www.acledabank.com.kh
សូមរក្សាសុវត្ថិភាពពីការឆបោក!
  1. សូមពិចារណាមុននឹងជឿជាក់ លើសារទាក់ទងនឹងលុយកាក់ ដែលមិនបានរំពឹងទុក
  2. ធនាគារនឹងមិនដែលស្នើសុំព័ត៌មានរបស់លោកអ្នក ដូចជាលេខកូដ លេខសម្ងាត់ ឬ OTP នោះឡើយ
  3. សូមផ្ទៀងផ្ទាត់ជានិច្ច តាមរយៈលេខទំនាក់ទំនងផ្លូវការរបស់ធនាគារ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
ទូទាត់ដោយទំនុកចិត្ត!
  1. សូមប្រាកដថាឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងរូបិយប័ណ្ណ គឺត្រឹមត្រូវមុនពេលផ្ញើ។
  2. បញ្ចូលលេខ ឬទសភាគ ខុសតែមួយខ្ទង់
  3. អាចបណ្ដាលឲ្យផ្ញើចំនួនទឹកប្រាក់ខុស ទៅគណនីខុស។
  4. សូមផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់ឡើងវិញ មុនពេលលោកអ្នកចុច "បញ្ជាក់" ឬ "ផ្ញើ"។
 
ការពារសុវត្ថិភាពទូរសព្ទរបស់អ្នក! សូមប្រុងប្រយ័ត្ន! ជនខិលខូចអាចនឹងសុំខ្ចីទូរសព្ទរបស់អ្នក ហើយព្យាយាមបើកកម្មវីធីធនាគាររបស់អ្នក។
  1. សូមកុំបណ្ដោយឱ្យនរណាម្នាក់ប្រើទូរសព្ទរបស់អ្នក ទោះបីមួយរយៈពេលខ្លីក៏ដោយ។
  2. សូមចាក់សោទូរសព្ទរបស់អ្នកជានិច្ច នៅពេលដែលអ្នកមិនប្រើវា។
  3. សូមរក្សាការសម្ងាត់នូវគណនីធនាគារ និងព័ត៌មានសម្ងាត់សម្រាប់ចូលប្រើកម្មវិធីធនាគាររបស់អ្នក។
សូមប្រយ័ត្ន ក្រុមឆបោកអាចផ្ញើសារតាម Telegram ឬមធ្យោបាយផ្សេងៗ ដើម្បីប៉ុនប៉ងលួចព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីធនាគាររបស់លោកអ្នក។
  1. កុំចុចលើតំណភ្ជាប់ (Link) ដែលមិនស្គាល់ គ្មានប្រភពច្បាស់លាស់។
  2. រក្សាសុវត្ថិភាព និងការសម្ងាត់នូវព័ត៌មានគណនីធនាគារ របស់លោកអ្នក។
  3. សូមប្រើកម្មវិធី "អេស៊ីស៊ូភើអេប" ផ្លូវការរបស់ធនាគារ អេស៊ីលីដា ដើម្បីធ្វើប្រតិបត្តិការ។
  4. ប្រសិនបើសារនោះគួរឱ្យសង្ស័យ សូមលុបចោលភ្លាម ឬកុំចុចលើសារនោះ។

សេចក្តីជូនដំណឹង 

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥

ដើម្បីសម្រួលដល់អតិថិជន-សាធារណជន និងបងប្អូនពលករខ្មែរយើងដែលធ្វើដំណើរពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ការិយាល័យសាខា ធនាគារ អេស៊ីលីដា ចំនួន២ រួមមាន សាខាអេស៊ីលីដាស្រុកកំរៀង និងអេស៊ីលីដាក្រុងប៉ោយប៉ែត បើកបម្រើសេវាប្តូរប្រាក់តាមអត្រាផ្លូវការ របស់​ធនាគារ​ អេស៊ីលីដា​ តាម​វិធី​ដូចខាងក្រោម៖
  • ទទួលប្រាក់បាតថៃ ពីអតិថិជន និងផ្ទេរជាប្រាក់រៀលដុល្លារ ចូលគណនីអតិថិជន (AC Super App / Bank Account)។
  • ទទួលប្រាក់បាតថៃ និងរូបិយប័ណ្ណផ្សេងទៀត ពីអតិថិជន និងប្តូរ​ជាប្រាក់រៀលដុល្លារ តាមតម្រូវការជាក់ស្តែង។
សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៣ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖