navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់
សេវាចាត់ចែងសាច់ប្រាក់
ចំណាយមួយនៅក្នុងចំណោមថ្លៃដើមជាច្រើនដើម្បីដំណើរការអាជីវកម្ម គឺពេលវេលាដែលប្រាក់របស់លោកអ្នកត្រូវស្ទះ ជួនកាលមានរយៈពេលជាច្រើនថ្ងៃក្នុងការបង្វិលទុន បង់ថ្លៃចំណាយផ្សេងៗ ប្រមូលប្រាក់ចំណូល ឬក៏នៅពេលបើកប្រាក់ខែឱ្យបុគ្គលិក ! ទាំងអស់នេះគឺពាក់ព័ន្ធនឹងការចរាចរសាច់ប្រាក់របស់លោកអ្នកគ្រប់ពេលវេលា ។ ធនាគារ អេស៊ីលីដា មានបណ្ដាញសាខាចំនួន ២៦៥ការិយាល័យនៅគ្រប់ខេត្ត-រាជធានី យល់យ៉ាងច្បាស់អំពីមូលហេតុនៃផលលំបាកទាំងអស់នេះហើយដែលនាំឱ្យកើនឡើងនូវថ្លៃដើមអាជីវកម្ម ។
ដើម្បីជួយសម្រួលនូវផលលំបាកទាំងអស់នេះ ធនាគារ អេស៊ីលីដា បានប្រើប្រាស់ប្រព័ន្ធដែលមានទំនាក់ទំនងប្រតិបត្តិការជាប្រចាំ ដើម្បីបង្កើតនូវបណ្ដុំសេវាចាត់ចែងសាច់ប្រាក់ សម្រាប់តម្រូវទៅនឹងសេចក្តីត្រូវការផ្នែកជំនួញ និងធ្វើឱ្យលំហូរសាច់ប្រាក់របស់លោកអ្នក ដំណើរការទៅយ៉ាងប្រសើរបំផុត ។
ធនាគារ អេស៊ីលីដា នឹងផ្តល់ជូនលោក-អ្នកនូវសេវារហ័សជាមួយនឹងទំនុកចិត្តយ៉ាងរឹងមាំ ដោយមានការគាំទ្រពីអ្នកវិនិយោគអន្តរជាតិ និងកំពុងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាថ្មីបំផុត សម្រាប់ទំនាក់ទំនងទៅសាខាគ្រប់ខេត្ត-រាជធានី ។
ធនាគារអេស៊ីលីដា មានបម្រើសេវាចាត់ចែងសាច់ប្រាក់ជាច្រើន ដូចមាននៅក្នុងតារាងនៅខាងក្រោម ៖
- សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន
- សេវាមូលប្បទានប័ត្រសាច់ប្រាក់
- សេវាបើកប្រាក់បៀវត្ស
- សេវាប្រមូលសាច់ប្រាក់
- សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់
- សេវាសម្រួលគណនីអតិថិជន
- សេវាបញ្ជាអចិន្ត្រៃយ៍
- សេវាទិញមូលប្បទានប័ត្របរទេស និងមូលប្បទានប័ត្រទេសចរណ៍
- សេវាមូលប្បទានប័ណ្ណ
- សេវាប្រមូលប្រាក់បង់ពន្ធ
- សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន
- សេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់
- សេវាប្តូរប្រាក់