លេខ​សម្ងាត់​ពី​អតិថិជន ឬ​បង្គាប់​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ឡើយ ។ អានបន្ថែម...

លក្ខណ​សម្បត្តិ​អតិថិជន

  • ត្រូវ​មាន​អាយុ​ចាប់ពី ១៥​ឆ្នាំ ។
  • ត្រូវ​មាន​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង ដែល​ប្រតិបត្តិការ​ដោយ iOS, AndroidHuawei AppGallery និង​លេខ​ទូរស័ព្ទ ។
  • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ ដូចជា៖
    • ជនជាតិខ្មែរ
      • អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ (មានសុពលភាព)
      • លិខិត​ឆ្លង​ដែន (សុពលភាពយ៉ាងតិច ៣ខែ)
      • លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (​សុពល​ភាព​យ៉ាង​តិច ៣​ខែ)
      • ឯកសារបញ្ជាក់អត្តសញ្ញាណប្រហាក់ប្រហែលផ្សេងទៀត
    • ជនបរទេស
      • លិខិតឆ្លងដែន ឬប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត (មានសុពលភាពយ៉ាងតិច ៣ខែ)

ការ​ដាក់​ប្រាក់​នៅ បញ្ជរ ឬ​អេធីអឹម

លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​គណនីវ៉លឡេត នៅ​តាម​ការិយាល័យ ឬ​អេធីអឹម​ដាក់​ប្រាក់ របស់​ធនាគារ​អេស៊ីលីដា ដោយ​យក​ទូរសព្ទ និង​លេខ​ទូរសព្ទ ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​ម៉ូបាល​មក​ជា​មួយ ។

ការវិវត្ត​អេស៊ីលីដាម៉ូបាល

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,៨៤លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២៩ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖