navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាប្រមូលសាច់ប្រាក់
សេវាប្រមូលសាច់ប្រាក់
សេវាប្រមូលសាច់ប្រាក់ គឺជាសេវាចាត់ចែងសាច់ប្រាក់មួយប្រភេទដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនឯកត្តជន ឬនីតិបុគ្គល ដែលជាអ្នកផ្គត់ផ្គង់ផលិតផល-សេវាកម្ម ដើម្បីប្រមូលថ្លៃទំនិញ-សេវាកម្ម ពីអតិថិជនរបស់ខ្លួននៅតាមបញ្ជរសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
អត្ថប្រយោជន៍
- កាត់បន្ថយហានិភ័យក្នុងការទូទាត់ដោយប្រើប្រាស់សាច់ប្រាក់ ។
- ចំណេញពេលវេលា និងថវិកាក្នុងការប្រមូលថ្លៃទំនិញ-សេវាកម្ម ។
- គ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
- ផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពដល់អតិថិជនក្នុងការបង់ប្រាក់តាមសាខារបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស ។
លក្ខណៈពិសេស
- ទទួលទូទាត់ដោយមិនកំណត់ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការប្រចាំថ្ងៃ ។
- អ្នកបង់ប្រាក់អាចយកវិក្កយបត្រ មកទូទាត់នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយមិនចាំបាច់ទៅបង់ផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ ។
- រូបិយប័ណ្ណប្រើសម្រាប់ទូទាត់ជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។
លក្ខណសម្បត្តិអ្នកផ្គត់ផ្គង់
- ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ ។
- មានមុខរបរច្បាស់លាស់ និងស្របច្បាប់ ។
- ត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា ។
លក្ខខណ្ឌប្រមូលប្រាក់
- អ្នកផ្គត់ផ្គង់ត្រូវណែនាំដល់អតិថិជនរបស់ខ្លួន អំពីការមកបង់ប្រាក់នៅតាមការិយាល័យរបស់ធនាគារ អេស៊ីលីដា ស្របតាមខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀង ។
- ត្រូវផ្ទៀងផ្ទាត់របាយការណ៍ប្រមូលសាច់ប្រាក់ ដែលធនាគារផ្តល់ជូន ឬអាចផ្ទៀងផ្ទាត់តាមរយៈសេវាអេស៊ីលីដាម៉ូបាល ឬអេស៊ីលីដាអ៊ីនធើណែត ។
ដើម្បីអាចទូទាត់វិក្កយបត្រនៅតាមបញ្ជរ
អតិថិជនត្រូវយកវិក្កយបត្ររបស់ក្រុមហ៊ុន ដែលប្រើសេវាកម្មប្រមូលសាច់ប្រាក់ជាមួយធនាគារ អេស៊ីលីដា ដើម្បីមកទូទាត់។ អានបន្ថែម...
ក្រៅពីទូទាត់វិក្កយបត្រនៅបញ្ជរសាខាធនាគារ អេស៊ីលីដា អតិថិជនអាចទូទាត់វិក្កយបត្ររបស់ក្រុមហ៊ុនផ្សេងៗបានគ្រប់ពេលវេលា តាមរយៈ អេស៊ីលីដាម៉ូបាល ឬ អេស៊ីលីដាអ៊ីនធើណែត។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នក ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។