www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាពnavigate_nextម៉ាស៊ីនអេធីអឹម

លក្ខខណ្ឌ​សុវត្ថិភាព | ម៉ាស៊ីនអេធីអឹម

ACLEDA Photo
  1. សូម​ពិនិត្យ​មើល​អ្នក​នៅ​ជុំ​វិញ​ខ្លួន និង​បាំង​ប៊ូតុង​របស់​អេធីអឹម មុន​នឹង​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​​របស់​លោក​អ្នក​ ចៀស​វាង​អ្នក​ផ្សេង​មើល​ឃើញ។
  2. ប្រសិន​បើ​លោក​អ្នក​បញ្ចូល​លេខ​សម្ងាត់​ពុំ​ត្រឹម​ត្រូវ ចំនួន​៣​ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​ប័ណ្ណ​របស់​លោក​អ្នក (ប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា)។ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣។
  3. សូម​កុំ​ស្នើ​សុំ​អ្នក​ដទៃឱ្យ​ជួយ​ធ្វើ​ប្រតិបត្តិការ​អេធីអឹម ជំនួស​លោក​អ្នក​ឡើយ។
  4. សូម​កុំ​ទទួលជំនួយ​ពី​នណា​ម្នាក់​នៅ​ក្នុង​បន្ទប់​អេធីអឹម លើក​លែង​តែ​អ្នក​នោះ​ជា​បុគ្គលិក​ដែល​បាន​ចាត់​តាំង​ដោយ​ធនាគារ​អេស៊ីលីដា។ សូម​រក្សា​ប័ណ្ណ​របស់​លោក​អ្នក និង​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់។
  5. សូម​សម្គាល់​ពី​សញ្ញា​មិន​ប្រក្រតី​ដែល​បង្ហាញ​លោក​អ្នកឱ្យ​ទៅ​ប្រើ​ប្រាស់​ម៉ាស៊ីន​អេធីអឹម​​ជាក់​លាក់​ណា​មួយ។ អេធីអឹម​នោះ​ប្រហែល​ជា​មាន​បង្កប់​ឧបករណ៍​ដែល​អាច​លួច​យក​ព័ត៌មាន​ប័ណ្ណ​របស់​លោក​អ្នក។ សូម​ទាក់​ទង​មក​យើង​ខ្ញុំ ករណី​លោក​អ្នក​មាន​មន្ទិល​សង្ស័យ​លើ​ម៉ាស៊ីន​អេធីអឹម​ណា​មួយ។
  6. សូមរុញ​ប័ណ្ណ​របស់​លោកអ្នក​តាម​សម្រួល ចូល​ក្នុង​ម៉ាស៊ីន​អេធីអឹម។
  7. សូម​រាប់​សាច់​ប្រាក់​ដែល​បាន​ដកឱ្យ​បាន​គ្រប់​ចំនួន មុន​នឹង​ចាកចេញ​ពី​បន្ទប់អេធីអឹម។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១១៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖