www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាព

លក្ខខណ្ឌ​សុវត្ថិភាព

សូម​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​គ្រប់​ពេល ៖

  1. សូម​ចង​ចាំ​ថា​ធនាគារ​អេស៊ីលីដា នឹង​មិន​ទាក់​ទង​លោក​អ្នក​ដើម្បី​សួរ​អំពី​លេខ​គណនី​, លេខ​សម្ងាត់​ផ្ទាល់​ខ្លួន, Web Link, ឬ​ក៏​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក តាម​រយៈ​អ៊ីម៉ែល ឬ​ទូរស័ព្ទ​ទេ ។ ធនាគារ​ក៏​មិន​ទាក់​ទង​លោក​អ្នក ដើម្បី​ស្នើ​សុំឱ្យ​លោក​អ្នក​ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​ណា​ម្នាក់ ឬ​ទៅ​កាន់​គណនី​ណា​មួយ​ឡើយ ។
  2. សូមកុំឆ្លើយតបរាល់អ៊ីម៉ែល ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​ព្យាយាមសួរ​អំពីព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ទាក់​ទង​នឹង​លេខ​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ។ល។
  3. សូម​ទាក់​ទង​មក​យើង​ខ្ញុំ តាម​រយៈ inquiry@acledabank.com.kh ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ប្រសិន​បើ​លោក​អ្នក​ទទួល​បាន​សំណើ​សុំ​ព័ត៌មាន​ផ្ទាល់​ខ្លួន (ព័ត៌មាន​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន) ពី​អ្នក​ណា​ម្នាក់ ឬ​ពី​អ៊ីម៉ែល​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ។

ចំណេះដឹង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ស្ដីពីរ​បៀប​ក្នុង​ការជៀសវាង និង​បង្ការ​ពីការ​ឆបោក Phishing


ការការពារខ្លួនអ្នកលើប្រព័ន្ធអនឡាញ ដោយអនុវត្ត Good Cyber Hygiene


លក្ខខណ្ឌ​សុវត្ថិភាព នៃការប្រើប្រាស់ PayBand 


លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​ម៉ូបាល 

  1. មិន​ត្រូវ​កត់​ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​នៅ​លើ​វត្ថុ​អ្វី​មួយ​ទេ ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ។
  2. មិន​ត្រូវ​ឲ្យ​គេ​ដឹង ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើ​ប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល​ទេ ។
  3. មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​បញ្ចូល​កម្មវិធី​ដែល​មិន​ស្គាល់​នៅ​ក្នុង​ទូរស័ព្ទ​ឡើយ ។
  4. ត្រូវ​ពិនិត្យ​មើល​ទូរស័ព្ទ​ជា​និច្ច ប្រសិន​បើ​រក​ឃើញ​នូវ​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​បិទ​និង​សំអាត​ភ្លាម និង/ឬ​ត្រូវ​យក​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ត្រួត​ពិនិត្យ និង​សំអាត ដើម្បី​ចៀស​វាង​មេរោគ ឬ​ការ​បន្លំ​លួច ។
  5. មិន​ត្រូវ​ទុក​ទូរស័ព្ទ​ចោល​ដោយ​មិន​បាន​ចាក់​សោ​ឡើយ ។
  6. ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​អេស៊ីលីដាម៉ូបាល នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច ។
  7. ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឲ្យ​បាន​ញឹក​ញាប់ ។
  8. បើលោកអ្នកភ្លេច ឬបញ្ចូល​លេខ​សម្ងាត់​មិន​ត្រូវ​ចំនួន​បី​ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​ម៉ូបាល​ដោយ​ស្វ័យ​ប្រវត្តិ ។ សូម​លោកអ្នក​ចុចលើ​ម៉ីនុយ "ភ្លេច​លេខ​សម្ងាត់" ដើម្បី​កំណត់​លេខ​សម្ងាត់​ថ្មី ។ ក្នុង​ករណី​នេះ សូមកុំ​លុប​​អេស៊ីលីដា​ម៉ូបាល បើ​ពុំ​នោះ​ទេ លោក​អ្នក​មិន​អាច​បង្កើត​លេខ​ថ្មី​ដោយ​ខ្លួន​ឯង​បាន​ទេ។ ដូច្នេះ​សូម​អញ្ញើញ​មក​ធនាគារ ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី។
  9. អតិថិជន​ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ សម្រាប់​ប្រើ​សេវា​ធនាគារ​ឲ្យ​មាន​សុវត្ថិភាព​ល្អ ។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​ខូច​ប្រើ​មិន​បាន ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ ។
  10. ក្នុង​ករណី​ដែល​អតិថិជន​លក់ ឬ​ផ្ទេរ​ទូរស័ព្ទ​ឲ្យ​អ្នក​ផ្សេង អតិថិជន​ត្រូវ​លុប​ចេញ​នូវ​កម្មវិធី​អេស៊ីលីដាម៉ូបាល​ពី​ក្នុង​ទូរស័ព្ទ​នោះ ។
  11. សូម​កុំ​ផ្តល់​លេខ​សម្ងាត់ របស់​​អេស៊ីលីដា​ម៉ូបាល ទៅ​ឱ្យ​នរណា​ម្នាក់​ឱ្យ​សោះ! បុគ្គលិក​ធនាគារ អេស៊ីលីដា មិន​ដែល​ទាក់ទង​ស្នើសុំ​លេខ​សម្ងាត់​ពី​អតិថិជន ឬ​បង្គាប់​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ឡើយ ។

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត 

  1. សូម​កុំ​ប្រើ​កុំព្យូទ័រ​ដែល​មិន​មាន​សុវត្ថិភាព អ៊ីនធើណែត ឬ Wi-Fi នៅ​តាម​ទី​សាធារណៈ​នានា​ដូច​ជា ហាង​កាហ្វេ បណ្ណាល័យ ហាង​លក់​ទំនិញ អាហារ​ដ្ឋាន ឬ​អាកាសយានដ្ឋាន ។ល។ ពី​ព្រោះ​អ្នក​ដទៃ​អាច​មើល​ឃើញ​លេខ​គណនី ឬ​លេខ​សម្ងាត់​របស់​លោក​អ្នក តាម​រយៈ​កម្មវិធី​ដែល​គេ​បាន​ដំឡើង​ក្នុង​កុំព្យូទ័រ​នោះ ឬ​វីដេអូ​ដែល​គេ​ដាក់​នៅ​ទី​នោះ ។
  2. សូម​កុំ​កត់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន និង​ទុក​ប័ណ្ណ​ឥណទាន ឬ​ប័ណ្ណ​ឥណពន្ធ​របស់​លោក​អ្នក នៅ​ជា​មួយ​គ្នា ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់ ។
  3. សូម​កុំ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ឬ​រក្សា​ទុក​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក គឺ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់ ។
  4. សូម​កុំ​ទុក​កុំព្យូទ័រ​ដែល​កំពុង​បើក​កម្មវិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ចោល ។
  5. សូម​រក្សា Hard/Soft Token របស់​លោកអ្នក​ឱ្យ​មាន​សុវត្ថិភាព ។ Hard/Soft Token គឺ​ជា​ឧបករណ៍ ឬ​កម្មវិធី​ដែល​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក សម្រាប់​បង្កើត​លេខ​សម្ងាត់​ដោយ​ស្វ័យប្រវត្តិ (One Time Password) ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​នៅ​លើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ។
  6. សូម​កុំ​ឆ្លើយ​តប​ទៅ​កាន់​អ៊ីម៉ែល ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​សួរ​​ចង់​ដឹង​ពី​លេខ​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ។
  7. សូមកុំផ្តល់ព័ត៌មានសម្រាប់ចូលកុំព្យូទ័រពីចម្ងាយ (Remote Access) ឬគណនីធនាគារអនឡាញ របស់អ្នកទៅឱ្យនណាម្នាក់ឱ្យសោះ ។
  8. សូម​កុំ​បើក​កម្មវិធី, Web Link, ឬ​អ៊ីម៉ែល​ទាំង​ឡាយ​ណា​ដែល​មិន​ធ្លាប់​ស្គាល់ និង​មាន​ប្រភព​មិន​ច្បាស់​លាស់ ។
  9. សូម​ចូល​កម្ម​វិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត តាម​រយៈ​វេបសាយ​របស់​ធនាគារ​អេស៊ីលីដា ដោយ​វាយ​អាសយដ្ឋាន www.acledabank.com.kh ។ ​សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​ពី​វេបសាយ​ដទៃ ឬ​នៅ​ក្នុង​អ៊ីម៉ែល​របស់​លោក​អ្នក​ជា​ដាច់​ខាត ។
  10. មុន​ពេល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត សូម​ពិនិត្យ​អាសយដ្ឋាន​វេបសាយឱ្យ​ច្បាស់​លាស់ ចៀស​វាង​ការ​ចូល​ទៅ​កាន់​វេបសាយ​មិន​ត្រឹម​ត្រូវ ។
  11. សូម​ចាក​ចេញ (Log Off), លុប​ប្រតិបត្តិការ (Clear History and Catch), បិទ​កម្មវិធី (Close Internet Browser) នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច ។
  12. កុំព្យូទ័​រ​​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ត្រូវ​មាន​​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ទុក​ចិត្ត​បាន និង​ធ្វើ​បច្ចុប្បន្នកម្ម​ឱ្យ​បាន​ទៀង​ទាត់ និង​ត្រឹម​ត្រូវ ។
  13. សូម​កុំ​បញ្ចូល​លេខ​គណនី លេខ​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងៗ នៅ​លើ​វេបសាយ​ដែល​មិន​ស្គាល់ ឬ​មិន​មាន​ប្រភព​ច្បាស់​លាស់ ។
  14. សូម​កុំ​ផ្តល់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន លេខ​គណនី​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដល់​នណា​ម្នាក់​ឡើយ ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់ ។
  15. សូម​កុំ​ប្រើ​លេខ​សម្ងាត់​សម្រាប់​ចូល​កម្មវិធី ជា​លេខ​ងាយ​ស្រួលឱ្យ​អ្នក​ដទៃ​ដឹង ដូច​ជា ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ លេខ​គណនី ឬ​លេខ​រៀង​ដែល​ងាយ​ស្រួល​ចាំ ។
  16. សូម​ចង​ចាំ​ថា​ធនាគារ​នឹង​មិន​ទាក់​ទង​ទៅ​លោក​អ្នក​ផ្ទាល់​ដើម្បី​សួរ​ពី​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ ។
  17. សូម​កុំ​ទាញ​យក​កម្មវិធី​ផ្សេងៗ​ពី​វេបសាយ​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ។
  18. ត្រូវ​ត្រួត​ពិនិត្យ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ឱ្យ​បាន​ញឹកញាប់ ប្រសិន​បើ​ឃើញ​មាន​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​លប់​ចោល​ភ្លាម ចៀសវាង​មាន​មេរោគ​ផ្សេងៗ​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក ។
  19. ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬក៏​មាន​មន្ទិល​សង្ស័យ​វេបសាយ ឬ​អ៊ីម៉ែល​ណា​មួយ សូម​ទាក់​ទង​មក​យើង​ខ្ញុំ តាម​រយៈ inquiry@acledabank.com.kh ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការទូទាត់​តាម​រយៈ​អ៊ីនធើណែត 

  1. សូម​ពិនិត្យ​មើល​វេបសាយ​ឱ្យ​បាន​ច្បាស់លាស់ ដោយ​ការ​វាយ​បញ្ចូល​អាសយដ្ឋាន (Web Address) ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ធ្វើប្រតិបត្តិការជា​មួយ​វេបសាយ​ដែល​មាន​ប្រភព​មិន​ច្បាស់​លាស់ ។
  2. សូម​កុំធ្វើ​ប្រតិបត្តិការ​ទូទាត់​ជា​មួយ​នឹង​វេបសាយ​ដែល​ទទួល​បាន​តាមរយៈអ៊ីម៉ែល​ពី​អ្នក​ដែល​ពុំ​ធ្លាប់​ស្គាល់ ឬ​អ៊ីម៉ែល​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ ពីព្រោះ​វេបសាយ​ទាំង​នោះ​ជា​វេបសាយ​ដែល​បោក​បញ្ឆោត​ដើម្បី​ព្យាយាម​យក​លេខ​សម្ងាត់​របស់​លោក​អ្នក ។
  3. សូម​ធ្វើប្រតិបត្តិការ​ទូទាត់​ជា​មួយ​វេបសាយ​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ។ គេ​អាច​សម្គាល់​វេបសាយ​ដែល​មាន​សុវត្ថិភាព​បាន ដោយ​មាន​ផ្តើម​ដោយ​ពាក្យ https នៅ​ពី​មុខ​អាសយដ្ឋាន​របស់​វេបសាយ​នោះ ។
  4. សូម​កុំ​ប្រើប្រាស់ប្រព័ន្ធ​អ៊ីនធើណែត Wi-Fi ឬ​កុំព្យូទ័រ​នៅ​តាម​ទី​សាធារណៈ​នានា ពីព្រោះ​នៅ​ទីនោះ​មិន​មាន​សុវត្ថិភាព​សម្រាប់​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​អ៊ីនធើណែត​ឡើយ ។
  5. លោកអ្នក​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ឬ​កុំព្យូទ័រ​ដែល​មាន​សុវត្ថិភាព ជា​មួយ​នឹង​សេវា​អ៊ីនធើណែត​របស់​ក្រុមហ៊ុន​ដែល​ទុកចិត្ត សម្រាប់​ធ្វើ​ប្រតិបត្តិការ​តាម​អ៊ីនធើណែត ហើយ​ត្រូវមាន​កម្មវិធី​កម្ចាត់​មេរោគ​នៅ​ក្នុង​ឧបករណ៍​ឬ​កុំព្យូទ័រ​នោះ​ឱ្យ​បាន​ត្រឹម​ត្រូវ ។
  6. សូម​កុំ​រក្សាទុក​លេខ​សម្ងាត់​​របស់​លោក​អ្នក​នៅ​ក្នុង​កុំព្យូទ័រ ឬ​ឧបករណ៍​ផ្សេងៗ ។
  7. សូម​កុំ​បញ្ចូល​កម្មវិធី​ដែល​មិន​គិត​ថ្លៃ នៅ​ពេល​កំពុង​ចូល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​នៅ​លើ​អ៊ីនធើណែត ។
  8. សូម​កុំ​បញ្ចូល​លេខ​គណនី លេខ​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងៗ នៅ​លើ​វេបសាយ​ដែល​មិន​ស្គាល់ ឬ​មិន​មាន​ប្រភព​ច្បាស់​លាស់ ។

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើ​ប្រាស់​ប័ណ្ណ 

  1. សូម​កុំ​រក្សា​លេខ​សម្ងាត់ និង​ប័ណ្ណ​អេធីអឹម/ប័ណ្ណ​វីសា​របស់​លោក​អ្នក​នៅ​ជា​មួយ​គ្នា ។
  2. សូម​រក្សា​ប័ណ្ណ​របស់​លោក​អ្នក នៅ​ទីកន្លែង​ដែល​មាន​សុវត្ថិភាព ។
  3. សូម​ប្តូរ​លេខ​សម្ងាត់​របស់​លោក​អ្នក​នៅ​ពេល​ប្រើ​ប្រាស់​ប័ណ្ណ​អេធីអឹម/ប័ណ្ណ​វីសា​លើក​ដំបូង និង​បំផ្លាញ​ឯកសារ​ដែល​មាន​ព័ត៌មាន​ទាក់​ទង​លេខ​សម្ងាត់​នេះ​ចោល ។
  4. សូម​ចង​ចាំ​លេខ​សម្ងាត់​របស់​លោក​អ្នក ចៀស​វាង​ការ​កត់​ត្រា​ទុក​​ក្នុង​កាបូប ឬ​កន្លែង​ណា​មួយ ។
  5. សូម​កុំ​ផ្ញើ​លេខ​សម្ងាត់​របស់​លោក​អ្នក​តាម​រយៈ​អ៊ីម៉ែល ឬ​សារ​អេឡិចត្រូនិក​ផ្សេងៗ​ទៅ​កាន់​អ្នក​ដទៃ និង​មិន​គួរ​ប្រើ​លេខ​សម្ងាត់​នេះ​តែ​មួយ​ដូច​គ្នា​នឹង​លេខ​សម្ងាត់​របស់សេវា​ផ្សេង​ទៀត ។
  6. ករណី​មាន​ការ​បាត់​បង់ ឬ​ខូចខាត​ប័ណ្ណ ឬ​ក៏​លេខ​សម្ងាត់​ត្រូវ​គេ​ដឹង សូម​លោក​អ្នក​ជូន​ដំណឹង​ភ្លាម​មក​ធនាគារ​អេស៊ីលីដា ។
  7. សូមកុំឆ្លើយតបរាល់អ៊ីម៉ែល ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​ព្យាយាមសួរ​អំពីព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ទាក់​ទង​នឹង​លេខ​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ។ល។
  8. សូម​រក្សា​លេខ​សម្ងាត់ឱ្យ​បាន​ត្រឹម​ត្រូវ មិន​ត្រូវ​ប្រាប់​អ្នក​ណា​ម្នាក់​ឡើយ ទោះ​បី​ជា​អ្នក​នោះ​ជា​បុគ្គលិក​របស់​ធនាគារ​ក៏​ដោយ ។
  9. សូម​ទាក់​ទង​មក​ធនាគារ​អេស៊ីលីដា តាម​រយៈ inquiry@acledabank.com.kh ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ប្រសិន​បើ​លោក​អ្នក​មាន​មន្ទិល​សង្ស័យ ឬ​បញ្ហា​ណា​មួយ​កើត​ឡើង ។

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​អេធីអឹម 

  1. សូម​ពិនិត្យ​មើល​អ្នក​នៅ​ជុំ​វិញ​ខ្លួន និង​បាំង​ប៊ូតុង​របស់​អេធីអឹម មុន​នឹង​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​​របស់​លោក​អ្នក​ ចៀស​វាង​អ្នក​ផ្សេង​មើល​ឃើញ ។
  2. ប្រសិន​បើ​លោក​អ្នក​បញ្ចូល​លេខ​សម្ងាត់​ពុំ​ត្រឹម​ត្រូវ ចំនួន​៣​ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​ប័ណ្ណ​របស់​លោក​អ្នក (ប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា) ។ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ។
  3. សូម​កុំ​ស្នើ​សុំ​អ្នក​ដទៃឱ្យ​ជួយ​ធ្វើ​ប្រតិបត្តិការ​អេធីអឹម ជំនួស​លោក​អ្នក​ឡើយ ។
  4. សូម​កុំ​ទទួលជំនួយ​ពី​នណា​ម្នាក់​នៅ​ក្នុង​បន្ទប់​អេធីអឹម លើក​លែង​តែ​អ្នក​នោះ​ជា​បុគ្គលិក​ដែល​បាន​ចាត់​តាំង​ដោយ​ធនាគារ​អេស៊ីលីដា ។ សូម​រក្សា​ប័ណ្ណ​របស់​លោក​អ្នក និង​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់ ។
  5. សូម​សម្គាល់​ពី​សញ្ញា​មិន​ប្រក្រតី​ដែល​បង្ហាញ​លោក​អ្នកឱ្យ​ទៅ​ប្រើ​ប្រាស់​ម៉ាស៊ីន​អេធីអឹម​​ជាក់​លាក់​ណា​មួយ ។ អេធីអឹម​នោះ​ប្រហែល​ជា​មាន​បង្កប់​ឧបករណ៍​ដែល​អាច​លួច​យក​ព័ត៌មាន​ប័ណ្ណ​របស់​លោក​អ្នក ។ សូម​ទាក់​ទង​មក​យើង​ខ្ញុំ ករណី​លោក​អ្នក​មាន​មន្ទិល​សង្ស័យ​លើ​ម៉ាស៊ីន​អេធីអឹម​ណា​មួយ ។
  6. សូមរុញ​ប័ណ្ណ​របស់​លោកអ្នក​តាម​សម្រួល ចូល​ក្នុង​ម៉ាស៊ីន​អេធីអឹម ។
  7. សូម​រាប់​សាច់​ប្រាក់​ដែល​បាន​ដកឱ្យ​បាន​គ្រប់​ចំនួន មុន​នឹង​ចាកចេញ​ពី​បន្ទប់អេធីអឹម ។

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ឆូត​កាត 

  1. សូម​កុំ​អនុញ្ញាតឱ្យ​អ្នក​គិត​ប្រាក់ ម្ចាស់​ហាង ឬ​នណា​ម្នាក់​មក​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ ។
  2. សូម​ពិនិត្យ​មើល​ម្ចាស់​ហាង នៅ​ពេល​គាត់​យក​ប័ណុ្ណ​របស់​លោក​អ្នក​ទៅ​ឆូត​ជា​មួយ​ម៉ាស៊ីន​ឆូត​កាត និង​ប្រាកដ​ថា​លោក​អ្នក​អាច​មើល​ឃើញ​ប័ណ្ណ​របស់​លោក​អ្នក​ជា​និច្ច ។
  3. ពិនិត្យ​មើល​អ្នក​នៅ​ជុំ​វិញ​ខ្លួន និង​បាំង​ប៊ូតុង​របស់​ម៉ាស៊ីន​ឆូតកាត មុន​នឹង​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​​របស់​លោក​អ្នក​ ចៀស​វាង​អ្នក​ផ្សេង​មើល​ឃើញ ។
  4. សូម​ពិនិត្យ​មើល​ប្រតិបត្តិការ​ទូទាត់ និង​វិក្កយបត្រ​របស់​ម៉ាស៊ីន​ឆូត​កាត ជា​មួយ​នឹង​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់ឱ្យ​បាន​ត្រឹម​ត្រូវ ។
  5. សូម​កុំ​ទូទាត់​ជា​មួយ​ម៉ាស៊ីន​ឆូត​កាតណា​មួយ ដែល​លោក​អ្នក​មានមន្ទិល​សង្ស័យ ឬ​មាន​សញ្ញា​មិន​ប្រក្រតី ។
ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៤៥ ©២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ