 navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextម៉ាស៊ីនឆូតកាត អេស៊ីលីដា
navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextម៉ាស៊ីនឆូតកាត អេស៊ីលីដា
ម៉ាស៊ីនឆូតកាត អេស៊ីលីដា
ម៉ាស៊ីនឆូតកាត (POS) អេស៊ីលីដា ជាឧបករណ៍អេឡិចត្រូនិកដែលប្រើសម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈ KHQR, GLN QR, WeChat Pay, ប័ណ្ណអេស៊ីលីដា និងប័ណ្ណគ្រប់ធនាគារផ្សេង។
អត្ថប្រយោជន៍
- មានសុវត្ថិភាពខ្ពស់បំផុត និងងាយស្រួលក្នុងការទូទាត់
- មិនចាំបាច់ក្នុងការនាំយកសាច់ប្រាក់ជាប់ខ្លួន
- ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។
តើអាចប្រើម៉ាស៊ីនឆូតកាតអេស៊ីលីដា នៅកន្លែងណាខ្លះ?
លោកអ្នកអាចប្រើម៉ាស៊ីនឆូតកាតអេស៊ីលីដា (មានចំនួន ៥.៥២៣ គ្រឿង) គ្រប់ខេត្ត-រាជធានី ដែលមានបំពាក់នៅតាម៖ ផ្សារទំនើប, ហាងលក់ទំនិញ, ហាងលក់សំលៀកបំពាក់, ភ្នាក់ងារទេសចរណ៍, សាកលវិទ្យាល័យ, សណ្ឋាគារ, ស្ថានីយ៍ប្រេងឥន្ធនៈ, មន្ទីរពេទ្យ, និងកន្លែងជាច្រើនទៀត។
របៀបទូទាត់
បន្ទាប់ពីលោកអ្នកទិញទំនិញ ឬសេវាកម្មរួចរាល់ លោកអ្នកគ្រាន់តែប្រគល់ប័ណ្ណរបស់លោកអ្នកទៅឱ្យអ្នកលក់ បន្ទាប់មកបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក (ប្រសិនបើប្រព័ន្ធតម្រូវ) ទៅក្នុងម៉ាស៊ីនឆូតកាតអេស៊ីលីដា។
ទូទាត់តាម QR និងប័ណ្ណគ្រប់ប្រភេទ
 
     
     
     
     
     
     
     
     
     
     
     
ទទួលទូទាត់ "ប្រាក់រៀល" តាមកម្មវិធីទូរសព្ទ សមាជិក GLN
| សមាជិក GLN | ឈ្មោះកម្មវិធីទូរសព្ទ | ប្រភេទទូទាត់* | ប្រទេស | 
|---|---|---|---|
| GLN International Inc. | GLN | Pull & Push | សាធារណរដ្ឋកូរ៉េ | 
| KB Bank | KB Star Banking | Pull & Push | |
| K Bank | K Bank | Pull & Push | |
| Hana Bank | 1Q | Pull & Push | |
| Hana Card | Hana Money/Pay | Pull & Push | |
| NAVER Financial Corporation | Naver Pay | Pull & Push | |
| Samsung Electronics | Samsung Wallet | Pull & Push | |
| Vira Republic | TOSS | Pull & Push | |
| Daegu Bank | I'M Bank | Push | |
| Moreta Global Inc. | Moreta | Push | សហរដ្ឋអាមេរិក | 
* Pull Payment: អ្នកគិតលុយ ឬម្ចាស់ហាង ប្រើម៉ាស៊ីន POS អេស៊ីលីដា ដើម្បីស្កេន QR នៅលើទូរសព្ទដៃរបស់អតិថិជន។ Push Payment: អតិថិជនបើកកម្មវិធីទូរសព្ទ ដើម្បីស្កេន KHQR អេស៊ីលីដា។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។


 USD
USD THB
THB EUR
EUR AUD
AUD VND
VND CAD
CAD LAK
LAK JPY
JPY GBP
GBP CNY
CNY អេស៊ីលីដាទាន់ចិត្តផេ
អេស៊ីលីដាទាន់ចិត្តផេ 
    















 
    












