www.acledabank.com.kh

navigate_nextទំនាក់ទំនងnavigate_nextដៃគូពាណិជ្ជករអេស៊ីលីដា​

ដៃគូពាណិជ្ជករអេស៊ីលីដា​ 

ធនាគារ អេស៊ីលីដា មាន​ដៃគូ​ពាណិជ្ជករចំនួន ៧២,៧ម៉ឺន ទីតាំង ដែលលោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ តាម​រយៈ​ អេស៊ីលីដា KHQR លើអេស៊ីស៊ូភើអេប, ពីអេបគ្រប់ធនាគារក្នុងប្រទេស, Visa QR, Mastercard QR, អេបសមាជិក GLN, និងអេបធនាគារក្រៅប្រទេស។ អានបន្ថែម...

ខាង​ក្រោម​នេះ គឺ​ជា​ដៃគូ​បញ្ចុះ​តម្លៃ នៅ​ពេល​ដែល​លោក​អ្នក​ទូទាត់​តាម​រយៈ​ អេស៊ីលីដា​ម៉ូបាលស៊ូភើអេប។

ជូនប្រាក់លើកទឹកចិត្តរហូតដល់ ៦០០.០០០រៀល រៀងរាល់ខែ
បន្តផ្តល់ប្រាក់ជូនអាជីវករ ម្នាក់ៗរហូតដល់ 600,000៛ ក្នុងមួយខែ សម្រាប់អាជីវករដែលលក់ដូរនៅតាមផ្សារក្នុងរាជធានីភ្នំពេញ (ទួលទំពូង, ផ្សារអូរឫស្សី, ផ្សារធំថ្មី, ផ្សារអូឡាំពិក, ផ្សារចាស់, ផ្សារបឹងកេងកង, ផ្សារកណ្តាល) និង ផ្សារតាខ្មៅ-ផ្សារតាខ្មៅថ្មី ក្នុងខេត្តកណ្តាល ដោយគ្រាន់តែទទួលទូទាត់តាម KHQR អេស៊ីលីដា។ មើលបន្ថែម
  • ទទួលស្កេនទូទាត់ប្រាក់តាមអេស៊ីលីដា KHQR ចាប់ពី 2,000រៀល ឬ 0.5$ ឡើងទៅ ក្នុងមួយប្រតិបត្តិការ។
  • ទទួលស្កេនទូទាត់ប្រាក់ ពីអតិថិជន (ភ្ញៀវ) ដែលប្រើអេស៊ីស៊ូភើអេប ឬពីអេបគ្រប់ធនាគារ ចាប់ពី 250នាក់ ឡើងទៅក្នុងមួយខែ។
  • ភ្ញៀវ ឬអ្នកទិញម្នាក់ រាប់តែមួយដងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
  • ផ្តល់ប្រាក់ជូនអាជីវករ 25នាក់ ក្នុងមួយផ្សារ រៀងរាល់ខែ ដែលទទួលស្កេនទូទាត់ប្រាក់ បានច្រើនជាងគេ៖ អាជីវករទី1 ទទួលបានប្រាក់ 600,000រៀល, អាជីវករទី2 ទទួលបានប្រាក់ 500,000រៀល, និងទី3 ដល់ទី25 ទទួលបានប្រាក់ 200,000រៀល ក្នុងមួយខែ។
  • ផ្តល់ជូនចាប់ពីខែតុលា ឆ្នាំ2025 ដល់ខែមករា ឆ្នាំ2026។
  • យើងខ្ញុំសូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
ផ្តល់ប្រាក់លើកទឹកចិត្តភ្លាមៗ ៦៥ លានរៀល
ចាយចំណេញៗ ជាមួយអេស៊ីស៊ូភើអេប! ចាយភ្លាម លោកអ្នកនឹងមានឱកាសទទួលបានប្រាក់លើកទឹកចិត្តវិញភ្លាមៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។ តស់គ្រប់ពេលទូទាត់ប្រាក់ សូមស្កេនលើ "អេស៊ីលីដា KHQR" ជាមួយអេស៊ីស៊ូភើអេប នៅតាមហាងលក់ទំនិញនានាទូទាំងប្រទេស។ ស្កេនកាន់តែច្រើន មានឱកាសទទួលបានលុយកាន់តែច្រើន។
ជូនប្រាក់រហូតដល់ ៤០០.០០០រៀល
ជូនប្រាក់លើកទឹកចិត្ត រហូតដល់ ៤០០.០០០រៀល រៀងរាល់ខែ ដល់អាជីវករលក់ដូរនៅតាមបរិវេណ និងក្នុងផ្សារសួង ក្នុងខេត្តត្បូងឃ្មុំ។ មើលបន្ថែម
  • អាជីវករគ្រាន់តែយក "KHQR អេស៊ីលីដា" ឱ្យភ្ញៀវស្កេនទូទាត់ប្រាក់ ចាប់ពី ២.០០០៛ ឬ ០,៥$ ឡើងទៅ ក្នុងមួយប្រតិបត្តិការ។
  • ទទួលស្កេនទូទាត់ប្រាក់ពីអតិថិជន ឬភ្ញៀវ ដែលប្រើអេស៊ីស៊ូភើអេប ឬពីអេបគ្រប់ធនាគារ ចាប់ពី ១០០នាក់ ឡើងទៅក្នុងមួយខែ។
  • ផ្តល់ប្រាក់ជូនអាជីវករ ២០នាក់ រៀងរាល់ខែ ដែលទទួលស្កេនទូទាត់ប្រាក់ បានច្រើនជាងគេ៖ (ទី១) ទទួលបានប្រាក់ ៤០០.០០០៛ (ទី២) ទទួលបានប្រាក់ ៣០០.០០០៛ និង (ទី៣ ដល់ទី២០) ទទួលបានប្រាក់ ១៥០.០០០៛ ក្នុងមួយខែ។
  • ភ្ញៀវ ឬអ្នកទិញម្នាក់ រាប់តែមួយដងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
  • ផ្តល់ជូនចាប់ពី ខែធ្នូ ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦។
  • ធនាគារសូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
ទទួលបានដាតាបន្ថែម 50%
សប្ដាហ៍នេះបានបន្តគម្រោង Smart ល្អ! នៅ?

បើនៅទេ តស់! ទិញកញ្ចប់គម្រោង Smart ល្អ! តាមរយៈអេស៊ីលីដា ស៊ូភើអេប ដើម្បីទទួលបានដាតាបន្ថែម 50% ពីលើគម្រោងរបស់អ្នកដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា 5G

ជូនប្រាក់លើកទឹកចិត្ត រហូតដល់ 600,000រៀល ក្នុងមួយខែ
ជូនប្រាក់លើកទឹកចិត្ត រហូតដល់ 600,000រៀល ក្នុងមួយខែ ជូនដល់ដៃគូអាជីវករទាំងអស់ ទូទាំងប្រទេស។

ងាយ​ៗ! អាជីវករគ្រាន់​តែ​ឱ្យ​អតិថិជន ឬភ្ញៀវរបស់ខ្លួន ស្កេនទូទាត់តាម "អេស៊ីលីដា KHQR" កាន់តែច្រើន ឱកាសទទួលបានប្រាក់កាន់​តែ​ខ្ពស់​ រហូតដល់ 600,000រៀល រៀងរាល់ខែ!

ផ្តល់ជូនសម្រាប់ដៃគូអាជីវករ អេស៊ីលីដា ទូទាំងប្រទេស (រាជធានី​ភ្នំពេញ និង 24ខេត្ត) ចាប់​ពីខែមករា ដល់ខែមេសា ឆ្នាំ2026។ អាជីវករដែលមានអតិថិជនស្កេនទូទាត់ច្រើនជាងគេ ចំនួន30នាក់ នៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តនីមួយៗ (សរុប 750នាក់ ក្នុងមួយខែ) នឹងទទួលបានប្រាក់​លើក​ទឹក​ចិត្ត!

មើលបន្ថែម
  • ទី1៖ ទទួលបាន 600,000រៀល
  • ទី2៖ ទទួលបាន 50​0,000​រៀល
  • ទី3៖ ទទួលបាន 400,000រៀល
  • ទី4 ដល់ ទី30៖ ទទួលបាន 100,000រៀល
  • លក្ខខណ្ឌងាយៗ៖
  • សូមចុះឈ្មោះប្រើ អេស៊ីលីដា KHQR (ប្រសិនបើមិនទាន់មាន)។
  • យក "អេស៊ីលីដា KHQR" ឱ្យអតិថិជនស្កេនបង់ប្រាក់តាមអេស៊ីស៊ូភើអេប ឬពីអេបគ្រប់ធនាគារ។
  • ការទូទាត់ចាប់ពី 4,000រៀល ឬ 1ដុល្លារ ឡើងទៅ។
  • អ្នក​ស្កេន​ម្នាក់ រាប់មួយដង ក្នុងមួយថ្ងៃ។
  • មាន​អតិថិជន​ស្កេន​ ចាប់ពី 100នាក់ ឡើងទៅ​ក្នុង​មួយ​ខែ​។
  • យើងខ្ញុំសូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
ទទួលបានប្រាក់លើកទឹកចិត្តភ្លាមៗ
ចាយចំណេញៗ សម្រាប់ប្អូនៗអាយុចាប់ពី 10ឆ្នាំ ដល់ក្រោម 15ឆ្នាំ ប្រើអេស៊ីស៊ូភើអេប ស្កេនទូទាត់ប្រាក់ជាមួយ “អេស៊ីលីដា KHQR” គ្រប់ទីកន្លែងទូទាំងប្រទេស នឹងមានឱកាសទទួលបានប្រាក់លើកទឹកចិត្តភ្លាមៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។

អាណាព្យាបាល ឬឪពុកម្តាយ អាចចុះឈ្មោះអេស៊ីស៊ូភើអេប សម្រាប់កុមារដែលមានអាយុចាប់ពី 10ឆ្នាំ ដល់ក្រោម 15ឆ្នាំ អាចប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធឌីជីថល ដ៏ទំនើប ស៊ីវិល័យ រហ័ស និងមានសុវត្ថិភាពខ្ពស់ ដោយអាណាព្យាបាលអាចគ្រប់គ្រងប្រតិបត្តិការ របស់កុមារបានដោយផ្ទាល់។

ដើម្បីចុះឈ្មោះឱ្យកុមារប្រើអេស៊ីស៊ូភើអេប អាណាព្យាបាល ឬឪពុកម្តាយ ត្រូវមានគណនីធនាគារ (មានលេខ 14ខ្ទង់) និងបានភ្ជាប់នៅលើអេស៊ីស៊ូភើអេប។

របៀបចុះឈ្មោះអេស៊ីស៊ូភើអេប សម្រាប់កុមារ arrow_forward
ឥតគិតថ្លៃទទួលប្រាក់ពីក្រៅប្រទេសតាម Swift
កាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់ លោកអ្នកអាចផ្ទេរប្រាក់ទូទាំងពិភពលោក តាម Swift ក្នុងអេស៊ីស៊ូភើអេប ដោយអាចពិនិត្យ និងតាមដានព័ត៌មានផ្ទេរប្រាក់នោះបានគ្រប់ពេល។

ជាពិសេស មិនគិតថ្លៃសេវា ទទួលប្រាក់ផ្ទេរពីក្រៅប្រទេស គ្រប់ប្រភេទរូបិយប័ណ្ណ តាម Swift ជាមួយធនាគារ អេស៊ីលីដា ក្នុងប្រទេសកម្ពុជា។ ផ្តល់ជូនរហូតដល់​ដំណាច់ឆ្នាំ2026។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

របៀបផ្ទេរប្រាក់ និងតាមដានព័ត៌មានផ្ទេរប្រាក់ arrow_forward
បញ្ចុះតម្លៃ 7%
អតិថិជនទាំងអស់អាចបង់ប្រាក់សេវាសុខាភិបាល ចេញពីអេស៊ីលីដាម៉ូបាល នៅមន្ទីរពេទ្យ និងគ្លីនិករដ្ឋ និងឯកជនរបស់ Pethyoeung e-Health ID បាននៅគ្រប់ 25 ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។

ការណាត់ជួបវេជ្ជបណ្ឌិតតាម Pethyoeung e-Health ID រួចទូទាត់ប្រាក់តាមអេស៊ីលីដាម៉ូបាល នឹងទទួលបានការបញ្ចុះតម្លៃ 7% ភ្លាមៗលើថ្លៃសេវាព្យាបាលទាំងមូល (ប្រូម៉ូកូដ៖ HealthyMe_007%)។

ទិញផលិតផល ទូទាត់តាមឥណទាន BNPL ដោយគ្មានការប្រាក់
ងាយស្រួល និងឆ្លើយតបតាមតម្រូវការទូទាត់សាច់ប្រាក់ភ្លាមៗ!

ឥណទានឌីជីថល BNPL អតិថិជនអាចទិញផលិតផលម៉ាក Daikin គ្រប់ប្រភេទ ឬទូទាត់នៅតាមដៃគូអេស៊ីលីដាទូទាំងប្រទេស តាមរយៈការស្កេន KHQR ជាមួយអេស៊ីស៊ូភើអេប ហើយទូទាត់សងធនាគារនៅពេលក្រោយ។

ការអនុម័តឥណទាន មានភាពងាយស្រួល និងសាមញ្ញ ដោយធ្វើឡើងតាមប្រព័ន្ធអេស៊ីស៊ូភើអេប ដោយស្វ័យប្រវត្តិ បានភ្លាមៗ និងមិនមានការរៀបចំឯកសារនោះទេ។ ជាពិសេសមិនមានទ្រព្យធានា និងមិនមានការប្រាក់! អានបន្ថែម...

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត។

អាជីវករទទួលទូទាត់ប្រាក់តាម ACLEDA KHQR ពីភ្ញៀវ ឬអ្នកទិញដែលប្រើអេស៊ីស៊ូភើអេប, គ្រប់អេបធនាគារក្នុងប្រទេស, Visa QR, Mastercard QR, UnionPay QR, អេបសមាជិក GLN និងអេបធនាគារក្រៅប្រទេស

អានបន្ថែមarrow_forward

ចុះបញ្ជីក្រោមលេខ:00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរសព្ទ:០២៣ ៩៩៨ ៧៧៧
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២៨ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖