www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextព័ត៌មាន​ខ្លីៗ​អំពី​ផលិតផល និង​សេវា

ព័ត៌មាន​ខ្លីៗ​អំពីផលិតផល និង​សេវា

search

 

ទូទាត់ប្រាក់កម្ចីគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

ងាយស្រួល និងសុវត្ថិភាពខ្ពស់ ទូទាត់ប្រាក់កម្ចីគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ និងវិក្កយបត្រផ្សេងៗគ្រប់ប្រភេទ បានយ៉ាងឆាប់រហ័ស តាមអេស៊ីស៊ូភើអេប ឬអេស៊ីលីដាអ៊ីនធើណែត។

 

ស្កេនទូទាត់ ថ្លៃឧបករណ៍ និងប្រព័ន្ធសូឡានៅ Doart Cambodia តាម ACLEDA KHQR

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

SCC SG POWER (CAMBODIA) CO, LTD ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធសូឡា ជាមួយផលិតផល Doart Rockcore ដែលមានសាខាជាច្រើនប្រទេស និងមានរោងចក្រនៅ ហ័ង សាន ប្រទេសចិន។ មើលបន្ថែម

វិនិយោគជាមួយ SCC SG POWER (CAMBODIA) ផ្តល់នូវសេវាកម្ម ដែលមានការពន្យល់ណែនាំពីអ្នកជំនាញ មានទំនុកចិត្ត និងផលចំណេញរយៈពេលវែង ជូនដល់អតិថិជន។

ជាពិសេសអតិថិជនអាចស្កេន ACLEDA KHQR ដើម្បីបង់ប្រាក់ ជាមួយឥណទាន BNPL (Buy Now Pay Later) ទោះមិនមានលុយគ្រប់ក៏អាចទិញបាន។

 

បង់វិក្កយបត្រទឹក វុទ្ធា ទឹកស្អាតកញ្ច្រៀច

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

ងាយស្រួល និងសុវត្ថិភាពខ្ពស់ បង់វិក្កយបត្រទឹក វុទ្ធា ទឹកស្អាតកញ្ច្រៀច និងវិក្កយបត្រផ្សេងៗគ្រប់ប្រភេទ បានយ៉ាងឆាប់រហ័ស តាមអេស៊ីស៊ូភើអេប ឬអេស៊ីលីដាអ៊ីនធើណែត។

 

ពិនិត្យមើលតម្លៃទីផ្សារដី នៅក្នុងរាជធានីភ្នំពេញ

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

ឥឡូវនេះលោកអ្នកអាចពិនិត្យមើលតម្លៃទីផ្សារដី នៅក្នុងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន អ៊ីនវ៉ា រៀល អ៊ីស្ទេត នៅលើអេស៊ីស៊ូភើអេប បានដោយផ្ទាល់ និងងាយស្រួល។

 

បង់ថ្លៃសិក្សាសាលារៀន អេ អិល អាយ អេស អេឌ្យូខេសិន

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦

ងាយស្រួល និងសុវត្ថិភាពខ្ពស់ បង់ថ្លៃសិក្សាសាលារៀន អេ អិល អាយ អេស អេឌ្យូខេសិន និងវិក្កយបត្រផ្សេងៗគ្រប់ប្រភេទ បានយ៉ាងឆាប់រហ័ស តាមអេស៊ីស៊ូភើអេប ឬអេស៊ីលីដាអ៊ីនធើណែត។

 

ចាយតាមប័ណ្ណឥណទាន ទាំងប្រាក់រៀល និងដុល្លារ

ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦

ចាយតាមប័ណ្ណឥណទាន ទាំងប្រាក់រៀល និងដុល្លារ (ទូទាត់តាម QR, ផ្ទេរប្រាក់, និងបញ្ចូលលុយទូរសព្ទ) នៅលើអេស៊ីស៊ូភើអេប ដោយកាត់ប្រាក់ពីប័ណ្ណឥណទាន។

លោកអ្នកក៏អាចទូទាត់សំណងប័ណ្ណឥណទាននេះ បានយ៉ាងងាយស្រួលផងដែរ។ សូមភ្ជាប់ប័ណ្ណរបស់លោកអ្នកឥឡូវនេះ ដើម្បីអាចគ្រប់គ្រង និងធ្វើប្រតិបត្តិការបានកាន់តែរហ័ស។

របៀបភ្ជាប់ប័ណ្ណarrow_forward

 

បញ្ចូលទឹកប្រាក់ក្នុងកម្មវិធី VET Express របស់ក្រុមហ៊ុន វិរៈប៊ុនថាំ តាមអេស៊ីស៊ូភើអេប

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

កាន់តែងាយស្រួល ឥឡូវនេះលោកអ្នកអាចបញ្ចូលទឹកប្រាក់ក្នុងកម្មវិធី VET Express របស់ក្រុមហ៊ុន វិរៈប៊ុនថាំ តាមអេស៊ីស៊ូភើអេប ឬស្កេនជាមួយអេស៊ីលីដា KHQR បានយ៉ាងឆាប់រហ័ស។

 

ពិនិត្យមើល និងទាញយកវិក្កយបត្រ ដែលមិនទាន់បង់ថ្លៃសំរាម នៅលើអេស៊ីស៊ូភើអេប

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

ឥឡូវនេះលោកអ្នកអាចពិនិត្យមើល និងទាញយកវិក្កយបត្រ ដែលមិនទាន់បង់ថ្លៃសំរាម របស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ នៅលើអេស៊ីស៊ូភើអេប។ មើលបន្ថែម

អតិថិជនក្នុងរាជធានីភ្នំពេញ អាចបង់ថ្លៃសេវាប្រមូលសំរាមប្រចាំខែបានយ៉ាងងាយស្រួល តាមរយៈអេស៊ីស៊ូភើអេប និងអេស៊ីលីដាអុីនធើណែត ដោយគ្រាន់តែបញ្ចូលលេខសម្គាល់អតិថិជន ID ដូចក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា នោះចំនួនទឹកប្រាក់ដែលត្រូវបង់នឹងបង្ហាញឡើង រួចលោកអ្នកគ្រាន់តែចុច "យល់ព្រម" ជាការស្រេច។

 

អេស៊ីលីដា KHQR អាចទទួលទូទាត់ប្រាក់តាម Alipay+ និង Alipay China

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

ទទួលទូទាត់ប្រាក់បានពីគ្រប់ធនាគារក្នុងប្រទេស និងឆ្លងដែន បានយ៉ាងងាយស្រួល និងធ្វើឱ្យអាជីវកម្មលោកអ្នកកាន់តែរីកចម្រើន ជាមួយអេស៊ីលីដា។

ដៃគូក្រៅប្រទេសarrow_forward

 

ឥណទានពិសេស សម្រាប់អាជីវករតូច-ធំ គ្រប់ប្រភេទ ផ្តល់ជូនរហូតដល់ $100,000

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

ឥណទានពិសេស សម្រាប់អាជីវករតូច-ធំ គ្រប់ប្រភេទ ផ្តល់ជូនរហូតដល់ $100,000 ឬសមមូលជាប្រាក់រៀល។

ឥណទានពិសេសនេះ គឺធនាគារ អេស៊ីលីដា គិតការប្រាក់តែលើសមតុល្យទឹកប្រាក់ ដែលអាជីវករបានដកប្រើប៉ុណ្ណោះ ហើយបើមានប្រាក់ចូលគណនី លើសពីទឹកប្រាក់ដែលបានដកប្រើ នោះធនាគារនឹងផ្តល់ការប្រាក់ជូនអាជីវករវិញ។

របៀបស្នើឥណទានarrow_forward

 

ទូទាត់ប្រាក់ឆ្លងដែន តាមរយៈប្រព័ន្ធបាគង ជាមួយ "អេស៊ីលីដា KHQR" ជាប្រាក់រៀល ពីភ្ញៀវដែលប្រើអេបធនាគារនៅប្រទេសឥណ្ឌា

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦

ដំណឹងពិសេស! ឥឡូវនេះ ដៃគូអាជីវករ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា អាចទទួលទូទាត់ប្រាក់ឆ្លងដែន តាមរយៈប្រព័ន្ធបាគង ជាមួយ "អេស៊ីលីដា KHQR" ជាប្រាក់រៀល ពីភ្ញៀវដែលប្រើអេបធនាគារនៅប្រទេសឥណ្ឌា បានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។

លើសពីនេះទៀត លោកអ្នកក៏អាចប្រើអេស៊ីស៊ូភើអេប ស្កេនទូទាត់ប្រាក់ឆ្លងដែនបានយ៉ាងងាយស្រួល នៅប្រទេសសិង្ហបុរី, ជប៉ុន, វៀតណាម, ឡាវ, ម៉ាឡេស៊ី និងថៃ ហើយនឹងពង្រីកទៅកាន់ប្រទេសជាច្រើនបន្ថែមទៀត នាពេលខាងមុខ។

មើលបន្ថែម

ប្រើប្រាស់ "អេស៊ីលីដា KHQR" ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែរីកចម្រើន ជាមួយអតិថិជនជាង ៥,៨១លាននាក់ ទូទាំងប្រទេស។

ជាមួយអេស៊ីលីដា KHQR អាជីវករអាចទទួលទូទាត់ប្រាក់បានពី គ្រប់ធនាគារក្នុងប្រទេសកម្ពុជា និងទូទាត់ឆ្លងដែនបានកាន់តែទូលំទូលាយ ជាមួយភ្ញៀវបរទេសទូទាំងអាស៊ី ដែលផ្តល់ភាពងាយស្រួល លឿន និងសុវត្ថិភាពខ្ពស់។

សូមមើលតារាងធនាគារដៃគូនៅក្រៅប្រទេសarrow_forward

 

បើកមុខងារ "ចលនាឆ្លាតវៃ" ទូទាត់ QR លឿន

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦

គ្រាន់តែអូសចុះក្រោម ស្កេន QR ទូទាត់បានភ្លាមៗ និងឆ្លាតវៃ។

ជាមួយមុខងារចលនាឆ្លាតវៃ ឥឡូវនេះលោកអ្នកអាច ស្កេនទូទាត់តាម QR code បានភ្លាមៗ នៅលើអេស៊ីស៊ូភើអេប ដោយគ្រាន់តែអូសចុះក្រោម លើអេក្រង់ទូរសព្ទ។

មើលបន្ថែម

ដើម្បីបើកមុខងារ "ចលនាឆ្លាតវៃ" នេះ៖

សូមចូលកម្មវិធី អេស៊ីស៊ូភើអេប → ម៉ឺនុយ → កំណត់មុខងារផ្សេងៗ → ចលនាឆ្លាតវៃ → អូសចុះក្រោម ដើម្បីទូទាត់តាម QR

សូម Update កម្មវិធីអេស៊ីស៊ូភើអេប នៅលើ App Store / Google Play / Huawei AppGallery ដើម្បីការទូទាត់ដ៏រលូន នៅគ្រប់ទីកន្លែង រហ័ស និងសុវត្ថិភាពខ្ពស់។

 

រួមគ្នា ដើម្បីបន្តស្នាមញញឹមកុមារកម្ពុជា!

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈអេស៊ីស៊ូភើអេប បានភ្លាមៗ។ ការបរិច្ចាគរបស់លោកអ្នកនឹងជួយដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា បន្តផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់ទារក និងកុមារ ប្រកបដោយគុណភាព និងស្មើភាពគ្នា។

ពិសេសសម្រាប់អ្នកបរិច្ចាគ នៅលើអេស៊ីស៊ូភើអេប នឹងទទួលបានវិញ្ញាបនបត្រថ្លែងអំណរគុណ ពីមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។ បរិច្ចាគឥឡូវនេះarrow_forward

យើងទាំងអស់គ្នា រួមគ្នារក្សាស្នាមញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ផ្នែក​សាជីវកម្ម​អន្តរជាតិ

គាំទ្រ​និង​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ផ្នែក​សាជីវកម្ម​អន្តរជាតិ ជូន​ដល់​ក្រុមហ៊ុន និង​វិនិយោគិន។

phone០១៥ ៨០០ ១៨២ / ៧០០ ១១១ / ៨០០ ៤៤៤
email

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះarrow_forward

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៥,៨៩លាននាក់។

ចុះបញ្ជីក្រោមលេខ:00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរសព្ទ:០២៣ ៩៩៨ ៧៧៧
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៩២ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖