www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាពnavigate_nextការឆបោកតាមរយៈ USB Port Charger

ចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួនស្តីពីការឆបោកតាមរយៈ USB Port Charger (Juice Jacking)

ACLEDA Photo

Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។

ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នក។

គន្លឹះការពារខ្លួនពី Juice Jacking

  1. សាកថ្មពីព្រីភ្លើងផ្ទាល់ (Power Outlet)៖ តាមដែលអាចធ្វើទៅបាន សូមប្រើប្រាស់ព្រីភ្លើង (Power Outlet) ដើម្បីសាកថ្មឧបករណ៍ជំនួសឱ្យការប្រើប្រាស់ USB Port Charger តាមទីសាធារណៈ។
  2. សាកថ្មដោយប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួន៖ ប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួនដោតសាកថ្មពីព្រី (Power Outlet) ដែលជាកន្លែងសាកថ្មអាចទុកចិត្តបានជាងប្រើប្រាស់ USB Port Charger ដែលមិនប្រាកដពីសុវត្ថិភាពនៅតាមទីសាធារណៈ។
  3. ប្រើប្រាស់ឧបករណ៍ទប់ស្កាត់ទិន្នន័យការបែកធ្លាយទិន្នន័យតាម USB ជាជំនួយ៖ ឧបករណ៍ទប់ស្កាត់ការបែកធ្លាយទិន្នន័យតាម USB គឺជាឧបករណ៍តូចៗដែលអនុញ្ញាត ឱ្យការសាកថ្មឧបករណ៍តាមរយៈ USB និងអាចការពារការលួចយកទិន្នន័យ។
  4. បិទការផ្ទេរទិន្នន័យ USB៖ ឧបករណ៍មួយចំនួនអនុញ្ញាតឱ្យបិទការផ្ទេរទិន្នន័យ USB នៅក្នុងការកំណត់ (Setting) ដែលអាចការពារទប់ស្កាត់ការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាតតាមរយៈ ការតភ្ជាប់ USB។
  5. ប្រុងប្រយ័ត្នចំពោះស្ថានីយសាកថ្មសាធារណៈ៖ ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់ស្ថានីយសាកថ្មសាធារណៈ សូមពិនិត្យនិងជ្រើសរើសប្រើប្រាស់ស្ថានីយដែលអាចទុកចិត្តបាន។
  6. រក្សាឧបករណ៍ឱ្យទាន់សម័យជានិច្ច៖ ត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរបស់ឧបករណ៍មាន ភាពទាន់សម័យចុងក្រោយបង្អស់ (Latest Security Patches) ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដែលអាចបង្ក ដោយអ្នកវាយប្រហារ។
  7. ប្រើប្រាស់ Power Banks ចល័តផ្ទាល់ខ្លួន៖ ការសាកថ្មឧបករណ៍ជាមួយ Power Bank ចល័តផ្ទាល់ខ្លួនជាជម្រើសដែលមានសុវត្ថិភាពជាងការសាកថ្មតាម USB នៅទីសាធារណៈ។
  8. ការ Encrypt ឧបករណ៍៖ ការ Encrypt ឧបករណ៍ អាចជួយរក្សាទិន្នន័យឱ្យមានសុវត្ថិភាព ទោះបីជាឧបករណ៍បាត់បង់ ឬត្រូវបានគេលួចក៏ដោយ។
  9. ការការពារដោយប្រើប្រាស់ពាក្យសម្ងាត់៖ ការប្រើប្រាស់ពាក្យសម្ងាត់ដែលមិនងាយស្រួលក្នុងការទាយផ្តល់នូវស្រទាប់សុវត្ថិភាពបន្ថែម និងធានាថាមានតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះដែលអាចចូលប្រើទិន្នន័យសំខាន់ៗបាន។
  10. ការកំណត់ការអនុញ្ញាតផ្សេងៗក្នុងកម្មវិធី (Permission Setting)៖ កំណត់ការអនុញ្ញាតផ្សេងៗទៅលើការប្រើប្រាស់កម្មវិធីនៅពេលមានតម្រូវការប្រើប្រាស់តែប៉ុណ្ណោះ ដូចជាការចាប់យកទីតាំងរបស់ទូរស័ព្ទ ឬមីក្រូហ្វូន។
  11. Backup ទិន្នន័យទុក៖ Backup ទិន្នន័យទុកជាប្រចាំដើម្បីជៀសវាងការបាត់បង់ទិន្នន័យអំឡុងពេលត្រូវបានគេលួច ឬបាត់បង់ឧបករណ៍។
  12. ប្រសិនបើសង្ស័យថាទូរស័ព្ទមានភាពមិនប្រក្រតីពេលកំពុងសាកថ្ម ត្រូវដកឧបករណ៍ចេញពីកន្លែងសាកថ្មឱ្យបានលឿន។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៧១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖