កំណត់ចំណាំផ្នែកច្បាប់
ការបដិសេធភាពសុក្រឹតរបស់អត្ថបទ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬភាគីទីបីដែលពាក់ព័ន្ធណាមួយ បានសង្កេត និងត្រួតពិនិត្យនូវរាល់អត្ថបទ និងព័ត៌មានទាំងអស់ដែលយើងខ្ញុំបានចុះផ្សាយនៅក្នុងវេបសាយនេះ។ ទោះជាយ៉ាងនេះក្តី ធនាគារអេស៊ីលីដា ភីអិលស៊ី និងភាគីទីបី មិនធានាបាននូវភាពសុក្រឹត ឥតខ្ចោះ និងទាន់សម័យរបស់អត្ថបទទាំងអស់នោះឡើយ ហើយក៏មិនទទួលខុសត្រូវចំពោះវេបសាយទាំងឡាយដែលបានតភ្ជាប់ពីក្នុងអត្ថបទទាំងនោះដែរ។
អនុសាសន៍
ព័ត៌មានទាំងអស់ដែលមាននៅក្នុងវេបសាយនេះ មិនមែនសម្រាប់ប្រើជំនួសអនុសាសន៍ផ្ទាល់ខ្លួនពីអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុណាម្នាក់ឡើយ។ យើងខ្ញុំមានបុគ្គលិកប្រឹក្សាយោបល់ដែលមានចំណេះជំនាញពិតប្រាកដ ដើម្បីផ្តល់អនុសាសន៍ ឬយោបល់លើសេវាហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ជូនលោកអ្នកផ្ទាល់។
វេបសាយ
ព័ត៌មាននិងការរៀបចំនៅក្នុងវេបសាយ ត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង។ រាល់ការចម្លងយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ ត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារអេស៊ីលីដា ភីអិលស៊ី ជាមុនសិន។
ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬទិន្នន័យបុគ្គល
សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជន ឬឯកជនភាពនេះ បង្ហាញពីមូលដ្ឋានដែលធនាគារ អេស៊ីលីដា ភីអិលស៊ី អាចប្រមូល, ប្រើប្រាស់, បង្ហាញ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ដោយអនុលោមទៅតាមគោលការណ៍ការពារទិន្នន័យផ្ទៃក្នុងរបស់យើងខ្ញុំ។ សេចក្តីជូនដំណឹងនេះអនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលពីអ្នកនៅពេលអ្នកប្រើគេហទំព័ររបស់យើង។
និយមន័យរបស់ទិន្នន័យផ្ទាល់ខ្លួន
ទិន្នន័យផ្ទាល់ខ្លួន ឬព័ត៌មានផ្ទាល់ខ្លួន ជាប្រភេទទិន្នន័យ ទោះបីជាពិតឬមិនពិតអំពីអតិថិជន ឬបុគ្គលដែលអាចត្រូវបានកំណត់អត្តសញ្ញាណ៖ (ក) ពីទិន្នន័យនោះ ឬ (ខ) ពីទិន្នន័យនោះ និងព័ត៌មានផ្សេងទៀតដែលយើងមាន ឬទំនងជាអាចប្រើប្រាស់បាន។
ព័ត៌មានដែលយើងអាចប្រមូល
- យើងខ្ញុំអាចប្រមូលព័ត៌មានបានលុះត្រាតែអ្នកផ្តល់ព័ត៌មានដល់យើងខ្ញុំដោយចុះឈ្មោះ / បំពេញទម្រង់ពាក្យសុំ ឬទម្រង់គេហទំព័រផ្សេងទៀតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ព័ត៌មានទាំងនោះអាចជា ឈ្មោះ, ភេទ, ថៃ្ងខែឆ្នាំកំណើត, លេខសម្គាល់អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, លិខិតឆ្លងដែន, អាស័យដ្ឋាន, ស្ថានភាពអាពាហ៍ពិពាហ៍, លេខទូរស័ព្ទ, អ៊ីមែល, មុខរបរ, ទីតាំង ឬអាចជាព័ត៌មានផ្សេងៗទៀត។
- យើងប្រើ "cookies" ដែលជាឯកសារទិន្នន័យតូចៗដែលត្រូវបានបញ្ជូនទៅ browser របស់អ្នកដើម្បីរក្សាទុក និងតាមដានរាល់ព័ត៌មានអំពីអ្នកនៅពេលអ្នកចូលប្រើគេហទំព័ររបស់យើង។ Cookie ត្រូវបានប្រើដើម្បីកែលម្អផលិតផល និងសេវាកម្មរបស់យើង និងផ្តល់ជូននូវសេវាកម្មដែលមាននៅលើគេហទំព័ររបស់យើង។
គោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន
យើងអាចប្រមូល ប្រើប្រាស់ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់គោលបំណងណាមួយ ដូចខាងក្រោម៖
- កន្លែងដែលអ្នកបានផ្តល់ការយល់ព្រមរបស់អ្នកដោយស្ម័គ្រចិត្ត។
- ផ្តល់ជូនអ្នកនូវព័ត៌មានលម្អិតអំពី ផលិតផល ឬសេវាកម្មរបស់ធនាគារ។
- ឆ្លើយតបទៅនឹងសំនួរ និងមតិរបស់អ្នកក្នុងករណីដែលអ្នកបានសួរ ឬស្នើសុំជាទម្រង់វាយតម្លៃតាមរយៈគេហទំព័ររបស់យើង។
- ដើម្បីគាំទ្រដល់កាតព្វកិច្ចអនុលោមតាមច្បាប់ ឬបទបញ្ជាដែលអាចអនុវត្តបាន ឬជួយក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋាភិបាលឬអាជ្ញាធរ។
យើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក៖
- នៅពេលដែលការបង្ហាញព័ត៌មានបែបនេះ សម្រាប់ការអនុវត្តកាតព្វកិច្ចនានាក្នុងកំឡុងពេលណាមួយឬទាក់ទងនឹងការផ្តល់ផលិតផល និងសេវាកម្មរបស់យើងដែលបានស្នើសុំដោយអ្នក។
- ចំពោះបុគ្គល, ភ្នាក់ងារ និងអង្គភាព ភាគីទីបី ដែលផ្តល់ និងផ្គត់ផ្គង់សេវាកម្ម យើងនឹងអនុវត្តទៅតាមតួនាទីផ្សេងៗណាមួយទាក់ទងនឹងគោលបំណងដូចដែលបានលើកឡើង។
- ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់យើង ទោះយ៉ាងណាក៏ដោយ អ្នកតែងតែមានសិទ្ធិបញ្ឈប់ការទទួលការផ្សាយពាណិជ្ជកម្មរបស់យើងបានដោយខ្លួនឯង។
- ផ្តល់ឱ្យអ្នកយល់ពីនិតិវិធី ប្រើប្រាស់ ផលិតផល និងសេវាកម្ម។
- វិភាគទិន្នន័យដើម្បីយល់កាន់តែច្បាស់អំពីកាលៈទេសៈ និងចំណូលចិត្តរបស់អ្នក ដូច្នេះអាចប្រាកដថាយើងអាចផ្តល់ឱ្យអ្នកនូវដំបូន្មានដ៏ល្អបំផុត និងផ្តល់ជូនអ្នកនូវសេវាកម្មដែលសមស្រប។
- យើងអាចចែករំលែកព័ត៌មានរបស់អ្នកទៅកាន់សាខា ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភ្នាក់ងារ ឬអ្នកផ្តល់សេវាដែលធ្វើការឱ្យយើង ឬផ្តល់សេវាកម្មដល់ពួកយើង។
ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
យើងអាចរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឱ្យបានយូរតាមដែលចាំបាច់ ដើម្បីបំពេញគោលបំណងដែលវាត្រូវបានប្រមូល ដើម្បីអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិការពារទិន្នន័យជាធរមាន និងស្របតាមគោលការណ៍រក្សាទុកទិន្នន័យផ្ទៃក្នុងរបស់យើង។
សិទ្ធិរបស់អ្នក
សិទ្ធិដែលអ្នកមានទាក់ទងនឹងព័ត៌មានដែលយើងបានរក្សាទុក រួមមាន៖
- សិទ្ធិក្នុងការស្នើសុំឱ្យយើងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកប្រសិនបើវាមិនត្រឹមត្រូវ ឬ មិនពេញលេញ។
- ក្នុងកាលៈទេសៈខ្លះសិទ្ធិទាមទារឱ្យយើងលុបចោលព័ត៌មានរបស់អ្នក។ យើងនៅតែអាចបន្តរក្សាព័ត៌មានរបស់អ្នកប្រសិនបើយើងមានសិទ្ធិទទួល ឬ តម្រូវឱ្យរក្សាទុកវា។
- សិទ្ធិក្នុងការបដិសេធ និងទាមទារឱ្យយើងដាក់កម្រិតដំណើរការរបស់យើងលើព័ត៌មានរបស់អ្នកនៅក្នុងស្ថានភាពណាមួយ។ ជាថ្មីម្តងទៀតវាអាចមានករណីដែលអ្នកជំទាស់ ឬ ស្នើសុំឱ្យយើងរឹតត្បិតដំណើរការព័ត៌មានរបស់អ្នកប៉ុន្តែយើងមានសិទ្ធិបន្តដំណើរការព័ត៌មានរបស់អ្នក និងឬបដិសេធសំណើនោះ។
- សិទ្ធិក្នុងការដកការយល់ព្រមរបស់អ្នក នៅពេលដែលអ្នកបញ្ចប់រាល់សេវាកម្មរបស់ធនាគារហើយ ធនាគារនឹងបញ្ឈប់រាល់ដំណើរការណាមួយបន្ថែមទៀតនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលពាក់ព័ន្ធជាមួយនឹងសេវាកម្មរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ យើងអាចបន្តរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយោងលើគោលការណ៍រក្សាទិន្នន័យរបស់យើង ស្របទៅតាមច្បាប់ក្នុងការធ្វើ ឬគាំទ្រច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
ការការពារទិន្នន័យផ្ទាល់ខ្លួន
ដើម្បីការពារ និងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការចូល, ការប្រមូល, ការប្រើប្រាស់, ការបង្ហាញ, ការថតចម្លង, ការកែប្រែ, ការដកចេញ ឬក៏ហានិភ័យផ្សេងៗ ដោយគ្មានការអនុញ្ញាត យើងខ្ញុំអនុវត្តនូវដំណោះស្រាយក្នុងការការពារសុវត្ថិភាព និងវិធានការត្រួតពិនិត្យដ៏ប្រសើរបំផុតដោយរួមបញ្ចូលទាំងបច្ចេកវិទ្យា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ បាន encrypted ដោយបច្ចេកវិជ្ជា cryptographic ខ្ពស់បំផុត និងស្របទៅតាមស្តង់ដារសុវត្ថិភាពឧស្សាហកម្ម ដើម្បីរក្សាទុកព័ត៌មានរបស់លោកអ្នកជាមួយនឹងវិធីសាស្ត្រប្រកបដោយសុវត្ថិភាព។
យើងខ្ញុំក៏តម្រូវឱ្យនិយោជិករបស់ធនាគារ អេស៊ីលីដា និងភាគីទីបីដែលមានសិទ្ធិទទួលបានព័ត៌មានរបស់លោកអ្នក ឬអនុវត្តការងារណាមួយក្នុងនាមយើងខ្ញុំ ដោយគោរពទៅតាមស្តង់ដារអនុលោមសមស្របដើម្បីការពារព័ត៌មានរបស់លោកអ្នកណាមួយ ដោយអនុវត្តយន្តការការពារសន្តិសុខសមស្របសម្រាប់ទិន្នន័យដែលកំពុងដំណើរការបញ្ជូន និងរក្សាទុក។
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក គឺត្រូវបានរក្សាទុកទាំងស្រុកនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបាននូវការប្រកsាន់ខ្ជប់នូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ការជូនដំណឹងអំពី Cookies
សេចក្តីជូនដំណឹងអំពី Cookies (Cookie Notice) នេះ រៀបរាប់អំពីរបៀបដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រើប្រាស់ Cookie (រួមទាំងបច្ចេកវិទ្យាតាមដានស្រដៀងគ្នានេះដែរ) រួមទាំងប្រភេទនៃព័ត៌មានដែលយើងប្រមូល និងគោលបំណងដែល Cookie និងបច្ចេកវិទ្យាតាមដានផ្សេងទៀតប្រមូលព័ត៌មានទាំងនោះ។
យើងអាចប្រើ "Cookies" ដែលជាទិន្នន័យតូចមួយត្រូវបានផ្ញើទៅកាន់កម្មវិធី (Browser) របស់អ្នក ដើម្បីរក្សាទុក និងតាមដានព័ត៌មានអំពីអ្នកនៅពេលអ្នកចូលមើលគេហទំព័ររបស់យើង។ Cookies ត្រូវបានប្រើដើម្បីតាមដានព័ត៌មានដូចជាចំនួនអ្នកប្រើប្រាស់ និងភាពញឹកញាប់នៃការប្រើប្រាស់របស់អ្នក ប្រវត្តិរូបរបស់អ្នកប្រើប្រាស់ និងទំព័រដែលអ្នកពេញចិត្ត។ ខណៈពេលដែល Cookies អាចប្រាប់អ្នកនៅពេលអ្នកចូលទៅទៅក្នុងគេហទំព័ររបស់យើង និងទំព័រណាដែលអ្នកចូលមើល វាមិនអាចអានទិន្នន័យចេញពី Hard disk របស់អ្នកបានទេ។
អ្នកអាចជ្រើសរើស "យល់ព្រម" ឬ "បដិសេធ" (Cookies) បាន។ កម្មវិធី (Browsers) ភាគច្រើនយល់ព្រមទទួលយក Cookie ដោយស្វ័យប្រវត្តិ ប៉ុន្តែជាទូទៅ អ្នកអាចកែប្រែការកំណត់នៅក្នុងកម្មវិធី Browsers របស់អ្នក ដើម្បីបដិសេធ Cookies បាន ប្រសិនបើអ្នកចង់។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះអាចរារាំងអ្នកមិនឱ្យប្រើប្រាស់មុខងារនៃគេហទំព័របានពេញលេញឡើយ។
គេហទំព័ររបស់យើងត្រូវបានគ្រប់គ្រង និងដំណើរការដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកចូលមើលគេហទំព័រនេះពីខាងក្រៅប្រទេសកម្ពុជា ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានបញ្ជូនទៅកាន់ និងប្រតិបត្តិការ (processed) នៅក្នុងបណ្តាប្រទេសដែលមានច្បាប់ការពារទិន្នន័យខុសពីប្រទេសរបស់អ្នក។ ទោះជាទិន្នន័យរបស់អ្នកត្រូវបាន ប្រតិបត្តិការនៅទីណាក៏ដោយ យើងប្ដេជ្ញាចិត្តដោះស្រាយទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាព និងស្របតាមសេចក្តីជូនដំណឹងអំពី Cookie (Cookie Notice) និងសេចក្តីជូនដំណឹងអំពីឯកជនភាព (Privacy Notice) របស់យើង។
តាមរយៈការបន្តប្រើប្រាស់នៅលើ គេហទំព័ររបស់យើង មានន័យថាអ្នកយល់ព្រមចំពោះការប្រើប្រាស់ Cookies ។ អ្នកអាចគ្រប់គ្រង Cookie របស់អ្នក ឬដកហូតការយល់ព្រមវិញនៅពេលណាក៏បាន ដោយប្រើការកំណត់នៅក្នុងកម្មវិធី Browser របស់អ្នក។
ចម្ងល់ និងព័ត៌មានបន្ថែម
ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម អំពីអ្វីដែលយើងបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងអំពីសិទ្ធិឯកជននេះ ឬដើម្បីទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ឬមកមន្រ្តីការពារទិន្នន័យរបស់យើងខ្ញុំ សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល inquiry@acledabank.com.kh ឬទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣, ឬការិយាល័យសាខារបស់ធនាគារ អេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត។
យើងខ្ញុំអាចកែប្រែសេចក្តីជូនដំណឹងនេះ ដោយគ្មានការជូនដំណឹងទុកជាមុន។
សេចក្តីជូនដំណឹងនេះ បានធ្វើបច្ចុប្បន្នភាពចុងក្រោយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY




