www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាពnavigate_nextPayBand

លក្ខខណ្ឌ​សុវត្ថិភាព | PayBand

ACLEDA Photo

I. ជាមួយ អេធីអឹម Contactless

  1. សូមធ្វើការ Activate និងកំណត់លេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក បន្ទាប់ពីទទួលបាន PayBand។
  2. សូមពិនិត្យមើលអ្នកនៅជុំវិញខ្លួន និងបាំងដៃក្តារចុចប៊ូតុងរាល់ពេលបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក ចៀសវាងអ្នកផ្សេងមើលឃើញ។
  3. ប្រសិនបើលោកអ្នកជ្រុះបាត់ ឬភ្លេច PayBand នៅកន្លែងណាមួយ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣។
  4. សូមកុំស្នើសុំអ្នកដទៃឱ្យជួយធ្វើប្រតិបត្តិការ ជំនួសលោកអ្នកឡើយ។
  5. សូមកុំទទួលជំនួយពីនរណាម្នាក់នៅក្នុងបន្ទប់អេធីអឹម លើកលែងតែអ្នកនោះជាបុគ្គលិកដែលបានចាត់តាំងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។
  6. សូមរាប់សាច់ប្រាក់ដែលបានដកឱ្យបានគ្រប់ចំនួន មុននឹងចាកចេញពីបន្ទប់អេធីអឹម។
  7. សូមធ្វើការផ្លាស់ប្តូរ លេខសម្ងាត់របស់ PayBand ឲ្យបានញឹកញាប់។
  8. សូមរក្សាទុក PayBand ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។
  9. សូមធ្វើការពិនិត្យជាមុននូវឧបករណ៍ប្រតិបត្តិការដែលមាននិមិត្តសញ្ញាអេស៊ីលីដា ដើម្បីប្រាកដថាប្រតិបត្តិការរបស់លោកអ្នកបានធ្វើត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
  10. ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣។

II. ទូទាត់តាមម៉ាស៊ីន POS

  1. សូមកុំអនុញ្ញាតឱ្យអ្នកគិតប្រាក់ ម្ចាស់ហាង ឬនរណាម្នាក់មកបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។
  2. សូមពិនិត្យមើលចំនួនទឹកប្រាក់អនុញ្ញាតអតិបរមា ដែលកំណត់ដោយធនាគារ និងចំនួនទឹកប្រាក់ទូទាត់ជាក់ស្តែង មុននឹងប្រើប្រាស់ PayBand ដោយដាក់ដៃក្បែរម៉ាស៊ីន POS ដើម្បីធ្វើការទូទាត់។
  3. ពិនិត្យមើលអ្នកនៅជុំវិញខ្លួន និងបាំងដៃក្តារចុចប៊ូតុងរបស់ម៉ាស៊ីនឆូតកាត មុននឹងបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក ចៀសវាងអ្នកផ្សេងមើលឃើញ។
  4. សូមពិនិត្យមើលចំនួនទឹកប្រាក់ទូទាត់ នៅលើវិក្កយបត្ររបស់ម៉ាស៊ីនឆូតកាត ជាមួយនឹងទឹកប្រាក់ដែលត្រូវទូទាត់ជាក់ស្តែងឱ្យបានត្រឹមត្រូវ។
  5. ប្រសិនបើលោកអ្នកជ្រុះបាត់ ឬភ្លេច PayBand នៅកន្លែងណាមួយ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣។
  6. សូមរក្សាទុក PayBand ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។
  7. សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់របស់ PayBand ឲ្យបានញឹកញាប់។
  8. សូមពិនិត្យមើលរបាយការណ៍គណនី ឲ្យបានញឹកញាប់។
  9. សូមធ្វើការពិនិត្យជាមុននូវឧបករណ៍ទូទាត់ដែលមាននិមិត្តសញ្ញាអេស៊ីលីដា ដើម្បីប្រាកដថាការទូទាត់របស់លោកអ្នកបានធ្វើត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
  10. ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៧៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖