navigate_nextផលិតផល និងសេវាnavigate_nextប័ណ្ណnavigate_nextប័ណ្ណទូទាត់រួមអត្តសញ្ញាណ
ប័ណ្ណទូទាត់រួមអត្តសញ្ញាណ
រួមបញ្ចូលអត្តសញ្ញាណរបស់ក្រុមហ៊ុន ឬស្ថាប័នរបស់លោកអ្នក ក្នុងប័ណ្ណតែមួយ!
ប័ណ្ណទូទាត់រួមអត្តសញ្ញាណ ជាប្រភេទប័ណ្ណឥណពន្ធ ឬឥណទាន [1] (ប័ណ្ណប្លាស្ទិក ឬប័ណ្ណនិម្មិត) របស់ធនាគារ អេស៊ីលីដា ដែលបោះផ្សាយប្រើរួមគ្នាជាមួយអត្តសញ្ញាណប័ណ្ណ, កាតសិស្ស-និស្សិត, បុគ្គលិក ឬប័ណ្ណសមាជិក របស់ក្រុមហ៊ុន-ស្ថាប័ននានា។
[1] ប័ណ្ណឥណពន្ធ ឬឥណទាន មានដូចជា៖ ប័ណ្ណ CSS, Visa, Mastercard, UnionPay, JCB។
អត្ថប្រយោជន៍
ទំនើប ស៊ីវិល័យ និងទទួលបានអត្ថប្រយោជន៍ទ្វេដង ជាមួយប័ណ្ណទូទាត់រួមអត្តសញ្ញាណ!
I. អតិថិជនអាចប្រើប័ណ្ណទូទាត់រួមអត្តសញ្ញាណនេះ ជាប្រាក់រៀល ឬដុល្លារអាមេរិក សម្រាប់ធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម, ម៉ាស៊ីន POS, អេស៊ីលីដាម៉ូបាលស៊ូភើអេប និងអ៊ីខុមមើស បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដូចជា៖
- ដាក់-ដកប្រាក់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការផ្សេងៗទៀត តាមម៉ាស៊ីនអេធីអឹម។
- ទូទាត់ផ្សេងៗតាមម៉ាស៊ីន POS ឬទូទាត់អនឡាញ ទាំងក្នុង និងក្រៅប្រទេស។
- គ្រប់គ្រងសាច់ប្រាក់លើអេស៊ីលីដាម៉ូបាលស៊ូភើអេប និងធ្វើប្រតិបត្តិការផ្សេងៗតាមប័ណ្ណនេះ បានយ៉ាងឆាប់រហ័ស។
II. ប័ណ្ណទូទាត់រួមអត្តសញ្ញាណនេះ ប្រើសម្រាប់សម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនផងដែរ សម្រាប់ក្រុមហ៊ុន ស្ថាប័ន សាលារៀល ។ល។
លក្ខណសម្បត្តិអតិថិជន
- មានអាយុចាប់ពី ១៥ឆ្នាំឡើង (សម្រាប់ប័ណ្ណឥណពន្ធ) និងចាប់ពី ១៨ឆ្នាំឡើង (សម្រាប់ប័ណ្ណឥណទាន)។
- មានគណនីជាមួយធនាគារ អេស៊ីលីដា។
- មានលេខទូរសព្ទ និង/ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន។
- អាចស្នើប័ណ្ណបន្សំ សម្រាប់សមាជិកគ្រួសារប្រើបាន (សម្រាប់ប័ណ្ណឥណទាន)។
contact_supportសម្រាប់ព័ត៌មានបន្ថែម និងតម្រូវការប្រើប្រាស់ប័ណ្ណទូទាត់រួមអត្តសញ្ញាណនេះ សូមទាក់ទងធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស ឬទាក់ទងទូរសព្ទលេខ (បម្រើ ២៤ម៉ោង)៖ ០១៥ ៩៩៩ ២៣៣, ០២៣ ៩៩៤ ៤៤៤។ សូមអរគុណ។