navigate_nextទំនាក់ទំនងnavigate_nextការិយាល័យទំនាក់ទំនងអតិថិជន
ការិយាល័យទំនាក់ទំនងអតិថិជន
សូមស្វាគមន៍មកកាន់ទំព័រការិយាល័យទំនាក់ទំនងអតិថិជនរបស់ធនាគារអេស៊ីលីដា ។ អេស៊ីលីដាជាធនាគារដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាន ក្រុមជំនាញធ្វើការបីវេណបន្តគ្នា គឺ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីរង់ចាំបម្រើអតិថិជនទាំងក្នុងស្រុកនិងជុំវិញពិភពលោក នូវព័ត៌មានជាក់លាក់និងការបម្រើនានាប្រកបដោយគុណភាពខ្ពស់ ។ យើងខ្ញុំរង់ចាំបម្រើជានិច្ច រាល់ពេលលោកអ្នកចង់ជ្រាបនូវព័ត៌មាន ឬចង់ផ្ដល់យោបល់ផ្សេងៗអំពីផលិតផលនិងសេវាហិរញ្ញវត្ថុនានា របស់ធនាគារអេស៊ីលីដា ។
ការិយាល័យទំនាក់ទំនងអតិថិជនត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើជូនតាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូននូវព័ត៌មានដូចជា លក្ខណៈពិសេសផ្សេងៗ លក្ខខណ្ឌតម្រូវ អត្រាតម្លៃ ឬទីតាំងការិយាល័យ ព្រមទាំងការគាំទ្រក្នុងការសម្រេចចិត្តប្រើប្រាស់ផលិតផលធនាគារ និងសេវាហិរញ្ញវត្ថុនានា តាមរយៈអ៊ីម៉ែល ឬទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។
យើងខ្ញុំបានរៀបនូវទំព័រសំណួរ-ចម្លើយ និងធ្វើការកែលម្អជាប្រចាំ ឱ្យស្របតាមសំណូមពររបស់អតិថិជន ។
សូមប្រើទម្រង់ខាងក្រោមដើម្បីផ្តល់យោបល់ ឬសួរសំណួរផ្សេងៗមកកាន់យើងខ្ញុំ ។ យើងខ្ញុំនឹងព្យាយាមឆ្លើយនូវរាល់ចម្ងល់ជូនលោកអ្នកវិញឱ្យបានលឿនបំផុត ហើយប្រសិនបើលោកអ្នកមានសំណូមពរបន្ទាន់ណាមួយ សូមទូរស័ព្ទមកយើងខ្ញុំដើម្បីទទួលបានចម្លើយកាន់តែរហ័ស ។