www.acledabank.com.kh

សេចក្ដីប្រកាសអំពីការអនុវត្តក្រមប្រតិបត្តិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជា និងបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិដំបូងគេបង្អស់ នៅផ្សារមូលបត្រកម្ពុជា (CSX) ព្រមទាំងមានបណ្ដាញប្រតិបតិ្តការសាខាច្រើនជាងគេ ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដ៏សម្បូរបែបជូនអតិថិជន និងសាធារណជន ដូចជា៖ សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ប័ណ្ណឥណទាន និងឥណពន្ធអេស៊ីលីដា និងសេវាឌីជីថល។ ការរៀបចំបង្កើតផលិតផល និងបណ្ដាញផ្តល់សេវាកម្មមិនបង្កឲ្យមានផលប៉ះពាល់ដល់អតិថិជន និងធានាថាអតិថិជនប្រើប្រាស់ផលិតផល និងសេវាកម្មសមស្របទៅនឹងតម្រូវការរបស់ខ្លួន។

ធនាគារបានបង្កើត និងអនុវត្តតាមគោលការណ៍ការពារអតិថិជនទាំងមូល ហើយបុគ្គលិកដែលពាក់ព័ន្ធនឹងកិច្ចការឥណទាន ត្រូវបានទទួលការហ្វឹកហ្វឺនជាទៀងទាត់ស្ដីពី ការសិក្សា និងវាយតម្លៃឥណទាន ការប្រមូលបំណុល ក្រមប្រតិបត្តិ គោលការណ៍ ផ្តល់កម្ចី ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម និងមុខវិជ្ជាដែលចាំបាច់ស្ដីពីការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ។

សេចក្ដីប្រកាសអំពីការអនុវត្តក្រមប្រតិបត្តិអនុញ្ញាតឲ្យធនាគារត្រៀមលក្ខណៈទប់ស្កាត់ជាមុនដល់បុគ្គលិករបស់ខ្លួន ជាពិសេសបុគ្គលិកដែលពាក់ព័ន្ធនឹងកិច្ចការឥណទាន ពីការផ្តល់កម្ចីដោយមិនមានទំនួលខុសត្រូវ ដែលបណ្ដាលឲ្យមានបំណុលហួសកម្រិត និងវិធីសាស្ត្រអនុវត្តការប្រមូលបំណុលដោយគ្មានក្រមសីលធម៌ ធៀបជាមួយនឹងគោលការណ៍ផ្ទៃក្នុងរបស់ខ្លួន (គោលការណ៍ប្រតិបត្តិឥណទាន គោលការណ៍ប្រតិបត្តិគ្រប់គ្រងហានិភ័យឥណទាន គោលការណ៍ប្រតិបត្តិគ្រប់គ្រងបំណុលមិនល្អ) និងក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។ គោលការណ៍របស់ធនាគារហាមឃាត់ដាច់ខាតគ្រប់ទម្រង់នូវទង្វើខុសច្បាប់និងកំហុសណាមួយ និងធានាបាននូវការការពារគ្រប់គ្រាន់ ដើម្បីស្វែងរក និងកែលម្អអំពើពុករលួយ និងការប្រព្រឹត្តដោយបង្ខំ ដោយបុគ្គលិករបស់ខ្លួនក្នុងអំឡុងពេលសិក្សាវាយតម្លៃឥណទាន ដំណើរការប្រមូលបំណុល ចៀសវាងការផ្តល់កម្ចីដោយមិនមានទំនួលខុសត្រូវនិងទប់ស្កាត់បំណុលហួសកម្រិត។

ធនាគារបេ្តជ្ញាយ៉ាងម៉ឺងម៉ាត់ចូលរួមដោះស្រាយនូវរាល់ការចោទប្រកាន់ណាមួយដែលពាក់ព័ន្ធទៅនឹងការផ្តល់កម្ចីដោយមិនមានទំនួលខុសត្រូវ ការផ្តល់កម្ចីហួសកម្រិត ការអនុវត្តការប្រមូលបំណុលដោយបង្ខំ និងការក្លែងបន្លំ ឬសកម្មភាពខុសច្បាប់ផ្សេងៗ ប្រាសចាកពីគោលការណ៍របស់ធនាគារ ដែលពាក់ព័ន្ធជាមួយនឹងបុគ្គលិករបស់ខ្លួន។ ចំពោះបុគ្គលិកដែលប្រព្រឹត្តនូវកំហុស ឬការចោទប្រកាន់ណាមួយដូចបានរៀបរាប់ខាងលើដែលត្រូវបានរកឃើញ នោះនឹងត្រូវទទួលនូវវិធានទោសវិន័យ យោងតាមកម្រិត និងលក្ខណៈនៃការប្រព្រឹត្តនូវកំហុសនោះ ផ្អែកតាមគោលការណ៍របស់ធនាគារដោយស្មើភាព និងគ្មានការរើសអើង។

ប្រសិនបើលោកអ្នកជួបប្រទះភាពអសកម្មដែលទាក់ទងនឹងការផ្តល់កម្ចីដោយមិនមានទំនួលខុសត្រូវ ការអនុវត្តការប្រមូលបំណុលដោយបង្ខំ ជាដើម សូមមេត្តាជួយរាយការណ៍ ឬទំនាក់ទំនងមកការិយាល័យធនាគារ អេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈទូរស័ព្ទលេខៈ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬអ៊ីម៉ែល៖ inquiry@acledabank.com.kh ឬតាមមធ្យោបាយផ្សេងៗទៀត។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១០៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖