navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់
សេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់
សេវាផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ អនុញ្ញាតឱ្យអតិថិជនអាចស្នើសុំផ្ទេរប្រាក់ ឬមូលនិធិ បានច្រើនប្រតិបត្តិការ ដើម្បីទូទាត់ទៅឱ្យអ្នកទទួលផលច្រើននាក់ ឬច្រើនគណនី ក្នុងពេលតែមួយ នៅតាមសាខារបស់ធនាគារអេស៊ីលីដា ។
អត្ថប្រយោជន៍
- ងាយស្រួលក្នុងការផ្ទេរប្រាក់ទូទាត់ជាកញ្ចប់ ឱ្យអ្នកទទួលផលជាក្រុម (ច្រើននាក់ ឬច្រើនគណនី) ក្នុងពេលតែមួយ ។
- កាត់បន្ថយចំណាយធ្វើដំណើរ ចាត់ចែង និងទូទាត់សាច់ប្រាក់ ឱ្យអ្នកទទួលផល ។
- ទូទាត់ប្រកបដោយសុវត្ថិភាពខ្ពស់ ។
ប្រភេទរូបិយប័ណ្ណ
ធនាគារអេស៊ីលីដា ផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការជាប្រភេទរូបិយប័ណ្ណផ្សេងគ្នា ដោយធនាគារនឹងធ្វើការប្តូរប្រាក់ជាស្វ័យប្រវត្តិ ទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដា នៅពេលផ្ទេរ/ទូទាត់នោះ ។
ការទូទាត់
- លោកអ្នកអាចផ្ទេរ/ទូទាត់ ចាប់ពី ៥ ប្រតិបត្តិការឡើងទៅ ក្នុងមួយលើក ។ ចំពោះប្រតិបត្តិការមានចំនួនតិចជាងនេះ ត្រូវអនុវត្តតាមសេវាផ្ទេរប្រាក់ធម្មតា ។
- អាចធ្វើប្រតិបត្តិការ ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីរបស់លោកអ្នក ។
ការស្នើសុំផ្ទេរប្រាក់ ឬទូទាត់ជាកញ្ចប់
- សូមអញ្ជើញមកកាន់សាខារបស់ធនាគារអេស៊ីលីដា ដើម្បីស្នើសុំផ្ទេរប្រាក់/ទូទាត់ ។
- ត្រូវបំពេញតារាងទិន្នន័យ (សូមទាក់ទងធនាគារអេស៊ីលីដា ដើម្បីទទួលបានគំរូតារាងទិន្នន័យ និងសំណើសុំ) ដើម្បីដំណើរការទូទាត់ជូនអ្នកទទួលផល ។
- បញ្ជូនមកធនាគារអេស៊ីលីដា នូវឯកសារ និងតារាងទិន្នន័យដូចខាងក្រោម ដើម្បីផ្ទេរប្រាក់ ឬទូទាត់ចេញពីគណនីដែលមានសមតុល្យគ្រប់ចំនួន ៖
- Hard Copy ដែលមានការអនុមតិត្រឹមត្រូវ ដោយអ្នកមានសិទ្ធិ (ក្នុងករណីតារាងទិន្នន័យមានច្រើនទំព័រ តម្រូវឱ្យបោះត្រា ឬចុះហត្ថលេខាខ្លីសម្គាល់គ្រប់ទំព័រ) ។
- Soft Copy ត្រូវផ្ញើមកធនាគារអេស៊ីលីដា តាមរយៈអ៊ីម៉ែល ឬចម្លងចូល CD/Flash ឬតាមមធ្យោបាយផ្សេងទៀតដែលមានប្រសិទ្ធភាព ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។