navigate_nextផលិតផល និងសេវាnavigate_nextប័ណ្ណnavigate_nextប័ណ្ណយូភីអាយអេស៊ីលីដា
ប័ណ្ណយូភីអាយអេស៊ីលីដា
![]() ប័ណ្ណឥណពន្ធ (ដុល្លារ) |
ប័ណ្ណឥណពន្ធប្លាទីន (ដុល្លារ) |
ប័ណ្ណយូភីអាយអេស៊ីលីដា គឺជាប័ណ្ណប្លាស្ទិកអេឡិចត្រូនិក មានសុវត្ថិភាពខ្ពស់មិនអាចក្លែងបន្លំបាន និងប្រើប្រាស់ប្រព័ន្ធនិងស្លាកសញ្ញារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង UnionPay ។
ប័ណ្ណនេះចេញដោយធនាគារ អេស៊ីលីដា ជូនអតិថិជនសម្រាប់ធ្វើប្រតិបត្តិការដកសាច់ប្រាក់នៅតាមម៉ាស៊ីនអេធីអឹម និងទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាត ឬតាមអ៊ីនធើណែត ដែលមានបិទស្លាកសញ្ញា UnionPay នៅទូទាំងប្រទេស និងពាសពេញពិភពលោក ។
អានបន្ថែម
- អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនអេធីអឹមទាំងអស់ ដែលមានស្លាកសញ្ញា UnionPay នៅក្នុងនិងក្រៅប្រទេស ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។
- អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដែលមានម៉ាស៊ីនឆូតកាត ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមានស្លាកសញ្ញា UnionPay នៅក្នុង និងក្រៅប្រទេស ។
- អាចបញ្ជាទិញទំនិញ ទិញឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet/E-Commerce ។ល។
- ផ្ទេរប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ។
- ចំណេញពេលវេលា និង មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់និងទូទាត់ចំណាយផ្សេងៗ ។
អត្ថប្រយោជន៍ពិសេសប័ណ្ណប្លាទីន
សិទ្ធិចូលសម្រាកឥតគិតថ្លៃ ក្នុងសាលរង់ចាំពិសេស
- សិទ្ធិចូលសម្រាកឥតគិតថ្លៃ ក្នុងសាលរង់ចាំពិសេស (Airport Lounge) នៅតាមព្រលានយន្តហោះអន្តរជាតិ ជាង១.៤០០កន្លែងទូទាំងពិភពលោក (ចំនួន ៦ដង ក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ រាប់ទាំងអ្នករួមដំណើរ)។
- ដើម្បីអាចដឹងពីទីតាំង និងអាចចូលសម្រាកក្នុងសាលរង់ចាំពិសេស ដោយឥតគិតថ្លៃ អតិថិជនត្រូវចុះឈ្មោះប្រើកម្មវិធី Dragonpass ដែលអាចទាញយកលើ App Store (iOS) ឬ Google Play (Android)
ថ្លៃសេវា និងទំហំប្រតិបត្តិការ
ប្រសិទ្ធភាពចាប់ពី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
| ថ្លៃសេវាសម្រាប់ប័ណ្ណមួយ (ដុល្លារអាមេរិក) | ប័ណ្ណធម្មតា | ប័ណ្ណមាស | ប័ណ្ណប្លាទីន |
|---|---|---|---|
| ចេញប័ណ្ណ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
| ថ្លៃសេវាប្រចាំឆ្នាំ | |||
| ប័ណ្ណឥណពន្ធ | ៥ | ២០ | ៥០ |
| ដកប្រាក់តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសកម្ពុជា | |||
| ប័ណ្ណឥណពន្ធ | មិនគិតថ្លៃ | មិនគិតថ្លៃ [i] | មិនគិតថ្លៃ [i] |
| បញ្ចូលទឹកប្រាក់ទូរស័ព្ទ តាមអេធីអឹមអេស៊ីលីដា | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
| ផ្ទេរប្រាក់រវាងគណនីធនាគារ អេស៊ីលីដា តាមអេធីអឹមអេស៊ីលីដា ក្នុងប្រទេសកម្ពុជា | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
| ដកប្រាក់ តាមអេធីអឹម ធនាគារផ្សេង ក្នុងប្រទេសកម្ពុជា | ៤ | ៤ | ៤ |
| ដកប្រាក់ តាមម៉ាស៊ីន POS ធនាគារផ្សេង ក្នុងប្រទេសកម្ពុជា | ៤ | ៤+០,៥% | ៤+០,៥% |
| ដកប្រាក់ តាមអេធីអឹម ឬ POS ធនាគារផ្សេង នៅក្រៅប្រទេស | ៤+១% | ៤+១% | ៤+១% |
| ប្តូរប័ណ្ណថ្មី ដែលខូចឬបាត់ មុនផុតកំណត់ | ៥ | ៥ | ៥ |
| ប្រតិបត្តិការបង្វែរសាច់ប្រាក់ (ទូទាត់នៅក្រៅប្រទេស) | ២,៦០% | ២,៦០% | ២,៦០% |
i. គិតថ្លៃ ០,០៥% លើចំនួនប្រាក់ដែលដកលើសពី ១០.០០០ដុល្លារ។
ចំពោះប្រតិបត្តិការលើ ATM/POS របស់ធនាគារផ្សេង ត្រូវអនុវត្តតាមការកំណត់របស់ធនាគារផ្សេង។
*** ថ្លៃសេវាកាតមួយចំនួនខាងលើ អាចបូកបន្ថែមអត្រាប្តូរប្រាក់ ប្រសិនបើប្រតិបត្តិការនោះធ្វើឆ្លងរូបិយប័ណ្ណ។
- One Time Password (OTP): ជាលេខសម្ងាត់ដែលប្រើបានតែម្តងគត់ ហើយត្រូវអស់សុពលភាពប្រើប្រាស់ក្រោយរយៈពេល ៦០វិនាទី និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ចងចាំនោះទេ។ លោកអ្នកត្រូវបញ្ចូលលេខសម្ងាត់នេះនៅពេលធ្វើប្រតិបត្តិការទូទាត់អនឡាញ។
- SMS / e-mail: លេខសម្ងាត់ (OTP) ត្រូវបានផ្ញើទៅកាន់អ៊ីម៉ែល ឬលេខទូរសព្ទដៃរបស់អតិថិជនដែលបានចុះឈ្មោះប្រើប្រាស់ប័ណ្ណ។ អតិថិជនត្រូវជូនដំណឹងមកធនាគារនៅពេលមានការកែប្រែអ៊ីម៉ែល ឬលេខទូរសព្ទ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY


















