navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាមូលប្បទានប័ណ្ណ
សេវាមូលប្បទានប័ណ្ណ
មូលប្បទានប័ណ្ណ គឺជាប្រភេទនៃឧបករណ៍ទូទាត់មួយ ដែលធនាគារអេស៊ីលីដា ភីអិលស៊ី ចេញឱ្យអតិថិជនណាមួយ ដើម្បីដកសាច់ប្រាក់ក្នុងចំនួនជាក់លាក់មួយ ពីគណនីរបស់ធនាគារដែលមាននៅធនាគារអន្តរការី ឬធនាគារផ្សេង នៅឯក្រៅប្រទេស ។ ជាទូទៅសេវាមូលប្បទានប័ណ្ណ ត្រូវបានគេប្រើជាឧបករណ៍សុវត្ថិភាពមួយ ដើម្បីទូទាត់នៅក្រៅប្រទេស ។
លក្ខណៈពិសេស
- មូលប្បទានប័ណ្ណ ដែលចេញដោយធនាគារអេស៊ីលីដា ភីអិលស៊ី អាចផាត់ទាត់នៅក្រៅប្រទេសបាន ។ អតិថិជនអាចដកជាសាច់ប្រាក់សុទ្ធ ឬដាក់ចូលក្នុងគណនីរបស់ខ្លួននៅឯក្រៅប្រទេសបាន
- ធនាគារអេស៊ីលីដា ភីអិលស៊ី អាចចេញមូលប្បទានប័ណ្ណ ជូនអតិថិជនណាម្នាក់បាន ឱ្យតែគាត់អាចមានសាច់ប្រាក់គ្រប់គ្រាន់ (សាច់ប្រាក់សុទ្ធ ឬសមតុល្យគណនី)
- មូលប្បទានប័ណ្ណ ដែលចេញដោយធនាគារអេស៊ីលីដា ភីអិលស៊ី មានសុពលភាពប្រើប្រាស់រហូតដល់ ១៨០ថ្ងៃ ដោយគិតចាប់ពីថ្ងៃចេញ
- ធនាគារអេស៊ីលីដា ភីអិលស៊ី អនុញ្ញាតឱ្យអតិថិជនស្នើសុំកែប្រែ ឬធ្វើមោឃភាពនូវមូលប្បទានប័ណ្ណ របស់ខ្លួនបាន ឱ្យតែអតិថិជនបានស្នើសុំ ឬជូនដំណឹងជាលាយលក្ខណ៍អក្សរ មកធនាគារបានមុនពេលផាត់ទាត់
- ប្រសិនបើមូលប្បទានប័ណ្ណ បានខូចខាត ឬបាត់បង់មុនពេលផាត់ទាត់ អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារអេស៊ីលីដា ភីអិលស៊ី ជាបន្ទាន់ស្តីពីករណីនេះ ដើម្បីសុំឱ្យធនាគារទប់ស្កាត់ ឬធ្វើមោឃភាព ឬសម្រាប់ធ្វើជាឯកសារយោង ដើម្បីស្នើសុំមូលប្បទានប័ណ្ណ ថ្មីមួយទៀតពីធនាគារ ។
សារប្រយោជន៍
- កាត់បន្ថយបាននូវហានីភ័យ ទាក់ទងនឹងការដឹកជញ្ជូនសាច់ប្រាក់ទៅក្រៅប្រទេស
- ទទួលបាននូវសេវា ឬមធ្យោបាយដ៏ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ក្នុងការទូទាត់
- ឱកាសក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗទៀតរបស់ធនាគារ ។
កម្រៃសេវា
ប្រាក់ | ចំនួនសាច់ប្រាក់ | ថ្លៃសេវា | ការធ្វើមោឃភាព | ការកែប្រែ |
---|---|---|---|---|
ដុល្លារអាមេរិក | តិចជាង ១.០០០ដុល្លារអាមេរិក | ១០ដុល្លារអាមេរិក | ២៥ដុល្លារអាមេរិក | ២៥ដុល្លារអាមេរិក |
ចាប់ពី ១.០០០ដុល្លារអាមេរិកឡើង | ០,២០% + ថ្លៃប្រព្រឹត្តិកម្ម ២០ដុល្លារអាមេរិក | ២៥ដុល្លារអាមេរិក | ២៥ដុល្លារអាមេរិក | |
ដុល្លារអូស្ត្រាលី | តិចជាង ៥.០០០ដុល្លារអូស្ត្រាលី | សមមូលនឹង ១០ដុល្លារអាមេរិក | សមមូលនឹង ១០ដុល្លារអាមេរិក | សមមូលនឹង ១០ដុល្លារអាមេរិក + ថ្លៃសេវា |
ចាប់ពី ៥.០០០ដុល្លារអូស្ត្រាលីឡើង | 0,២០% នៃចំនួនសាច់ប្រាក់គិតជាដុល្លារអាមេរិក + ថ្លៃប្រព្រឹត្តិកម្ម ២០ដុល្លារអាមេរិក | សមមូលនឹង ២៥ដុល្លារអាមេរិក | សមមូលនឹង ២៥ដុល្លារអាមេរិក + ថ្លៃសេវា |
ថ្លៃសេវាខាងលើ សម្រាប់អតិថិជនដាក់ពាក្យស្នើសុំមូលប្បទានប័ណ្ណ នៅសាខាក្នុងនិងជុំវិញរាជធានីភ្នំពេញ ចំណែកសាខាផ្សេងពីនេះ ត្រូវបូកបន្ថែមថ្លៃដឹកជញ្ជូន ៥ដុល្លារអាមេរិក ឬសមមូលជាប្រាក់ផ្សេង ។
កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។