www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឯកត្តជនnavigate_nextសេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម 

ភាព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​របស់​លោក​អ្នក អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន។ កត្តា​ដ៏​សំខាន់​មួយ គឺ​ការ​សហការ​ជាមួយ​នឹង​ធនាគារ​មួយ​ដែល​លោក​អ្នក​អាច​ជឿ​ទុក​ចិត្ត​យ៉ាង​ពេញ​លេញ​គ្រប់​ពេល​វេលា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ជួយ​អាជីវកម្ម​របស់​លោក​អ្នក តាម​រយៈ​បណ្ដាញ​សាខា​ដ៏​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិជ្ជា​លំដាប់​ថ្នាក់​ពិភពលោក។

គោល​បំណង​របស់​យើង​ខ្ញុំ គឺ​ផ្គត់ផ្គង់​នូវ​សេវា​ហិរញ្ញវត្ថុ​គ្រប់​ផ្នែក​ទាំង​អស់ ជាមួយ​នឹង​ដំណោះស្រាយ​ដ៏​ឈ្លាស​វៃ និង​ឆាប់​រហ័ស​សម្រាប់​បំពេញ​តាម​តម្រូវ​ការ​នៃ​ក្រុមហ៊ុន​របស់​លោកអ្នក។

ធនាគារ អេស៊ីលីដា បម្រើ​សេវា​ហិរញ្ញប្បទានដូច​ខាង​ក្រោម៖

សេវាប្រមូលការទូទាត់

សេវាប្រមូលការទូទាត់ (DCollection) គឺជាកាតព្វកិច្ចរបស់ធនាគារក្នុងការគ្រប់គ្រង និងបញ្ជូនឯកសារទៅបហារិត (Drawee) ទៅតាមសំណើរបស់បហារ័ក (Drawer) ដើម្បីស្នើឱ្យបហារិតធ្វើការទូទាត់ និង/ឬ ធ្វើស្វីការ ឬ ស្នើឱ្យបហារិតធ្វើការទូទាត់ និង/ឬ ធ្វើស្វីការ នៅពេលប្រគល់ឯកសារ ឬប្រគល់ឯកសារទៅបហារិត តាមលក្ខខណ្ឌផ្សេងៗនៃសំណើរបស់បហារ័ក។ សេវាប្រមូលការទូទាត់រួមមាន៖

សេវា​លិខិត​ឥណទាន 

លិខិត​ឥណទាន (Document Credit, Letter of Credit, Commercial Letter of Credit, L/C, D/C) សំដៅដល់ការទទួលខុសត្រូវជាលាយលក្ខណ៍អក្សររបស់ធនាគារ ជំនួសមុខឱ្យអ្នកនាំចូល (អ្នកទិញ) ធានាទូទាត់នូវចំនួនទឹកប្រាក់ជាក់លាក់មួយជូនអ្នកនាំចេញ (អ្នកលក់) នៅក្នុងរយៈពេលមួយច្បាស់លាស់ ប្រសិនបើអ្នកនាំចេញ បង្ហាញឯកសារដែលមានបញ្ជាក់នៅក្នុងលិខិតឥណទានបានត្រឹមត្រូវ និងគ្រប់គ្រាន់។ លិខិតឥណទានមានដូចជា៖

សេវា​លិខិត​ធានា 

លិខិតធានា សំដៅដល់កាតព្វកិច្ចជាលាយលក្ខណ៍អក្សរ ធានាទូទាត់ជាសាច់ប្រាក់ជូនអ្នកទទួលផល នៅពេលទទួលបានការទាមទារសំណង ត្រឹមត្រូវតាមលក្ខខណ្ឌនៃលិខិតធានា ច្បាប់ និងបទប្បញ្ញត្តិ នៃលិខិតធានានោះ។ លិខិតធានា រួមបញ្ចូលសេវា Bank Guarantee និង Standby Letter of Credit

contact_supportដើម្បី​ប្រើប្រាស់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម លោកអ្នក​ត្រូវ​មាន​គណនី​មួយ​​ជា​មួយ​ធនាគារ​អេស៊ីលីដា។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៥,០៣លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣០៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖